តាមការទស្សន៍ទាយ របស់គេហទំព័រ Feng Shui China បានប្រាប់អោយដឹងថានៅ ប៉ុន្មានថ្ងៃទៀត នឹងមានរឿងល្អ មួយចំនួនធំ កើតឡើងដល់ ឆ្នាំ មមី រកា ច និង កុរ ព្រោះ ថា ឆ្នាំទាំងបួននេះ បានសាងនូវរឿងល្អ ដែលកំណត់ត្រា តួឆ្នាំទាំង១២ បានចារទុក តាំងពីបុរាណមកម្ល៉េះ ម្ល៉ោះហើយ គេត្រូវដល់ពេលទទួលបានផលល្អនោះខ្លះៗមកវិញហើយ គឺនៅអំឡុងថ្ងៃ ២ ដល់ថ្ងៃ ៤ ខែកក្កដា ២០១៧ នេះ ។
លាភសំណាងដែលពួកគេនឹងទទួលបាននោះ គឺចេញពីដៃ ចេញពីការប្រឹងប្រែងរបស់គេកាល ពីដើមខែមិថុនា ២០១៧ ហើយវានឹងផ្តល់ផលសម្រេចដល់គេជាទីគាប់ចិត្តនៅអំឡុងចន្លោះថ្ងៃ ២ ដល់ ថ្ងៃ៤ ខែកក្កដា នេះ ។ តែទោះយ៉ាងណាទិសសំណាង និង បុគ្គលនាំសំណាង គឺខុសគ្នា សឹងតែខុសគ្នាទាំងស្រុង ដូច្នេះសូមតាមដានដូចតទៅ៖
១. ឆ្នាំមមី៖ ទិសសំណាងគឺ ទិស បូព៌ ហើយមនុស្សដែលស្វែងនាំសំណាងនោះមកដល់រូបអ្នក គឺ មនុស្សឆ្នាំជូត និង ឆ្នាំរកា ជាពិសេស ។

២. ឆ្នាំរកា៖ ទិសសំណាងគឺ ទិស ទក្សិណ ហើយមនុស្សដែលស្វែងនាំសំណាងនោះមកដល់រូបអ្នក គឺ មនុស្សឆ្នាំថោះ និង ឆ្នាំជូត ជាពិសេស ។

៣. ឆ្នាំច៖ ទិសសំណាងគឺ ទិស បស្ចឹម ហើយមនុស្សដែលស្វែងនាំសំណាងនោះមកដល់រូបអ្នក គឺ មនុស្សឆ្នាំរោង និង ឆ្នាំឆ្លូវ ជាពិសេស ។

៤. ឆ្នាំកុរ៖ ទិសសំណាងគឺ ទិស ឧត្តរ ហើយមនុស្សដែលស្វែងនាំសំណាងនោះមកដល់រូបអ្នក គឺ មនុស្សឆ្នាំម្សាញ់ និង ឆ្នាំខាល ជាពិសេស ។

ប្រភពពី៖ Feng Shui China
Copyrighted: Moha Sneha
0 comments:
Post a Comment