ជំនឿ និង ហោរាសាស្ត្រ

ភ្នែកតូច ភ្នែកធំ ភ្នែកជ្រៅ ភ្នែកព័ណ៌ខ្ចី ភ្នែកព័ណ៌ចាស់ សុទ្ធតែអាចបង្ហាញពីអត្តចរិកមនុស្ស


មនុស្សគ្រប់រូបតែងតែមានការប្រាស្រ័យគ្នាទៅវិញ ទៅមក។ ដោយឡែកពេលនេះសាកទាយចរិតមនុស្ស តាមប្រភេទខ្សែភ្នែកវិញម្តងមើល៍ សូមទោះទាយទាំងអស់គ្នា៖

ភ្នែកធំៈ មនុស្សប្រភេទនេះមិនចូលចិត្តជីវិតសាមញ្ញ ហើយបើអ្នកទាំងពីរស្និទ្ធស្នាលគ្នានោះ មនុស្សប្រភេទ នេះនិងដាស់អារម្មណ៍អ្នកអោយលង់ ក្នុងអន្លង់ស្នេហ៍ ហើយមនុស្សភ្នែកធំនោះគឺតែងតែមានប្រៀបទៅលើ មនុស្សផ្សេងទៀត។



ភ្នែកតូចៈ មនុស្សប្រភេទនេះយល់តែពីរម្មណ៍ខ្លួនឯង ចាប់អារម្មណ៍លើការបំពេញតំរូវការខ្លូនឯងជាគោល ហើយតែងតែផ្លាស់ប្តូរគូជាញឹកញាប់ និងជាមនុស្សរើសច្រើន។



ភ្នែកជ្រៅៈ ជាមនុស្សមានស្នេហាដូចផ្លេកបន្ទោរ (ឃើញភ្លាមស្រលាញ់ភ្លែត) ហើយបើស្រលាញ់នរណាម្នាក់ ចង់រៀបការគេត្រូវស្វែងយល់ពីមនុស្សម្នាក់នោះអោយស៊ីជម្រើសិន។



ភ្នែកពណ៌ខ្ចីៈ ជាមនុស្សប្រកាន់ភ្ជាប់មោះមុត ហើយមានអាទិភាពទៅលើរឿងស្នេហា ពេលធ្វើកិច្ចការអ្វីមួយ តែងតែមានសិទ្ធមុនគេ អាចនិយាយថាជាមនុស្សមានឪកាសច្រើនក្នុងរឿងការងារក៏ដូចរឿងស្នេហាផងដែរ។



ភ្នែកពណ៌ចាស់ៈ
ជាមនុស្សរឹងបឹង មិនងាយរង្គោះរង្គើ បើបានមនុស្សប្រភេទនេះស្នេហហើយ ស្នេហាអ្នកនិង ស្ថិតស្ថេរ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.