វិជ្ជាធ្វើម្ហូប

ងាយ​ៗ​ របៀប​ធ្វើ​ទឹក​ត្រី​ម្ទេស​ដែល​ឆ្ងាញ់ គ្រាន់តែ​ឃើ​ញ​ក៏ស្រក់​ទឹក​មាត់!


គ្រាន់តែរឿង​ធ្វើ​ទឹក​ត្រី​ អ្នកណា​ៗ​ក៏អាច​ធ្វើ​បាន​ដែរ ព្រោះទោះធ្វើ​យ៉ាងណា​វានៅតែ​ជា​ទឹកត្រី​ដែល​មាន​ជាតិ​ប្រៃ​​តែ​ដដែល​ហ្នឹង តើ​មែន​ទេ? ប៉ុន្តែ​សូមកុំភ្លេច​ថា បើសិន​ជា​លោកអ្នកផ្សំ​គ្រឿង​ត្រូវ​ សូម្បី​តែ​ទឹកត្រី​​​​ក៏​លោក​អ្នក​​ហូប​បាយ​អស់​មួយ​ឆ្នាំងដែរ​...

ពាក្យចាស់​ខ្មែរ​បុរាណ​ពោលថា "អបិល​ រឺ​ទឹកត្រី​ជា​មេសម្លរ... ចំនែកឯ​ស្ក​ជា​មេ​បង្អែម​" ដូច្នេះ​មានន័យ​ថា ម្ហូប​ខ្មែរ ឆ្ងាញ់​រឺ​មិនឆ្ងាញ់​គឺ​អាស្រ័យ​លើមេ​ហ្នឹង​ហើយ​ ដូច្នេះ "ទឹកត្រី​ម្ទេស​" គឺ​ជា​គ្រឿង​ផ្សំ​យ៉ាង​មានប្រសិទ្ធឹ​ភាព​ ដែល​មិន​អាច​មើល​រំលង​។

គ្រឿង​ផ្សំ​ "ទឹកត្រីម្ទេស​"៖

  • ទឹកត្រី (តិចច្រើន​តាម​តម្រូវការ​)។ ត្រូវ​ជ្រើសរើស​ទឹកត្រីដែល​មានគុណភាព និង​មាន​រស់​ជាតិ​ឆ្ងាញ់​។
  • ម្ទេស​ទុំ​ និងខ្ចី តិច​ច្រើន​តាមតម្រូវការ​
  • ខ្ទឹម​ស ខ្ទឹម​ក្រហម​ រឺ​ខ្ទឹម​បំពង
  • ស្លឹក​ខ្ទឹម​ 
  • ក្រូចឆ្មា រឺ​អំពិល​ទុំ​ (សូម​កុំ​ប្រើ​ស្វាយខ្ចី​)
  • ស្កស
  • ប៊ីចេង​(ដាក់មិនដាក់​តាម​ចិត្ត) រឺ​ទឹក​សូដា​ រឺ​ទឹក​ប៊ីចេង

របៀប​ធ្វើ​ "ទឹកត្រីម្ទេស​"៖
  • ម្ទេសទុំ និងខ្ចី ស្លឹកខ្ទឹម​ ត្រូវហាន់​អោយ​ម៉ត់​ ទុក​មួយឡែក​
  • ខ្ទឹមស ខ្ទឹមក្រហម ត្រូវ​ចិត​បន្ទះស្តើង​ៗ ទុក​មួយឡែក​
  • ក្រូចឆ្មា ត្រូវច្របាច់​យក​ទឹក​ និង​យក​១ភាគ​៤​នៃ​ក្រូច (សំបក) មកហាន់​ស្តើងៗ​ ទុក​មួយឡែក​។ បើ​ប្រើ​អំពិល​ទុំ​ ត្រូវ​ច្របាច់​នឹង​ទឹកក្តៅ​យក​តែ​ជាតិជូរ​មក​បាន​ហើយ តែបើចំណូលចិត្ត​អាច​ដាក់ទាំងគ្រាប់ក៏បាន​។
  • យក​គ្រឿង​ផ្សំ​ទាំងអស់ខាង​លើ​មក​ដាក់​ក្នុងចាន​មួយ ហើយច្របល់​អោយ​សព្វ​ចូល​គ្នា​ រួច​ចាក់​ទឹកត្រី​ចូល​។ ត្រូវប្រយ័ត្ន​ពេលចាក់​ទឹកត្រី​ចូល​ អ្នកត្រូវ​ចាក់វា​កុំ​អោយ​ច្រើន​ពេក​ កុំ​អោយ​តិច​ពេក បើ​អោយខាប់​បន្តិច​កាន់តែ​ប្រសើរ​។
ពេលរួចរាល់​ហើយ លោក​អ្នកអាច​យក​បាយក្តៅមួយ​ចាន ព្រោះ​ទឹកត្រីម្ទេស​ត្រូវ​គ្នា​នឹង​បាយ​ក្តៅ​ៗ​ មក​សាក​ល្បង​មើល​ តើ​យ៉ាង​ម៉េច​ដែរ​? ខាងក្រោម​នេះ គឺ​វិធីធ្វើ​តាមបែប​ថៃ​.. សូម​ទស្សនា​ទាំងអស់គ្នា..៖



0 comments:

Post a Comment

Powered by Blogger.