ចំណេះដឹងថ្មីៗ

ទំលាប់អាក្រក់នៅពេលយប់ទាំង ៦ ដែលធ្វើអោយអ្នកឡើងធាត់



1. គេងមិនបានគ្រប់គ្រាន់

វាធ្វើអោយមានផលវិបាកដូចជា៖
- ជះឥទ្ធិពលទៅលើការរំលាយអាហាររបស់អ្នក ធ្វើអោយដំណើរការយឺត។
- គេងមិនគ្រប់គ្រាន់ធ្វើអោយអ្នកមានអារម្មណ៍ឃ្លាន។
- វាបង្កើនកំរិតកូទីសូល
- អ្នកហាត់ប្រាណតិចព្រោះតែអ្នកមានអារម្មណ៍ថាអស់កំលាំង

ដូច្នេះអ្នកត្រូវតែគេងអោយបានយ៉ាងតិច ៨ ម៉ោងក្នុងមួយយប់

២. អ្នកញ៉ាំច្រើនពេកនៅពេលយប់
- អ្នកញ៉ាំច្រើនធ្វើអោយការរំលាយអាហារយឺត ជាពិសេសនៅពេលពាក់កណ្តាលយប់។
- អ្នកចូលចិត្តញ៉ាំបណ្តើរ មើលទូរទស្សន៍បណ្តើរ ក៏ធ្វើអោយអ្នកញ៉ាំច្រើនផងដែរ។

៣. ចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំរួច
- វាធ្វើអោយអ្នករំញោចដល់ជាលិកាធាត់
- វាធ្វើអោយអ្នកមានបញ្ហាការរំលាយអាហារ

៤. ញ៉ាំអាហារបំពង់នៅពេលបាយល្ងាច
- វាមានជាតិកាឡូរីច្រើនដែលធ្វើអោយអ្នកមិនពេលគ្រប់គ្រាន់ក្នុងការដុតបំផ្លាញវា។
- អ្នកនឹងទទួលបានកោសិកាខ្លាញ់ជាច្រើន

៥. អ្នកញ៉ាំអាហារហិរនៅពេលបាយល្ងាច
- អាហារហិរអាចបង្កអោយមានការពិបាកក្នុងការរំលាយអាហារ
- អ្នកគេងមិនបានស្រួល
- ញ៉ាំអាហារហិរនៅពេលយប់បង្កអោយមានការក្រហាយទ្រូង។

៦. ញ៉ាំបង្អែមនៅពេលយប់
- ស្ករស និងម្សៅបង្កទៅជាជាលិកាធាត់
- អ្នកមិនអាចដុតបំផ្លាញកាឡូរីទាំងនេះបាននៅពេលយប់៕


0 comments:

Post a Comment

Powered by Blogger.