ចំណេះដឹងថ្មីៗ

ចាំ​ពាក្យ «​ស្នេហ៍​» ពី​មនុស្ស​ស្រី​ដូចជា​ ចាំ​ឲ្យ​ព្រះអាទិត្យ​រះ​ពី​ខាង​លិច​អញ្ចឹង!!!


ភាព​ជា​នារី​សេចក្តីថ្លៃថ្នូរ ​វា​សំខាន់​ខ្លាំងណាស់​សម្រាប់​នាង​។ មនុស្ស​ស្រី ​មិនអាច​និយាយ​ប្រាប់ថា ស្រឡាញ់​ទៅ​បុរស​បានទេ​ បើ​ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ ដូច្នេះ​សូមកុំ​ចាំ​ពាក្យ​ថា ស្នេហ៍​ចេញពី​មាត់​របស់​នាង​អី​ គឺ​វា​មិនអាច​នោះ​ទេ​។

បើ​ទោះជា​នាង​ស្រឡាញ់​បុរស​ម្នាក់​នោះ​យ៉ាងណាក៏ដោយ​ នាង​នៅតែ​រក្សា​ស្ថានភាព​ដើម​ជានិច្ច​ គឺ នៅ​ស្ងៀម ធ្វើ​ធម្មតា​ ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ដាច់ខាត​ គឺ​មិន​ប្រាប់ថា​ ស្រឡាញ់​ឡើយ ​ទោះជា​នាង​ដឹងថា បើ​មិន​ប្រាប់​គេ ​ធ្វើ​មិច​គេ​នឹង​ដឹង​ទៅ​ ឬក៏​ពេល​ណាមួយ​បុរស​នោះ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​នាង​ក៏ដោយ​។

ជាមួយគ្នា​នេះ​ដែរ ក៏​មាន​បុរស​មួយ​ចំ​នួន​ទៀ​ត ​លួច​ស្រឡាញ់​គេ​ដែរ​ តែ​អត់​ហ៊ាន​សារភាព​ទេ ប៉ុន្តែ​ចង់​ក្បែរ​គេ​ជិត​ស្លាប់​ទៅហើយ ហើយ​មាន​ពេល​ខ្លះទៀត​ បែរជា​គិតថា​ បើ​នាង​ស្រឡាញ់​ខ្លួន​ដែរ ​មិនដឹង​ជា ​ល្អ​យ៉ាងណា​នោះ​ទេ​ ក៏ប៉ុន្តែ​នៅតែ​មិន​ហ៊ាន​ប្រាប់​នាង​ថា ​ខ្លួន​ស្រឡាញ់​ដដែល​។​ ជា​ការពិត​ណាស់​ បើ​ស្រឡាញ់​គេ​ដែរ​ ប្រាប់​គេ​ទៅ​ ប្រយ័ត្ន​គេ​ឆក់យក​នាង​បាត់​ ហើយ​អាង​ទឹកភ្នែក ហើយ​មិនបាច់​ព្យាយាម​ចាំ​នាង​ប្រាប់ថា ស្នេហ៍ ទេ គឺ​វា​ប្រហែលជា​គ្មាន​ថ្ងៃ​ឡើយ​ បើសិនជា​អ្នក​មិន​សារភាព​ ប្រាប់​នាង​មុន​នោះ​។​ មនុស្ស​ស្រី​គឺ​បែប​នេះហើយ ស្រឡាញ់​ក៏​មិន​ប្រាប់ ចូលចិត្ត​ក៏​មិន​ប្រាប់ តែបើ​ស្អប់​ប្រាប់​ភ្លាមៗ​ មិន​ទុក​យូរ​ឡើយ​។​ នារី​នៅក្នុង​ជីវិត​របស់​នាង ​គឺ​មិន​បង្ហាញ​ក្តីស្រឡាញ់​របស់​នាង​ប្រាប់​ន​រណា​បានទេ នោះ​ក៏​ព្រោះតែ​លក្ខ​ណ្ឌ​នៃ​ក្រឹត្យក្រម​របស់​ធម្មជាតិ​។ ដូច្នេះ​ សូមបុរស​ទាំងឡាយ​កុំ​ទ​ន្ទឹ​ង​ចាំ​ឱ្យ​នារី​ប្រាប់ថា ​ស្នេហ៍​អី​ណា!!! ​ហើយ​ត្រូវ​ចាំ​ឃ្លា​កំប្លែង​មួយថា «​ចាំ​ពាក្យ​ថា ​ស្នេហ៍​ពី​នារី ដូច​ចាំ MESSI មក REAL MADRID» អញ្ចឹង!!!

ប្រភពអត្ថបទពី៖ Bektleay.com

0 comments:

Post a Comment

Powered by Blogger.