គតិបណ្ឌិត

គេហៅសម្ភាសន៍ការងារ? ចឹង​អ្នក​ត្រូវ​ដឹង​ពី​សំណួរ​ចម្លើយ​ មួយចំនួន​នេះ​សិន!!



ខាងក្រោមគឺជាសំណួរចម្លើយ មួយចំនួន ដើម្បីជំនួយ ដល់អ្នកមុននឹងលោកអ្នក ទៅទទួលការសម្ភាសន៍​ការងារ នៅកន្លែងធ្វើការណាមួយ ដើម្បីទទួលបានជោគជ័យ ត្រលប់មកវិញ យ៉ាងមានប្រសិទ្ធិភាព!!!

សំណួរ៖ ហេតុអ្វីបានជាអ្នកឈប់ពីកន្លែងចាស់របស់អ្នក?
ចម្លើយ៖ ដើម្បីបង្កើននូវជំនាញរបស់ខ្ញុំ ខ្ញុំត្រូវតែស្វែងរកឳកាសថ្មី។
សំណួរ៖ តើអ្នកមានលក្ខណៈពិសេសអ្វីខ្លះដែលយើងគម្បីទទួលយកអ្នក?
ចម្លើយ៖ ប្រសិនជាលោក/អ្នក ទទួលយកខ្ញុំនោះ ខ្ញុំនឹងប្រើចំណេះជំនាញរបស់ខ្ញុំ ដើម្បីបំពេញនូវគោលការណ៍របស់ក្រុមហ៊ុនអោយបានល្អ ហើយខ្ញុំនឹងបញ្ចប់រាល់ការងារទាំងអស់តាមពេលយ៉ាងច្បាស់លាស់ ដោយមិនមានពន្យារឡើយ។
សំណួរ៖ ហេតុអ្វីបានជាអ្នកអត់ការងារធ្វើយូរម្ល៉េះ?
ចម្លើយ៖ ពីព្រោះខ្ញុំបានចូលរៀនវគ្គបណ្តុះបណ្តាលសំខាន់ៗមួយចំនួនន និងធ្វើជាបុគ្គលិកឯករាជ្យ។
សំណួរ៖ សូមរៀបរាប់ប្រាប់ពីសមត្ថភាពធ្វើការក្រោមសំពាធរបស់អ្នក។
ចម្លើយ៖ ខ្ញុំនឹងធ្វើអារម្មណ៍ស្ងប់ស្ងាត់ ហើយផ្តោតទៅលើការងារជាច្រើន ដែលត្រូវធ្វើដោយមិនគិតខ្វល់ពីមួយចំនួន ដែលមិនសូវសំខាន់ឡើយ។
សំណួរ៖ តើអ្នកនឹងរំពឹងបានអ្វីពីការងារមួយនេះ?
ចម្លើយ៖ ជំនាញដ៏ពិតប្រាកដមួយព្រមទាំងអនាគតដ៏ល្អប្រសើរ។
សំណួរ៖ សូមបកស្រាយរបៀបគ្រប់គ្រងរបស់អ្នក។
ចម្លើយ៖ ខ្ញុំនឹងរក្សាទំនាក់ទំនងជាមួយនឹងការងារដែលបានដាក់ អោយជាមួយមិត្តរួមការងារ ហើយព្យាយាមបញ្ចប់វាអោយបានទាន់ពេលវេលាជានិច្ច។
សំណួរ៖ តើអ្នកជាចូលចិត្តការងារជាក្រុមដែររឺទេ?
ចម្លើយ៖ ពិតប្រាកដណាស់ ហើយខ្ញុំនឹងសហការគ្នាមិនអោយយឺតការងារឡើយ។
សំណួរ៖ តើមិត្តរួមការងារប្រភេទណាដែលអ្នកមិនពេញចិត្ត?
ចម្លើយ៖ ខ្ញុំមានជំនឿចិត្តជាមួយមិត្តរួមក្រុមរបស់ខ្ញុំ ហើយប្រសិនជាខ្ញុំរកឃើញអ្វីដែលធ្វើអោយខ្ញុំមិនសប្បាយចិត្តនោះ ខ្ញុំនឹងគេចពីវាលើកលែងតែរឿងនោះប៉ះពាល់ពីជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។
សំណួរ៖ តើអ្នករំពឹងថាអ្នកនឹងធ្វើការអោយយើងបានរយៈពេលយូរប៉ុណ្ណាដែរ?
ចម្លើយ៖ ដរាបណាដែលខ្ញុំទទួលដឹងនូវការប្រួតប្រជែង ដែលមានជំនាញបំផុត។
សំណួរ៖ តើអ្នកនឹងគិតថាអ្នកនឹងក្លាយជាអ្វីនូវ ៥ឆ្នាំបន្ទាប់?
ចម្លើយ៖ ខ្ញុំគិតថាខ្លួនខ្ញុំនឹងក្លាយជាប្រធានគ្រប់គ្រងណាមួយនៅក្រុមហ៊ុននេះ តាមរយៈការខំប្រឹងប្រែងរបស់ខ្ញុំ។
សំណួរ៖ តើអ្នកធ្លាប់ចាត់ទុកខ្លួនអ្នកជាមនុស្សជោគជ័យដែររឺទេ?
ចម្លើយ៖ ពិតមែនហើយ ព្រោះខ្ញុំគិតថាខ្ញុំមានសហការីជាច្រើន។
សំណួរ៖ តើចំណុចខ្សោយរបស់អ្នកជាអ្វី?
ចម្លើយ់៖ ខ្ញុំផ្តោតទៅលើកិច្ចការតែមួយក្នុងពេលតែមួយ។
សំណួរ៖ តើអ្វីជាភាពខ្លាំងរបស់អ្នក?
ចម្លើយ៖ ខ្ញុំឆាប់យល់សេចក្តី ហើយមានទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុម។
សំណួរ៖ តើអ្នកចង់បានតំណែងអ្វីនៅក្នុងក្រុមប្រសិនជា ក្រុមហ៊ុនដាក់គម្រោងអោយធ្វើមួយ?
ចម្លើយ៖ វាមិនមែនជាបញ្ហាទេ អ្វីដែលសំខាន់នោះគឺថា ខ្ញុំទទួលបានចំណេះដឹងថ្មីនៅគ្រប់គម្រោងទាំងអស់។
សំណួរ៖ តើអ្នកមានសំណួរអ្វីចង់សួរមកកាន់ពួកយើងដែររឺទេ?
ចម្លើយ៖ តើពេលណាដែលខ្ញុំអាចចូលធ្វើការបាន?



ប្រភព៖ Job Never

0 comments:

Post a Comment

Powered by Blogger.