ចំណេះដឹងថ្មីៗ

ញុំាកាហ្វេជារៀងរាល់ថ្ងៃ តើដឹងថា មានអ្វីកើតឡើង ឬទេ?



មនុស្សជាច្រើន តែងចាត់ទុកកាហ្វេ ជាផ្នែកសំខាន់មួយ ដែលមិនអាចខ្វះបាន។ ទោះបីជាអ្នក ទទួលទានអាហារ ពេលព្រឹក ឬពេលល្ងាច ជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្មក៏ដោយ ការទទួលទាន កាហ្វេក្ដៅ ដែលមានក្លិនក្រអូប ឈ្ងុយមួយពែង គឺជាគំនិតល្អ និងតែងតែល្អ សម្រាប់អ្នក។

ខាងក្រោមនេះ គឺជាអ្វីដែល បានកើតឡើងនៅក្នុងខ្លួនអ្នក ក្រោយពេលទទួលទាន កាហ្វេរួច៖

១. បន្ទាប់ពីផឹកបាន ១០នាទីដំបូង
ជាតិកាហ្វេអ៊ីន រត់ចូលទៅក្នុងឈាមរបស់អ្នក។ ចង្វាក់បេះដូង និងសម្ពាធឈាមរបស់អ្នក ចាប់ផ្តើមកើនឡើង។

២. បន្ទាប់ពីផឹកបាន ២០នាទី

អ្នកចាប់ផ្ដើម​ មានអារម្មណ៍ថាស្វាង និងផ្ដោតអារម្មណ៍ជាងមុន។ អ្នកមានភាពក្លាហាន ក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាផ្សេងៗ។ លើសពីនេះ ជាតិកាហ្វេអ៊ីន អាចជួយឲ្យអ្នក មានអារម្មណ៍ថា មិនសូវហត់នឿយ ឬអស់កម្លាំងទៀតផង។

៣. បន្ទាប់ពីផឹកបាន ៣០នាទី
រាងកាយរបស់អ្នក​ ចាប់ផ្តើមផលិតអរម៉ូន ដែលអាចនាំឲ្យមានចក្ខុ(ភ្នែក) កាន់តែច្បាស់ ព្រោះរន្ធប្រស្រីភ្នែក របស់អ្នក ពង្រីកធំឡើងបន្តិច។

៤. បន្ទាប់ពីផឹកបាន ៤០នាទី
កម្រិតនៃសារធាតុ នៅក្នុងរាងកាយរបស់អ្នក បានចាប់ផ្ដើមកើនឡើង ដែលជួយធ្វើឲ្យមុខងារ នៃកោសិកាសរសៃប្រសាទ កាន់តែប្រសើរឡើង ដោយការបង្កើនកម្លាំងសាច់ដុំ។

៥. បន្ទាប់ពីផឹកបាន ៤ម៉ោង
រាងកាយរបស់អ្នក ចាប់ផ្ដើមបំបែកជាតិខ្លាញ់ ទោះបីជាអ្នក មិនបានផ្លាស់ទីក៏ដោយ។ ជាតិកាហ្វេអ៊ីន ក៏បានរំញោច និងបង្កើនការ ផលិតនៃអាស៊ីតក្រពះ (ល្អសម្រាប់ការ រំលាយអាហារ) ផងដែរ។

0 comments:

Post a Comment

Powered by Blogger.