ដើម្បីបង្កើនលាភសំណាងដល់អ្នក ចូរសាកល្បងមកតុបតែងខ្លួនបង្កើនសម្រស់ឱ្យត្រូវតាមក្បួនហុងស៊ុយ ដូចខាងក្រោម ៖
១- ស្បែកដែលគ្មានស្នាមអុជខ្មៅជួយជម្នះឧបសគ្គ
មុននឹងគិតដល់ពណ៌និងផ្ទៃមុខ អ្វីដែលសំខាន់បំផុតដែលគួរមានមុនគេ គឺស្បែកមុខដែលរាបស្មើ។នៅពេលណា ផ្ទៃមុខមានចំណុចខ្មៅ ឬស្រអាប់ ប្រការទាំងនេះអាចប្រាប់ពីឧបសគ្គក្នុងជីវិត ។ អ្នកគួរប្រើម្សៅទ្រនាប់ប្រភេទទឹកគុណភាពល្អ នៅពេលលាបត្រូវប្រើអេប៉ុងថ្មីៗ ឬជក់ផាត់ថ្ពាល់ រាងមូលខ្នាតសមរម្យ ដើម្បីឱ្យម្សៅ ទ្រនាប់រាបស្មើល្អ ពេញផ្ទៃមុខ ។
២- ភាពផូផង់ជួយបញ្ចេញរស្មីពីខាងក្នុង
ដើម្បីទាក់ទាញអ្វីល្អៗមកក្នុងជីវិត ហើយអាចឆក់ឱកាសមាស យកមកទុកក្នុងដៃបានដោយងាយស្រូល ត្រូវឱ្យផ្ទៃមុខរបស់អ្នកស្អាតផូរផង់ឡើង ដោយរស្មីពីខាងក្នុង ។ ដើម្បីទាញជោគលាភចូលមកស្បែករបស់ អ្នកមិនត្រូវមើលទៅហត់នឿយ គ្មានជីវិតជីវ៉ានោះទេ អ្នកគួរគេងសម្រាកឱ្យគ្រប់គ្រាន់ ហើយក្នុងថ្ងៃដែលផ្ទៃមុខរបស់អ្នក ចាំបាច់ត្រូវលើកសម្រស់ អ្នកត្រូវប្រើក្រែមទៅតាមសភាពស្បែក ហើយលាបផលិតផលនោះមុនម្សៅទ្រនាប់ និង ម្សៅផាត់ ។
៣- រៀបចំពណ៌របស់អ្នក
នៅពេលតុបតែងមុខត្រូវគិតថា គ្រឿងសម្អាងប្រៀបបាននឹងចានពណ៌ ដែលត្រូវរៀបចំឱ្យល្អ ។ ត្រូវចាំថា គួរត្រៀមម្សៅទ្រនាប់សាច់ម៉ដ្ឋ ឆ្លុះពន្លឺនិងសម ស្របជាមួយសភាពស្បែក ហើយគួរប្រើជក់ខ្នាតធំសម្រាប់ផាត់ ថ្ពាល់ដោយឡែក ។ គួរចៀសវាងប្រើម្សៅដែលមានភាពផ្លេកៗ ព្រោះអាចធ្វើឱ្យស្បែកមុខរបស់អ្នកស្លេកបាន ។
៤- កែវភ្នែកភ្លឺថ្លា ជួយស្រូបយកថាមពល
កែវភ្នែកគួរមើលទៅមុតថ្លា មានពន្លឺ មានជីវិតជីវី បើសិនភ្នែកមូលធំពីកំណើត ហើយត្របកភ្នែកពីរជាន់ អ្នកគួរតែលេងពណ៌ភ្នែកឱ្យលេចធ្លោឡើង ។ បើសិនជាត្របកភ្នែកមួយជាន់ អ្នកក៏អាចធ្វើឱ្យកែវភ្នែកកាន់ តែភ្លឺថ្លាឡើង ដោយការប្រើម្សៅផាត់ភ្នែក និងខ្មៅដៃគូសខ្សែគែមត្រកបភ្នែក ។ កែវភ្នែកជាបង្អួចបើកទៅកាន់ ពិភពខាងក្រៅ ដូច្នេះគួរតែធ្វើអោយ កែវភ្នែករបស់អ្នកស្អាតល្មមអាចទាញថាមពល។
៥- ថ្ពាល់ក្រហមព្រឿងៗ
ថ្ពាល់គួរតែមានពណ៌គ្រប់ពេល ឱកាសដែលបុរសលង់ស្នេហ៍លើអ្នកនឹងកាន់តែទ្វេដង ។ ថ្ពាល់ក្រហម ព្រឿងៗផូរផង់ អាចជួយបង្កើនលាភសំណាងផ្នែកទ្រព្យសម្បត្តិ និងចម្រុងចម្រើនដល់អ្នកទៀត ។ ស្ត្រីវ័យ២០ឆ្នាំ គូរតុបតែងថ្ពាល់ទាំងគូ ដោយពណ៌ស៊ីជម្ពូ ។ ឯស្ត្រីវ័យ៣០-៤០ឆ្នាំ គួរផាត់ថ្ពាល់ឱ្យទាបចុះបន្តិច ដោយហាយឡាយ ពណ៌ចាស់បន្តិច ។ ត្រូវចាំថានៅពេលថ្ពាល់ក្រហមព្រឿងៗស្អាត ដូចផ្លែព័រនោះមិនខុសពីអ្នកកំពុង សាងផ្កាស្នេហ៍ ដោយមិនដឹងខ្លួនទេ ។
៦- សក់វែង ជួយទាក់ទាញលាភសំណាងស្នេហា
សក់ត្រង់វែងស្រលូន ពិតជាអស្ចារ្យណាស់សម្រាប់យុវវ័យ ប៉ុន្តែបើសិនអ្នកចង់ឱ្យផ្ទៃមុខនាំលាភ សំណាងអ្នកគួរយកចិត្តទុកដាក់លើម៉ូដសក់ ដែលក្រាស់ច្រើនជាង ។ បើសិនមិនអាចចូលហាងធ្វើសក់ជាប្រចាំបាន អ្នកគួរហាត់ធ្វើសក់ដោយខ្លួនឯងដោយប្រើក្រាសមូរសក់ សិតសក់ឱ្យស្អាត កុំឱ្យមានចំពាក់គ្នារញ៉េរញ៉ៃ ឬចង និងធ្វើម៉ូដថ្មីៗជានិច្ច ដើម្បីលើករាសីផ្នែកស្នេហា ។
៧- ប្រជ្រុយដែលជាសម្រស់
ប្រជ្រុយនៅលើផ្ទៃមុខ ក៏ធ្វើឱ្យអ្នកស្អាតនិងនាំលាភសំណាងដល់អ្នកដែរ វាអាស្រ័យទៅលើទីកន្លែង ប្រជ្រុយនោះ ។ គេជឿថាប្រជ្រុយពណ៌ក្រហម អាចនាំលាភសំណាងល្អចូលមកច្រើនជាងប្រជ្រុយខ្មៅ បើសិនវា នៅលើផ្ទៃមុខ ។ ដូច្នេះបើសិនអ្នកមានប្រជ្រុយខ្មៅលើមុខ អ្នកគួរប្រើម្សៅផាត់ឬខ្មៅដៃពណ៌ ក្រហមផាត់ប្រជ្រុយ នោះឱ្យភ្លឺឡើង ។
៨- កែវភ្នែកមានអំណាច
ត្រូវហ៊ានសាកប្រើពណ៌ចាស់ ក្រោយពីលាបក្រែមត្របកភ្នែករួចត្រូវប្រើក្រែមនោះ ពណ៌ខ្មៅលាបជា ខ្សែស្តើងៗ ជិតរោមភ្នែកខាងលើហើយកៀរឱ្យ រាបស្មើដោយដុំសំឡីតូចៗ ។ ចុងក្រោយត្រូវប្រើពណ៌រលើបផ្លេកៗ ត្រង់ទួលចិញ្ចើម ។ នៅពេលកែវភ្នែករបស់អ្នកភ្លឺចិញ្ចាចវានឹងជួយបង្កើនថាមពលទាក់ទាញ ដ៏សម្បើម ។
៩- ពាក់រោមភ្នែក បន្ថែមសម្រស់ភ្នែក
រោមភ្នែកក្លែងក្លាយដែលជាវត្ថុទាន់សម័យកំពុងត្រូវបានពេញនិយម អ្នកគួររៀនពាក់វាឱ្យស្អាតដូច ធម្មជាតិ ដោយគ្មានស្នាម ។ សម្រាប់អ្នកមិនធ្លាប់ប្រើរោមភ្នែកក្លែងក្លាយពីមុនមក គួរចាប់ផ្តើមជាមួយរោម ភ្នែកក្លែងក្លាយ បែបខ្សែមួយត្រង់មុំក្រៅរបស់ភ្នែក ។ រោមភ្នែកនឹងអាចជួយឃុំគ្រងថាមពលឈីខាងក្នុងខ្លួន អ្នក។
១០- មាត់ ជាទ្វារនៅលើផ្ទៃមុខ
បរិវេណជុំវិញមាត់ មានភាពសំខាន់ណាស់អ្នកគួរជំរុញឱ្យមាត់ប្រកបដោយថាមពលល្អៗដោយឱ្យមាត់ មានសំណើម ធ្មេញសស្អាត ហើយជុំវិញមាត់ក៏មិនគួរមានស្នាមអុជខ្មៅ ។ ត្រូវប្រើខ្មៅដៃគូសគែមបបូរមាត់ពណ៌ខ្ចី ជាងក្រែមលាបបបូរមាត់ បន្ទាប់មកគួរប្រើក្រែមលាបបបូរមាត់ និងក្រែមរលោងតាមការចូលចិត្ត ។
១១- គ្រឿងអលង្ការ នាំជោគលាភ
ស្ត្រីដែលធ្វើឱ្យខ្លួនឯងមានមន្តស្នេហ៍ ហើយស្រស់ស្អាតជានិច្ច អាចនាំសំណាងមកឱ្យគូស្នេហ៍ស្វាមី និងកូនៗព្រោះអ្នកអាចបញ្ចោញរស្មីមង្គល នៃជោគជ័យ និងសេចក្តីសុខសប្បាយចេញមកបាន ។ ដូចនេះគួរប្រើ គ្រឿងអលង្ការមានពន្លឺផ្លេកៗដូចជា ត្បូង ពេជ្រ មាស ដើម្បីបង្កើនលាភសំណាង ៕
ប្រភពអត្ថបទដើមពី៖ CEN.com.kh
0 comments:
Post a Comment