មិននឹកស្មានថា ត្រួយស្លឹកស្វាយ អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព និងជួយព្យាបាលជម្ងឺទឹកនោមផ្អែមបាន ទៀងផង!

* វិធីធ្វើ៖
- ចូរយកស្លឹកស្វាយខ្ចី ៥ស្លឹក ហាន់ជាសរសៃ ដាក់ក្នុងកែវ រួចចាក់ទឹកក្ដៅចូលឱ្យពេញកែវ ហើយ គ្របទុកមួយយប់
- ព្រឹកឡើង ស្រង់កាកចោលផឹកទឹកស្លឹកស្វាយនោះឱ្យអស់ មួយថ្ងៃ ហូប
ត្រឹមតែមួយកែវប៉ុណ្ណោះ។ នៅទីក្រុង ឬតំបន់ដែលមិនសម្បូរស្វាយ អ្នកអាចយកស្លឹកស្វាយទៅហាលក្នុងម្លប់ រហូតដល់ ស្ងួត។ យកស្លឹកស្វាយទាំងនោះ កិនឱ្យទៅជាម្សៅ ទុកសម្រាប់ប្រើប្រាស់។ ចូរលាយម្សៅស្លឹក ស្វាយកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកមួយកែវ ហូបមួយកែវពេលព្រឹក និងមួយកែវពេលល្ងាច។
សូមប្រយ័ត្ន ៖
-ដោយសារតែថ្នាំនេះ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម យ៉ាងមានប្រសិទ្ធភាព ដូច្នេះអ្នកមិនត្រូវប្រើប្រាស់ឱ្យលើស ពីអ្វីដែលបានរៀបរាប់ខាងលើនោះទេ ព្រោះវាអាចធ្វើឱ្យជាតិស្ករក្នុង
ឈាមធ្លាក់ចុះខ្លាំង បង្កគ្រោះថ្នាក់ដល់សុខភាព។
- អ្នកក៏មិនត្រូវផឹកទឹកស្វាយនេះ ជាមួយនឹងថ្នាំពេទ្យនោះទេ ល្អបំផុតគឺត្រូវផឹកមុន ឬក្រោយថ្នាំយ រយៈពេលពី ២ទៅ៣ម៉ោង ដើម្បីមិនប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំ។ ក្រៅពីថ្នាំបារាំង គេក៏អាចប្រើប្រាស់ថ្នាំបុរាណមួយចំនួន ដើម្បីជួយព្យាបាល ក្នុងនោះស្លឹកស្វាយខ្ចីគឺជាឱសថ
ដ៏ប្រសើរសម្រាប់ការព្យាបាលជម្ងឺនេះ។

ប្រភពពី ៖ Soha / camnews.com.kh
0 comments:
Post a Comment