បុរសជាច្រើន តែងប្រាថ្នានារីដែលមានសម្រស់ស្រស់ស្អាតមកធ្វើជាគូអនាគត។ តែពេលខ្លះ ពួកគេអាចនឹងខកចិត្ត ហើយខាតពេល ដោយសារតាមចែចង់នាង។ ផ្ទុយមកវិញ គឺនាងមានគូកំណាន់ចិត្តរួចហើយ។ ខាងក្រោមនេះ ជាកាយវិការទាំង ៥ ដែលយើងអាចសម្គាល់បានថា នារីម្នាក់នោះ គេកំពុងមានម្ចាស់ចិត្តគេរួចហើយ។
១. នាងធ្វើមិនចាប់អារម្មណ៍ជាមួយអ្នក ឬបុរសផ្សេងទៀតឡើយ
២. នាងមានអារម្មណ៍ធម្មតាៗ ទោះបីជាអ្នក ឬបុរសមួយចំនួនទៀត កំពុងសម្លឹងមើលក៏ដោយ
៣. នាងអាចខឹង នៅពេលមានបុរសណាម្នាក់សម្លឹងមើលនាងយូរពេក មិនដាក់ភ្នែក
៤. តែងខ្លួនសាមញ្ញៗ មិនឆើតឆាយពេក
៥. និយាយជាមួយអ្នក ដោយគ្មានភាពភ័យខ្លាច ឬមិនសូវខ្មាស់អៀន៕
ប្រភពអត្ថបទពី៖ Bektleay.com
0 comments:
Post a Comment