អ្នកនឹងគិតទេថា ចង់ឲ្យកូនរបស់អ្នកចេះដឹង ក្លាយជាមនុស្សស្គាល់ខុសស្គាល់ត្រូវ និងរឹងមាំ មុនពេលដែលគេពេញវ័យ។ វាពិតជាមានប្រយោជន៍ខ្លាំងណាស់ ប្រសិនជាអ្នកអាចអប់រំគេបានបែបនោះ។ ខាងក្រោមនេះ គឺជាកម្រងសម្ដី១០ឃ្លា ដែលអាចជួយឲ្យកូនរបស់អ្នកចេះពិចារណា ហើយអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាមនុស្សធំពេញវ័យ មុនអាយុរបស់គេ។
១. នៅថ្ងៃណាមួយ អ្នកនឹងមានអាយុគ្រប់គ្រាន់ ដើម្បីចាប់ផ្ដើមអានរឿងនិទានជាថ្មីម្ដងទៀត។
២. ឪពុកម្ដាយអាចផ្ដល់តែរបស់ម្យ៉ាងប៉ុណ្ណោះ គឺដំបូន្មានល្អៗ និងឲ្យពួកគេដើរផ្លូវត្រូវ។ ប៉ុន្តែចុងក្រោយពួកគេនឹងអាចសម្រេចអ្វីៗដោយសារដៃរបស់ពួកគេផ្ទាល់។
៣. ត្រូវខិតខំប្រឹងប្រែង ទាន់ខ្លួននៅក្មេង។
៤. គ្មាននរណាកើតមកស្ពាយចំណេះដឹងមកស្រាប់ទេ តែយើងអាចខិតខំប្រឹងប្រែង ដើម្បីទទួលបានចំណេះដឹង។
៥. គ្រូប្រៀបដូចជាផ្កា កូនសិស្សប្រៀបដូចជាឃ្មុំ។ យើងជាឃ្មុំ ត្រូវតែក្រេបលម្អងផ្កា។
៦. ថ្ងៃមានរយៈពេលវែង ប៉ុន្តែឆ្នាំមានរយៈពេលខ្លីណាស់។
៧. ថ្ងៃណាមួយ ម្ដាយរបស់អ្នកនឹងចាស់។ តើអ្នកអាចជួយអ្វីគាត់បាន នៅពេលគាត់ចាស់ជរា?
0 comments:
Post a Comment