មនុស្សដែលមានប្រជ្រុយដុះនៅចន្លោះចង្វែកម្រាមជើង, បាតជើង តែងតែមានវាសនាខ្ពស់ និង ទ្រព្យសម្បត្តិកើនឡើងឥតឈប់ ។
១. ប្រជ្រុយនៅលើខ្នងជើង
មនុស្សបុរាណបានចាត់ទុកនេះជាប្រជ្រុយ “ជើងពីរមិនសម្រាក” ។ អ្នកមានប្រជ្រុយនៅលើខ្នងជើងតែងតែគ្មានសំណាង, មមាញឹក និង ជួបរឿងព្រួយបារម្ភនៅក្នុងជីវិតច្រើន ។
២. ប្រជ្រុយនៅលើម្រាមមេជើង
ម្រាមមេជើងតែងតែជានិមិត្តរូបតំណាងឲ្យអំណាច ។ អាស្រ័យហេតុនេះ ប្រជ្រុយដែលដុះនៅលើម្រាមជើងនេះ មានគុណសម្បត្តិអំពីទេពកោសល្យ និង ភាពជាអ្នកដឹកនាំ ។ ប្រសិនបើមានប្រជ្រុយនេះ ក្នុងអនាគតអ្នកនឹងទទួលបានការដំឡើងឋាន:យ៉ាងលឿន និង ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ ។
៣. ប្រជ្រុយដុះនៅលើម្រាមជើងផ្សេង
ប្រជ្រុយដុះនៅលើម្រាមជើងផ្សេងក្រៅពីម្រាមមេជើង ត្រូវបានមនុស្សបុរាណចាត់ទុកថាជា ប្រជ្រុយ “និរទេសខ្លួន” ។ ពេលនៅរស់ មនុស្សនេះត្រូវឃ្លាតឆ្ងាយពីស្រុកកំណើត ហើយរស់នៅតស៊ូនឹងការលំបាក ។ មិនតែប៉ុណ្ណោះ នៅពេលស្លាប់ទៅ ពួកគេក៏មិនបានវិលមកបញ្ចុះនៅ លើដីស្រុកកំណើតដែរ ដោយត្រូវកប់នៅដីស្រុកគេ ។
៤. ប្រជ្រុយនៅភ្នែកគោល និង គែមជើងទាំងសងខាង
មនុស្សដែលមានប្រជ្រុយនៅភ្នែកគោល និង នៅគែមជើងទាំងសងខាង តែងតែមានការ មមាញឹកខ្លាំងបំផុត និង រត់ទៅលិចរត់ទៅកើត ដោយសារព្រួយបារម្ភពីការរកស៊ីចិញ្ចឹមជីវិត ។
៥. ប្រជ្រុយនៅកែងជើង
នេះជាប្រជ្រុយទ្រព្យសម្បត្តិ ។ អ្នកដែលមានប្រជ្រុយនៅកែងជើង តែងមានទេពកោសល្យដឹកនាំ និង គ្រប់គ្រងមនុស្សជាច្រើន ។ នេះជាប្រជ្រុយរីករាយ និង មានភ័ព្វសំណាងច្រើន ។
៦. ប្រជ្រុយនៅបាតជើង
តាមអ្នកទម្រង់វិទ្យា ប្រជ្រុយដុះនៅបាតជើង (ឧស្សាហ៍ហៅថាថ្លើមជើង) គឺជានិមិត្តរូបតំណាងឲ្យទ្រព្យសម្បត្តិ, ជីវិតសម្បូរបែប និង ឆ្អែតគ្រប់គ្រាន់ ។ អ្នកមានប្រជ្រុយនេះ មិនមានពេលណាត្រូវព្រួយបារម្ភអំពីបញ្ហាហូបចុក ប្រាក់កាស និង ផ្ទះសម្បែងឡើយ ។ នៅពេលកើត ពួកគេមានទ្រព្យសម្បត្តិហូរហៀរ និង មានប្រាក់ហូរចូលគ្រប់ច្រក ៕
ប្រភព៖ CEN
0 comments:
Post a Comment