បើយោងតាមគេហទំព័រ soha បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ការផឹកទឹកបន្ទាប់ពីទទួលទានឪឡឹករួច អាចបង្កឲ្យកម្រិត pH របស់ប្រព័ន្ធរំលាយអាហារចុះខ្សោយ ហើយដំណើរការរំលាយអាហារក៏មានភាពលំបាកដែរ។ ចំណែកឯសារធាតុចិញ្ចឹមមួយចំនួននឹងត្រូវបានបម្លែងទៅជាសារធាតុពុល ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត អ្នកអាចកើតមានបញ្ហារាករួស ដោយសារតែពោះវៀនមិនទម្លាប់ទទួលយករបបអាហារបែបនេះ។
ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានផ្លែឪឡឹកបានត្រឹមត្រូវ វាអាចជួយជំរុញបន្ថែមដល់ការរំលាយឲ្យកាន់តែប្រសើរ។ ដូច្នេះដើម្បីសុវត្ថិភាព អ្នកគួរតែផឹកទឹកក្រោយពេលទទួលទានឪឡឹកប្រហែលជា ៣០ទៅ៤០នាទី៕
0 comments:
Post a Comment