បញ្ហាតែងកើតឡើងជារឿយៗ មិនថានៅក្នុងសង្គមគ្រួសារ ឬនៅកន្លែងធ្វើការនោះទេ។ ប្រការដែលសំខាន់ តើអ្នកបានដាក់ចិត្ត ដាក់កាយដើម្បីដោះស្រាយបញ្ហានោះឬទេ? ឬក៏អ្នកគ្រាន់តែឈរមើល និងរងចាំដើម្បីឲ្យបញ្ហានោះ វារំងាប់ទៅវិញដោយឯកឯង?
មិនដូច្នេះទេ!!! សម្រាប់មនុស្សឆ្លាត គឺត្រូវចេះដោះស្រាយបញ្ហា ទោះបីបញ្ហាដែលកើតឡើងនោះ តូច ឬធំប៉ុណ្ណាក៏ដោយ។ ថ្ងៃនេះ គេហទំព័របែកធ្លាយ សូមលើកយកគន្លឹះមួយចំនួន ដើម្បីណែនាំដល់អ្នកទាំងអស់គ្នា ឲ្យក្លាយខ្លួនជាមនុស្សម្នាក់ដែលពូកែដោះស្រាយបញ្ហាបំផុត។ អ្នកត្រូវ ៖
១. កំណត់អត្តសញ្ញាណរបស់បញ្ហា ឲ្យបានច្បាស់ ៖
- តើបញ្ហានោះ គឺជាបញ្ហាអ្វីឲ្យប្រាកដ?
- តើវាកើតឡើងដោយរបៀបណា?
- សូមចាំថា មនុស្សផ្សេងគ្នា អាចមានទស្សនៈផ្សេងៗគ្នាទាក់ទងនឹងបញ្ហានោះ។
២. យល់ដឹងអំពីផលប្រយោជន៍របស់អ្នករាល់គ្នា ៖
- ជំហានបន្ទាប់អ្នកត្រូវដឹងថា តើវាមានប្រយោជន៍អ្វីសម្រាប់អ្នកទាំងឡាយ ដែលស្ថិតនៅជុំវិញបញ្ហាទាំងនោះ?
- តើពួកគេយល់ស្របនឹងដំណោះស្រាយរបស់អ្នកឬទេ?
- ត្រូវចាំថា ការដោះស្រាយដ៏ល្អបំផុត គឺអាចបំពេញផលប្រយោជន៍ឲ្យអ្នករាល់គ្នា។
៣. ដំណោះស្រាយ ដែលអាចធ្វើបាន ៖
- នេះគឺជាពេលវេលាសម្រាប់អ្នក ក្នុងការរិះរកនូវគំនិតមួយចំនួន បន្ទាប់មកច្នៃប្រឌិតវាឲ្យប្រសើរឡើង
- បំបែកគំនិតទាំងនោះទៅជាផ្នែកតូចៗ ហើយអនុវត្តន៍ម្ដងមួយៗ។
៤. ជ្រើសជម្រើសដែលល្អប្រសើរបំផុត ៖
- ត្រូវជ្រើសរើសយកជម្រើសណាមួយដែលល្អ និងមានតុល្យភាពបំផុត ទើបបញ្ហាដែលបានដោះស្រាយនោះ បានធូរស្រាល៕
ប្រភព៖ Mediate
0 comments:
Post a Comment