ការលូតលាស់ល្អរបស់វាអាចជួយកាត់បន្ថយស្ត្រេស ការធុញថប់ ភាពច្របូកច្របល់ និងគ្រោះថ្នាក់ចង្រៃទាំងឡាយ។ បើរុក្ខជាតិនោះវាចេញផ្កាហើយផ្តល់ជាផ្លែទៀតនោះ វាធ្វើឱ្យហុងស៊ុយនៅក្នុងគេហដ្ឋាន គឺកាន់តែល្អ។ រុក្ខជាតិ សម្រាប់ដាំក្នុងគេហដ្ឋានដែលគេនិយមនិងមានជំនឿនោះមានដូចជា៖
១.ប្រទាលគជ់៖ គឺជាប្រភេទប្រទាលដែលគេតែងតែហៅថា ដើមលុយ។ វា គឺជារុក្ខជាតិដែលនៅក្នុងប្រទេសចិន គេតែងតែដាំលម្អនៅមុខទ្វារនៃភោជនីយដ្ឋាន ឬក៏ហាងលក់អីវ៉ាន់ ព្រោះវាមានឥទ្ធិពលទាក់ទាញមនុស្សឱ្យចូលមកក្នុងហាង និងជួយការពាររឿងអាក្រក់បានទៀតផង។
២.ប្រទាលបាទីព្រះ៖ គឺជាប្រភេទប្រទាលម្យ៉ាងដែលគេមានជំនឿថា មានថាមពលកំចាត់ភាពអពមង្គលដោយស្លឹករបស់វានីមួយៗមានរាងស្រួច៥មុំ ដែលវាតំណាងឱ្យទឹក ភ្លើង ដី ឈើ និងលោហៈ។ បើសិនជាវាដុះលូតលាស់មកល្អហើយមានស្លឹកពណ៌បៃតងស្តើងច្រើន គឺអាចបញ្ជាក់ថា ហុងស៊ុយល្អ។ ចំណែកស្លឹកដែលមានពណ៌បៃតងចាស់សមាជិកចាស់ទុំនៅក្នុងគ្រួសារមានសេចក្តីសុខសាន្តធម្មតា។
៣.ដើមចេកតឿ៖ គឺជាប្រភេទរុក្ខជាតិដែលគេដាំនៅក្នុងគេហដ្ឋាន ព្រោះតែគេមានជំនឿថាជារុក្ខជាតិម្យ៉ាងដែលនាំឱ្យរាសីនៅក្នុងផ្ទះកាន់តែល្អឡើង។
៤.ប្រទាលមកុដប្រាក់៖ គឺជាប្រទាលមួយប្រភេទដែលមានដើម និងស្លឹកក្រាស់ ហើយនៅចុងស្លឹករួញអង្កាញ់ដូចទឹករលក។ ជាទូទៅគេអាចដាំវានៅក្នុង ឬខាងក្រៅផ្ទះក៏បានដែរ។ តាមជំនឿរបស់ប្រទេសចិនប្រទាលមកុដនេះ គឺមានថាមពលនាំលាភ និងសំណាងល្អចូលគេហដ្ឋាន ព្រមទាំងសមាជិកនៅក្នុងក្រុមគ្រួសារទាំងមូល។
៥.វល្លិមាស៖ គឺជារុក្ខជាតិមួយប្រភេទដែលគេមានជំនឿថា ជាវល្លិមានឫទ្ធិនាំមកនូវភាពសុខសាន្ត លាភសំណាង លុយកាក់ និងបណ្តេញនូវភាពចង្រៃ។ ហេតុដូច្នេះហើយទើបគេតែងតែយករុក្ខជាតិមួយនេះទៅដាំនៅក្នុងគេហដ្ឋានរបស់គេ។
តើប្រិយមិត្តមានដាំប្រទាលណាមួយដែរឬទេ? បើមិនទាន់មានគួរសាកល្បងដាំសាក ព្រោះវាអាចជួយលើករាសីយើងបាន៕
0 comments:
Post a Comment