ចំណេះដឹងថ្មីៗ

អ្នកជំងឺ ៥ ប្រភេទ​​មិន​ត្រូវ​ញ៉ាំទឹក​ឃ្មុំ​ដាច់​ខាត


ទឹក​ឃ្មុំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាឱសថ​​ដ៏ល្អ​បំផុត​សម្រាប់​សុខ​ភាព​ និង​អាច​ព្យាបាល​ជំងឺ​មាន​ប្រសិទ្ធិ​ភាព​បំផុត​ ប្រ​សិន​បើ​អ្នក​ប្រើ​ប្រាស់​បាន​ត្រឹមត្រូវ។ ទោះ​ជាយ៉ាង​ណាក៏​ដោយ​អ្នក​ជំងឺ​ ៥ ប្រភេទ​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​ដាច់​ខាច ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​ទ្រុឌ​ទ្រោម​កាន់តែ​ខ្លាំងឡើង។

1-ជំងឺ​ទឹក​នោម​ផ្អែម
ជាតិ ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ​អាច​ត្រូវ​បាន​ស្រូប​ដោយ​ផ្ទាល់​ទៅ​ ក្នុងឈាម ទន្ទឹម​នឹង​នេះ​ផង​ដែល​សារធាតុុ Sucrose និង Dextrin អាច​ត្រូវ​បាន​ស្រូប​យ៉ាងងាយ​ស្រួល​ចូល​ទៅ​ក្នុងពោះ​វៀន​ដោយ​គ្មាន​ការ​ រំលាយ​អាហារ។ ដូច្នេះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​ត្រូវ​ប្រើ​ទឹក​ឃ្មុំច្រើន​ដាច់ខាត ព្រោះ​វា​អាច​កើន​កម្រិត​ជាតិ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម។

2-អ្នក​ជំងឺ​ក្រិន​ថ្លើម
ជា ​ទូ​ទៅ​អ្នក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​ផឹក​ទឹក​ឃ្មុំ​បាន​ពីព្រោះ​នៅក្នុងទឹក​ឃ្មុំ​មានសារធាតុុ monosaccharid ដែល​អាច​កាត់​បន្ថយ​ បន្ទុក​នៅ​លើ​ថ្លើម។ ប៉ុន្តែ​ជា​មួយ​នឹង​អ្នក​ជំងឺ​ក្រិន​ថ្លើមមិន​គួរ​ផឹក​ទឹក​ឃ្មុំ​ទេ ព្រោះ​វា​បណ្តោល​ឲ្យ​មាន​អាការៈ​កាត់​តែ​ធ្ងន់​ធ្ងរ។

3-ការវះ​កាត់ថ្មីៗ
ការ ​បាត់​បង់​ឈាម​ក្នុង​ការ​វះ​កាត់​​ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ បើ​សិន​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​លើស​ វាអាច​បណ្តោល​ឲ្យ​​មាន​បញ្ហា​ថ្លើម, ស្ទះ​ឧស្ម័ន, លំហូរ​ឈាម​មាន​បញ្ហា។

4-ស្ត្រី​មាន​ផ្ទៃពោះ
ចំពោះ ​ស្ត្រី​មាន​ផ្ទៃមិន​គួរ​សប្បាយ​រីក​រាយ​ជាមួយ​នឹង​ការ​ពិសារ​ទឹក​ឃ្មុំ​ជា​ ដាច់​ខាត ដោយ​សារ​ទឹក​ឃ្មុំ​អាច​ធ្វើ​ការ​រំញោច​ស្បូន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិ​វឌ្ឍនៃ​ទារក។ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ទាប និង​ជាតិ​ស្ករ​នៅ​ក្នុងឈាម​ទាប​ក៏​មិន​គួរ​បរិភោគ​ទឹក​ឃ្មុំ​ដែល​ ព្រោះ​សារ​ធាតុAcetylcholine នៅក្នុង​ទឹក​ឃ្មុំ​ដើរ​តួនាទី​កាត់បន្ថយ​សម្ពាធឈាម។

5-ខូច​ខាត​មុខ​ងារពោះវៀន
សម្រាប់​អ្នក​ជំងឺ​​ខូច​មុខ​ងារ​ពោះ​វៀន ប្រសិន​បើ​ពិសារ​ទឹក​ឃ្មុំ​ច្រើន​អាចបណ្តោល​ឲ្យ​មាន​សញ្ញា​រោគ​រួស និង​ទល់​លាមក...ជា​ដើម៕



0 comments:

Post a Comment

Powered by Blogger.