គតិបណ្ឌិត

តើសេដ្ឋីវ័យក្មេង Mark Zuckerberg ធ្វើអ្វីនៅចុងសប្តាហ៍?


គិតត្រឹមខែមិនាឆ្នាំ២០១៧នេះ សេដ្ឋីវ៍យក្មេងមានបំផុតរបស់ពិភលោក គឺលោក Mark Zuckerberg មានទ្រព្យជិត ៥៩ពាន់លានដុល្លារហើយ ទោះបីលោកបានចំណាយរាប់ពាន់លានរួចទៅ ហើយសម្រាប់ការងារមនុស្សធម៌របស់លោកក្តី។ តាមការសង្កេតរបស់ទស្សនាវត្តី Business Cambodia សេដ្ឋីវ័យក្មេងរូបនេះ មិនចំណាយពេលនៅកន្លែងធ្វើការទេ នាចុងសប្តាហ៍ទេ។

គាត់បានឆ្លើយប្រាប់ Fans របស់គាត់លើហ្វេសប៊ុកថា គាត់ធ្វើការនៅ ក្រុមហ៊ុនតែ 40ទៅ 50 ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ទោះយ៉ាងណា នៅក្រៅក្រុមហ៊ុនលោកតែងគិតពីគោលដៅ របស់ហ្វេសប៊ុកដែលនឹងត្រូវតភ្ជាប់ពិភលោកនេះទាំងមូលផងដែរ។

ក្រៅពីនេះបុរសវ័យក្មេងរូបនេះ ដែលទស្សនាវត្តីមួយនៅប្រទេសកម្ពុជា ឈ្មោះថា Business Cambodia តែងបានសរសេរពីគាត់ដែរនោះ គាត់ជាមនុស្សដែលអានច្រើនបំផុតជាពិសេស ពេលដែលលោកនៅផ្ទះជាមួយគ្រួសារ។ នៅក្នុងឆ្នាំ ២០១៥កន្លងទៅ Mark Zuckerberg អានយ៉ាងតិច សៀវភៅមួយក្បាល ក្នុងរយៈពេល ២សប្តាហ៍ ដែលនេះបេសកម្មផ្ទាល់ខ្លួនរបស់លោក ដើម្បីអភិវឌ្ឍន៍ខ្លួនលោក ក្នុងឆ្នាំ ២០១៥នោះ។

ក្រៅពីអានសៀវភៅ សកម្មភាពដែលលោកតែងធ្វើនៅថ្ងៃចុងសប្តាហ៍គឺ ការចូលរួមកម្មវិធី ផ្សេងៗ ដែលទាក់ទងនឹងការងារសង្គម និង ការងារមនុស្សធម៌របស់មូលនិធិរបស់លោក និង ភរិយា។ ហើយចុងក្រោយ គាត់តែងតែបានចំណាយពេលជាមួយកូនស្រី ដែលទើបកើតបានជាងមួយឆ្នាំកន្លះហើយ និងសត្វចិញ្ចឹមរបស់គាត់នៅផ្ទះ។

តាមការសង្កេតរបស់មហាស្នេហា តាមរយៈគេហទំព័រទស្សនាវត្តី Business Cambodia ឃើញថា សកម្មភាពរបស់លោកទាំងអស់ខាងលើ ដែលលោក ធ្វើចុងសប្តាហ៍នេះ មានឥទ្ធិពលច្រើនលើការគិតរបស់លោក។ ចង់បានគំនិតច្នៃប្រឌិតច្រើន សម្រាប់អាជីវកម្មលោកអ្នក លោកអ្នកគួរសាកទម្លាប់មួយចំនួនដែលសេដ្ឋីវ័យក្មេងរូបនេះ បានកំពុងនឹងធ្វើខាងលើនេះបាន៕

ប្រភពពី៖ Business Cambodia

0 comments:

Post a Comment

Powered by Blogger.