គតិបណ្ឌិត

គំនិតអប់រំ ជាមួយរឿងព្រេងនិទាន៖ រឿងកញ្ជ្រោងនិងក្អែក


កាលពីដើមមានកញ្ជ្រោងមួយក្បាលពនាក់អាស្រ័យ នៅក្នុងព្រៃមួយ។ ថ្ងៃមួយវាបានអង្គុយនៅក្រោម ដើមឈើមួយ ដែលមានសត្វក្អែក មួយក្បាលកំពុងទំនៅលើទីនោះ។ កញ្ជ្រោងចង់ស៊ីក្អែកយ៉ាងខ្លាំងវាក៏បាន និយាយទៅកាន់ក្អែកនោះថា “ក្អែកឯងជាបក្សីដ៏ស្រស់ស្អាតបំផុត ដែលខ្ញុំមិនបានធ្លាប់ឃើញ។ ឯងមានរោម រលោងភ្លឺថ្លាជាងគេនៅលើលោកនេះ និងមានចំពុះដ៏មុតស្រួចដែលខ្ញុំមិនបានធ្លាប់បានឃើញទាល់តែសោះ ក្នុងមួយឆាកជីរិតខ្ញុំ។ បើសិនជាឯងច្រៀងសំនៀងនោះពិរោះក្រអូនក្រអៅ ដូចសត្វរ៉ៃ។ ឯងប្រាកដជារាជីនៃ នៃពួកបក្សីហើយ” ក្អែកឮពាក្យសរសើររបស់កញ្ជោង វាសប្បាយចិត្តណាស់ក៏បានចុះមកលើដី ស្រាប់តែមិន ទាន់ដល់ដីផង ក៏ត្រូវកញ្ជ្រោងសង្រប់ចាប់ធ្វើជាអាហារទៅ។

គំនិតអប់រំ៖
  • _ការលើកដាក់ខ្លួនទៅតាមការសរសើរ និងការរិះគន់អោយមានគ្រោះថ្នាក់
  • _សរសើរ និង បញ្ជោរគឺសុទ្ធតែមានបំណង ចូរកុំទន់ចិត្តចំពោះពាក្យសរសើរ និងបញ្ជោរ

0 comments:

Post a Comment

Powered by Blogger.