ជាមួយគ្នានេះដែរនៅក្នុងពិធីមង្គលការគេឃើញមានការរៀបចំនូវរណ្តាប់ និងកិច្ចពិធីជាច្រើន ហើយក្នុងនោះដែរ គេក៏សង្កេតឃើញថា "ភ្លេងការ" ក៏ជាផ្នែកមួយដ៏សំខាន់ នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។ ចុះហេតុអ្វីទៅ បានជាចាំបាច់ត្រូវតែមានភ្លេងការ នៅថ្ងៃរៀបមង្គលការ? ខាងក្រោមនេះគឺជាហេតុផល៖
១. ដើម្បីប្រកាសដល់ញាតិមិត្ត ដែលនៅក្នុងស្រុកភូមិនោះ ឱ្យដឹងថា សាមីខ្លួនទាំងពីរ បានរៀបការស្របច្បាប់ មានគេដឹងឮ និងបានបំពេញមុខមាត់ជូនឪពុកម្តាយ វង្សត្រកូលរបស់ខ្លួន។
២. ជាសញ្ញាមួយ ដែលជាអត្តសញ្ញាណសម្រាប់សម្គាល់ថា ថ្ងៃនេះ ទីនេះ មានគេរៀបអាពាហ៍ពិពាហ៍ដែលខុសពីពិធីដទៃទៀត។
៣. បទនីមួយៗសុទ្ធតែមានអត្ថន័យ ដើម្បីធ្វើឱ្យគូស្វាមីភរិយាថ្មី មានមនោសញ្ចេនានឹងគា្ន មានភាពអាឡោះអាល័យ និងស្រឡាញ់គ្នាកាន់តែខ្លាំងឡើង។
៤. ជាជំនួយ ដែលធ្វើឱ្យពិធីមង្គលការ កាន់តែមានភាពអធិកអធម និងបង្កបរិយាកាសសប្បាយរីករាយនៅនៅថ្ងៃមង្កលការ។
៤. ជាការបន្តនូវប្រពៃណីទំនៀមទំលាប់កុំឱ្យបាត់បង់ ហើយក៏ជាអត្តសញ្ញាណជាតិមួយដ៏សំខាន់សម្រាប់ជនជាតិខ្មែរដែលមិនអាចឱ្យជាតិណាមួយក្លែងបន្លំបានឡើយ។
៥. ជាអនុស្សាវរីយ៍ នៃថ្ងៃដែលពិសេសសម្រាប់ជាចំណងដៃ ដល់គូស្នេហ៍ថ្មី ចងចាំអស់មួយជីវិត៕
0 comments:
Post a Comment