លោក ស្កតនីសិន Scott Neeson ដែលជាស្ថាបនិក អង្គការមូលនិធិកុមារកម្ពុជា ដែលត្រូវបានកសាងឡើងកាលពីឆ្នាំ២០០៤ នោះ គឺដើម្បីកែប្រែអនាគតក្មេងក្រីក្រកម្ពុជាដែលរស់នៅដោយសារការព្រឹងផ្អែកនៅតំបន់ចាក់សំរាមស្ទឹងមានជ័យ មានឱកាសទទួលបាននូវការអប់រំ និងម្ហូបអាហារគ្រប់គ្រាន់ ដើម្បីឲ្យពួកគេមានអនាគតដូចក្មេងដទៃទៀតដែរ។
លោក Scott Neeson គឺអតីតតារាហូលីវូដដ៏ល្បីល្បាញរបស់ពិភពលោក លោកមានដើមកំណើតនៅស្កនឡែននៃប្រទេសអូស្ត្រាលី ហើយក៏បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ហើយក៏បានប្រឡូកក្នុងវិស័យភាយន្ត ហើយក៏បានក្លាយទៅជាតារាហូលីវូដល្បីល្បាញម្នាក់ផងដែរ។
កាលពីឆ្នាំ២០០៣ ក៏ធ្លាប់ធ្វើដំណើរកម្សាន្តមើលលេងកម្ពុជា នៅកន្លែងសំខាន់ជាច្រើន រួមទំាងតំបន់ស្ទឹងមានជ័យ ដែលជាតំបន់គំនរសំរាមដ៏ធំមួយនៅជាយក្រុងភ្នំពេញ ប៉ុន្តែគឺជាកន្លែងប្រកបរបបចឹញ្ចឹមជីវិតដ៏ពេញនិយមរបស់ក្មេងៗក្នុងគ្រួសារក្រីក្រទៅវិញ។ ទិដ្ឋាភាពគំរសំរាម មានជះក្លិនស្អុយ ដែលបង្កប់នូវមេរោគនោះបានដកចិត្តជាប់សម្រាប់លោក ដោយបានពោលថា សម្រាប់ខ្ញុំ វាគឺជានិមិត្តរូបនៃបេសកកម្មរបស់ខ្ញុំ។
ទិដ្ឋភាពដែលក្មេងៗរស់នៅយ៉ាងលំបាក នៅក្នុងគំរសំរាមនេះហើយ បានធ្វើឲ្យលោក Scott Neeson សម្រេចចិត្តលារឈប់ពីការងារជាតារាហូលីវូដ និងបានទ្រព្យសម្បតិ្តទំាងអស់ដែលខ្លួនមាន ដើម្បីមកបើកអង្គការមូលនិធិអង្គការកម្ពុជា នៅឆ្នាំ២០០៤តែម្តង រហូតមកដល់ពេលនេះគឺមានរយៈពេល១៣ឆ្នាំហើយ ហើយក៏មានកុមារក្រីក្រកម្ពុជាមិនតិចជាង១ពាន់នាក់ទេដែលត្រូវបានជួយឧបត្តម្ភ និងទទួលបានការអប់រំនៅក្នុងអង្គការ។
លោក Scott Neeson ធ្លាប់បានលើកឡើងថា នេះជាហេតុផលមួយក្នុងចំណោម ហេតុផល២ពាន់ ដែលធ្វើឲ្យលោកសម្រេចចូលនិវត្តមុនការកំណត់។ ជាក់ស្តែងលោកបានឃើញក្មេងៗរស់នៅផ្ទះជាប់គំនរសំរាមស្ទឹងមានជ័យរស់នៅក្នុងបន្ទប់កង្វក់ៗ លោកយល់ឃើញថា សម្រាប់ក្មេងៗទំាងនោះ មានតែការផ្តល់នៅការអប់រំខ្ពស់ទេ ទើបមានជំនឿថា ពួកគេអាចចេញផុតពីគ្រួសារក្រីក្របាន។
ក្រោយពីបង្កើតអង្គការរួចមក នៅដើមឆ្នាំ២០១៧នេះ លោក ក៏បានសម្រេចបំណងមួយទៀតរបស់លោកដោយបានដាក់សម្ពោធជាផ្លូវការនូវសាលាបច្ចេកវិទ្យាដ៏ធំមួយ ដោយនឹងធ្វើការបណ្តុះបណ្តាលក្មេងៗក្នុងគ្រួសារក្រីក្រក្នុងគំនរសំរាមស្ទឹងមានជ័យ ដើម្បីឲ្យពួកគេមានចំណេះដឹង នឹងជំនាញនៅថ្ងៃអនាគត៕
0 comments:
Post a Comment