សព្វថ្ងៃនេះទំនាក់ទំនងរបស់យុវវ័យពិតជាមានភាពស្មុគស្មាញណាស់ ជាពិសេសគឺចំពោះនារីៗតែម្ដង ព្រោះពួកគេតែងមានការសង្ស័យថា តើដៃគូរបស់គេមានចិត្តស្មោះដែរឬទេ តើមិត្តប្រុសរបស់គេស្រលាញ់គេ គឺដើម្បីតែខ្លួនប្រាណតែប៉ុណ្ណោះតើមែនទេ។
ដូច្នេះដើម្បីកុំឲ្យមានភាពស្មុគស្មាញបន្តទៀត យើងនឹងលើកយកសកម្មភាពមួយចំនួនដែលបង្ហាញថាមិត្តប្រុសរបស់អ្នក ស្រលាញ់អ្នកដើម្បីតែរឿងលើគ្រែតែប៉ុណ្ណោះ ឲ្យបានជ្រាបទាំងអស់គ្នា។
១. គេរក្សាចំណងទំនាក់ទំនងរបស់អ្នកត្រឹមកម្រិតទាបមួយប៉ុណ្ណោះ
នៅពេលដែលអ្នកចំណាយពេលជាមួយមិត្តប្រុសរបស់អ្នក សូមកត់សម្គាល់ពីពាក្យសម្ដីមួយចំនួនរបស់គេ ដែលបាននិយាយជាមួយអ្នកក្រៅពីទំនាក់ទំនងស្នេហា ប្រសិនបើគេមិនមានការចាប់អារម្មណ៍ នៅពេលដែលអ្នកនិយាយពីចំណង់ចំណូលចិត្ត ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នកទេនោះ នេះបង្ហាញឲ្យឃើញថារូបគេមិនសូវមានការយកចិត្តទុកដាក់ ពីការរស់នៅរបស់អ្នកប៉ុន្មាននោះទេ ហើយបើគេនៅតែបន្តធ្វើបែបនេះទៀត នោះមានន័យថាគេណាត់ជួបអ្នក គឺដើម្បីតែទទួលបានសេចក្ដីសុខផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
២. គេដៃដល់ណាស់ពេលណាត់ជួប
កត់សម្គាល់ពីសកម្មភាពរបស់គេក្នុងពេលណាត់ជួបគ្នា មើលថាតើគេដាក់ដៃរបស់គេនៅទីណា ប្រសិនបើគេមានបំណងចង់ប៉ះកន្លែងដែលទាក់ទាញរបស់អ្នក(ដៃ ថ្ពាល់) នេះបង្ហាញថាគេចង់បបួលអ្នកទៅកន្លែងណាមួយបន្តទៀតហើយ ក្រោយពីញាំអាហារពេលល្ងាចរួច ដូច្នេះចូរប្រុងប្រយ័ត្ន។
៣. គេមិនសូវខ្វល់ពីរឿងដែលអ្នកនិយាយនោះទេ ហើយគេតែងនិយាយពីរឿងលើគ្រែគ្រប់ពេល
ចាប់អារម្មណ៍ពីសម្ដីរបស់គេ នៅពេលដែលអ្នកលើកប្រធានបទមកនិយាយ ប្រសិនបើរូបគេយល់ស្របគ្រប់រឿង នេះមានន័យថាគេមិនបានខ្វល់ពីអ្នកនោះទេ ហើយជួនកាលគេអាចនឹងមិនយកត្រចៀកស្ដាប់ផង។ ផ្ទុយទៅវិញបើគេពិតជាស្រលាញ់អ្នកមែននោះ គេនឹងឲ្យយោបល់ និងជួនកាលគេហ៊ានជំទាស់អ្វីដែលអ្នកចូលចិត្តទៀតផង មិនមែនចាំតែយល់ស្របរហូតនោះទេ។
នៅពេលដែលគេលើកប្រធានបទមកនិយាយវិញ សូមកត់សម្គាល់ផងបើគេនិយាយតែរឿងលើគ្រែ ហើយប្រសិនបើគេនៅតែលើកប្រធានបទ ដែលទាក់ទងនឹងរឿងនេះមកនិយាយដដែលៗមែននោះ វាបង្ហាញយ៉ាងច្បាស់ពីបំណងរបស់គេមកលើអ្នក។
៤. គេទូរស័ព្ទមករកអ្នកនៅពេលដែលគេចង់បានអ្វីមួយពីអ្នកតែប៉ុណ្ណោះ
ចង់បង្ហាញថាគូស្នេហ៍ស្រលាញ់គ្នាប៉ុណ្ណា ក៏មិនចាំបាច់ដល់ថ្នាក់ទាក់ទងគ្នាតាមទូរស័ព្ទរៀងរាល់ថ្ងៃដែរ ប៉ុន្តែសូមចង់ចាំថា បុគ្គលទាំងសងខាងត្រូវប្រាកដពីទំនាក់ទំនងស្នេហារបស់ខ្លួន។ ប៉ុន្តែបើគេគ្រាន់តែទូរស័ព្ទមករកអ្នកនៅពេលដែលអ្នកទំនេរ ហើយអាចបបួលអ្នកឲ្យទៅដើរលេងជាមួយបាន វាជាសញ្ញាមួយបង្ហាញថា គេចាប់អារម្មណ៍នៅលើតែរាងកាយរបស់អ្នកតែប៉ុណ្ណោះ តែបើគេស្រលាញ់ និងបារម្ភពីអ្នកមែននោះ គេនឹងព្យាយាមទាក់ទងសួរសុខទុក្ខអ្នក ទោះបីជាគេរវល់ខ្លាំងយ៉ាងណាក៏ដោយ។
៥. គេមិនបានចាត់ទុកអ្នកជាផ្នែកមួយក្នុងជីវិតរបស់គេនោះទេ
បុរសដែលស្រលាញ់អ្នកពិតប្រាកដ គេមិនព្រងើយកន្តើយចំពោះអ្នកឡើយ គេនឹងនាំអ្នកទៅកន្លែងដែលសំខាន់បំផុត ដូចជានាំទៅជួបជាមួយក្រុមគ្រួសាររបស់គេជាដើម តែប្រសិនបើគេណាត់ជួបអ្នកនៅតែកន្លែងដដែលៗ ហើយបញ្ចប់ត្រឹមរឿងលើគ្រែ វាបង្ហាញឲ្យឃើញថា គេគ្មានបំណងរឹតបន្តឹងក្ដីស្រលាញ់ជាមួយអ្នកនោះទេ គឺគេទុកអ្នកគ្រាន់តែជារបស់លេងសើចមួយតែប៉ុណ្ណោះ។
ប្រភពអត្ថបទពី៖ Kqube
0 comments:
Post a Comment