យើងតែងឮចាស់ៗនិយាយតៗគ្នាថា បើនរណាម្នាក់ ពិសេសអ្នកដែលមានវ័យក្រមុំ យល់សុបិនឃើញពស់ មានន័យថា គេនឹងជិតដល់គូព្រេង ឬនឹងអាចរៀបការក្នុងពេលឆាប់ៗខាងមុខជាមិនខាន។ តើវាពិតមែនទេ?
ផ្អែកតាមចិត្តវិទ្យា សត្វពស់តំណាងឲ្យអវយវៈភេទ បុរស។ បើនារីវ័យក្រមុំយល់សុបិនឃើញពស់ នាងកំពុងត្រូវការបុរសណាម្នាក់មកជាគូកំណាន់ចិត្តហើយ។ តាមទំនាយ ត្រូវបានគេប្រាប់ថា ប្រសិនជាយល់សុបិនឃើញពស់មកឱបរឹតកាយ មានន័យថា បុរសដែលស្ថិតក្នុងក្ដីស្រមៃរបស់អ្នក កំពុងសម្ដៅមករកអ្នកហើយ។ ដូច្នេះគួរតែសប្បាយចិត្តទៅ។ ផ្ទុយមកវិញ ប្រសិនបើយល់សុបិនឃើញពស់ចឹក វាមិនមែនបញ្ជាក់ពីស្ថានភាពស្នេហានោះទេ តែវាបញ្ជាក់ថា អ្នកកំពុងមានជម្លោះពាក្យសម្ដីជាមួយនរណាម្នាក់ទៅវិញទេ៕
0 comments:
Post a Comment