ការមានសង្សារជារឿងសាមញ្ញមួយទៅហើយក្នុងសង្គមសព្វថ្ងៃនេះ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានមនុស្សមួយចំនួនសុខចិត្តនៅទំនេរ មិនយកសង្សារដោយសារតែគេគិតថាវាអត់ប្រយោជន៍ និងជួនកាលធ្វើឲ្យគេបាត់បង់សេរីភាពទៀតផង។
ស្របគ្នានេះដែរ ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនទៀតនៅពេលដែលអ្នកនៅទំនេរ ឬមិនមានសង្សារ៖
១. អ្នកអាចគេងលក់យ៉ាងស្រួលដោយមិនចាំបាច់ខ្វល់អ្វីទាំងអស់
២. ជួនកាលអ្នកអាចសល់ពេលវេលា និងប្រាក់កាសទៀតផង
៣. នៅពេលដែលអ្នកអត់មានសង្សារ គឺអ្នកមិនចាំបាច់ខ្វល់ពីរូបរាង និងសម្រស់របស់អ្នកឡើយ
៤. មិនចាំបាច់និយាយទូរស័ព្ទដល់កណ្ដាលអាធ្រាត្រ
៥. មិនចាំបាច់មានគម្រោងការពិសេសៗសម្រាប់ដើរលេងកម្សាន្ត
៦. មិនចាំបាច់បញ្ចូលថ្មទូរស័ព្ទច្រើនដងក្នុងមួយថ្ងៃ
៧. អ្នកអាចនិយាយទៅរកអ្នកណាក៏បាន មិនថាស្រី ឬប្រុស
0 comments:
Post a Comment