ជំនឿ និង ហោរាសាស្ត្រ

តើ​ឆ្នាំ ជូត​ ឆ្លូវ រោង មមែ និង វក ​នឹង​ត្រូវ​បាន លាភអ្វីខ្លះ នៅមុន​ថ្ងៃ ៨ ខែ​កក្កដា នេះ?



តើលោក​អ្នក​ដឹង​ទេ ថា​នឹង​មាន​ឆ្នាំ​ណា​ខ្លះ​ដែល​នឹង​ទទួល​បាន​លាភ សឹង​តែ គ្រប់​ច្រក​នៅ​មុន ថ្ងៃ ៨ ខែ​កក្កដា នេះ ? តាម​ការ​ទស្សន៍​ទាយ​ពី​សំណាក់ ទំព័រ​ហេ្វសប៊ុក Sabrina Liao Astrology បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ថ្ងៃកំណត់​ខាង​លើ​នឹងមាន​ ឆ្នាំ ៥ គឺ ឆ្នាំជូត ឆ្លូវ រោង មមែ និង វក ដែល​នឹង​ត្រូវ​ទទួល​បាន​ទាំង​ដំណឹង​ល្អ ទាំង​លាភ​ពី​មនុស្ស​ប្លែក​មុខ និងមាន​ចំណូល​ជា​ប្រាក់​កាស​ច្រើនៗ​ចេញ ពី​របរ​ដែល​ខ្លួន​កំពុង​តែ ប្រព្រឹត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដូច​ជា​ការ​លក់​ដូរ ការធ្វើ​ការ ឬក៏ ការ​បណ្តាក់​ទុន​នានា ។ ដើម្បី​អោយ​កាន់​តែ​លម្អិត​សូម​អាន​ការ​ទស្សន៍​ទាយ​ទាំង​ស្រុង​ដូច​តទៅ៖

១. ឆ្នាំជូត៖
នា ៥ ទៅ ៨ ថ្ងៃក្រោយ អ្នកកើតឆ្នាំជូត នឹងមានគេនាំ របស់ ២ យ៉ាងមកអោយ ដល់កន្លែង ៖
  • . រង្វាន់ ជាប្រាក់កាស់លើកទឹកចិត្ត ឬក៏ កាដូជារបស់មានតម្លៃ ពីគូស្នេហ៍ ឬក៏ អ្នកដែលអ្នកតែងតែគោរពកន្លងមក ។
  • . រឿងល្អ អាចជាដំណឹងប្រាប់អំពី លាភសក្ការៈ ឬក៏វិធីរកលាភសក្ការៈ ដែលនឹងត្រូវទទួល នា ខែក្រោយ ដើម្បីឲ្យជីវិតអ្នកថ្កុំថ្កើងឡើងដូចកាំជណ្តើរ ។
ហើយចំពោះឆ្នាំជូតនេះដូចគ្នា អ្នកដែលកើតចំថ្ងៃពុធ និង ព្រហស្បតិ៍ រឹតតែអស្ចារ្យថែមទៀត ត្រង់ ថា នឹងមានរឿងនឹងស្មានមិនដល់ ល្អៗ ជាច្រើន កើតឡើង បន្ថែមទៀត ។


២. ឆ្នាំឆ្លូវ៖
នា ៤ ទៅ ៨ ថ្ងៃក្រោយ អ្នកកើតឆ្នាំឆ្លូវ នឹងមានភោគទ្រព្យ និង លាភសក្ការៈ ផ្សេងៗ ពីទិស ពីរ គឺ៖ ទិសទស្សិណ និង ទិសឧត្តរ ដែលមនុស្សនាំលាភទាំងនោះមកដល់អ្នក ភាគច្រើន ជាមនុស្សស្រី ។ រាប់ចាប់ពីថ្ងៃ ២៤ ខែឧសភា នេះទៅ គឺ ៤ ទៅ ៨ថ្ងៃទៅមុខ អ្នកនឹង ច្បាស់នឹងភ្នែក ថា អ្នកនឹងសប្បាយចិត្ត និង ញញឹម មិនឈប់ឡើយ ព្រោះ រាសីជីវិតអ្នកបើក ចំពោះ រឿងសុភមង្គល និង លាភទ្រព្យ មួយចំនួន ហើយ ។ បើអ្នកឆ្នាំឆ្លូវនេះ កើតចំថ្ងៃចន្ទ ឬ អាទិត្យ ទៀតនោះ គឺមិនបាច់បកស្រាយ ទេ គឺ គេមនុស្សអស្ចារ្យណាស់ ។


៣. ឆ្នាំរោង៖
នា ៥ ទៅ ៧ ថ្ងៃក្រោយ អ្នកកើតឆ្នាំរោង នឹងមានសម្បត្តិ មួយចំនួនដែលត្រូវកើតឡើង ក្នុងជីវិត រស់នៅ និងរកស៊ី របស់អ្នក គឺ សម្បត្តិសត្វជើងពីរ និង សម្បត្តិមហាសាល ។ សម្បត្តិសត្វជើងពីរ គឺសំដៅដល់ការទទួលបាន មនុស្សម្នាក់ ឬច្រើនអ្នកចូល ក្នុងជីវិត របស់អ្នក ដែល អាច ជាគូស្នេហ៍ បុត្រ ឬក៏ មិត្តល្អ ជាដើម ។ រីឯសម្បត្តិមហាសាល គឺសំដៅដល់ មាស ប្រាក់ កែវកង ឬក៏ ចំណូលច្រើនៗ ដែលនឹងចូលមក្នុងជីវិត អ្នក ។ បើអ្នកឆ្នាំរោងនេះ កើតចំថ្ងៃ សៅរ៍ និង អាទិត្យ វិញ គឺគេឈ្លាសវៃ ហើយ នឹងមានលាភបន្តបន្ទាប់ ក្នុងជីវិត របស់គេ តទៅ ។


៤. ឆ្នាំមមែ៖
នា៥ ទៅ ៨ ថ្ងៃក្រោយ អ្នកកើតឆ្នាំមមែ នឹងទទួលបានលាភសំណាង និង វត្ថុជាទីពេញចិត្ត ដល់ទៅ ៣ គឺ៖
  • . សុខភាព៖ បើអ្នកមានជម្ងឺ នឹងនឹងបានជាសះស្បើយ ឆាប់ៗនេះ!
  • . ភោគទ្រព្យ៖ បើអ្នកកំពុងខ្វះខាត អ្នកនឹងមានលុយទេវត្តាធ្លាក់មកអោយ ដែលសំដៅដល់ មានសប្បុរសជន ឬក៏ អ្នកមានសមានចិត្តល្អ ចេញមុខ មកផ្គត់ផ្គង់អ្នក នឹងផ្តល់អោយ អ្នក ប្រាក់កាស គួរជាទីពេញចិត្ត ដើម្បីប្រកប របរក្នុងក្តីស្រម៉ៃ របស់អ្នក ។
  • . លាភជាដំណឹងល្អ៖ អ្នកនឹងទទួលបានដំណឹង ពីររឿង ដែលអ្នកសឹងតែបោះបង់ចោល ទៅហើយ តែផ្ទុយទៅវិញ អ្នកប្រែជាបានផលល្អ ចេញពីរឿងនោះទៅវិញ សឹងតែធ្វើឲ្យអ្នក គិតថាអ្នកកំពុងយល់សប្តិទេដឹង ៕
ហើយចំពោះឆ្នាំមមែនេះដូចគ្នា អ្នកដែលកើតចំថ្ងៃចន្ទ ពុធ និង សុក្រ រឹតតែអស្ចារ្យថែមទៀត ត្រង់ ថា នឹងមានរឿងនឹងស្មានមិនដល់ ល្អៗ ជាច្រើន កើតឡើង បន្ថែមទៀត ។


៥. ឆ្នាំវក៖
នា ៦ ទៅ ៨ ថ្ងៃក្រោយ អ្នកកើតឆ្នាំវក នឹងមានគេនាំ របស់ ២ យ៉ាងមកអោយ ដល់កន្លែង ៖
  • . មនុស្សល្អជ្រោមជ្រែង​ការងារ ដែល​ធ្វើ​អោយ​ការងារ​ទាំងឡាយ​ដែល​អ្នក​ប្រព្រឹត្ត​នឹង​ផ្តល់​ផល​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក​ជាក់​ជា​មិន​ខាន។
  • . រឿងល្អ អាចជាដំណឹងប្រាប់អំពី លាភសក្ការៈ ឬក៏វិធីរកលាភសក្ការៈ ដែលនឹងត្រូវទទួល នា ខែក្រោយ ដើម្បីឲ្យជីវិតអ្នកថ្កុំថ្កើងឡើងដូចកាំជណ្តើរ ។
ហើយចំពោះឆ្នាំវកនេះដូចគ្នា អ្នកដែលកើតចំថ្ងៃអង្គារ និង សុក្រ រឹតតែអស្ចារ្យថែមទៀត ត្រង់ ថា នឹងមានរឿងនឹងស្មានមិនដល់ ល្អៗ ជាច្រើន កើតឡើង បន្ថែមទៀត ។


ប្រភពពី៖ Sabrina Liao Astrology
Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.