ទស្សនៈប្លែកៗ

ខ្ចៅអាំងអំបិលម្ទេសឆ្ងាញ់រហូតដល់លិតដៃ



ខ្ចៅអាំងអំបិលម្ទេសឆ្ងាញ់រហូតដល់លិតដៃ!!!

រដូវនេះជារដូវក្តៅ ហើយសំបូរណាស់ ខាងរឿងខ្ចៅខ្ចង លៀងគ្រុំ ហ្នឹង! ប៉ុន្តែពេលអ្នកលឺថាខ្ចៅ​អាំង​អំបិល​ម្ទេស អ្នក​ប្រាកដ​ជា​ស្រែក​ថា វា​មិន​ដែល​ហ្អា៎ ធ្លាប់​តែ​ខ្ចៅ​ស្ងោរ មិន​ប្លែក​ទេ​ជា​នោះទេ មុខម្ហូប​សម្រាប់​ញ៉ាំ​លេង​ជា​លក្ខណៈ​គ្រួសារ ដែល​ប្លែក​មាត់​ញ៉ាំបណ្ដើរ​ហូរ​ញើស​បណ្ដើរ ហើយ​ញ៉ាំ​ទឹក​ត្រជាក់ៗ​ទៀត​នោះ​គឺ​ប្លែក​ហួស​ស្មាន។ ចង់​ដឹង​ថា​ប្លែក​យ៉ាង​ណា​នោះ​សូម​សាក​ល្បង​ជា​មួយ​យើងខ្ញុំ​ទាំង​អស់​គ្នា​ដូច​តទៅ៖

+ គ្រឿងផ្សំ
- ខ្ចៅ ៥កំប៉ុង
- ម្ទេសកន្លះខាំ
- ម្សៅស៊ុប ២កញ្ចប់តូច (ឬអំបិលម៉ត់ ១ស្លាបព្រាកន្លះ)
- គល់ស្លឹកគ្រៃ៥គល់
- ស្លឹកក្រូចសើច ១០សន្លឹក
- ខ្ទឹមស ១មើម
- រំដេង ១ដុំ (ធំល្មម)
- ស្ករត្នោត ៣ស្លាបព្រាបាយ

+ វិធីធ្វើ
- ស្លឹកគ្រៃហាន់ជាចំនិតចំហៀង
- បុកអំបិលជាមួយនឹងម្ទេស រួចដាក់ខ្ទឹមសបុក​បន្ត
- បន្ទាប់មក ដាក់ស្ករត្នោតបុកបន្ត
- យកគ្រឿងដែលបាន​បុក​រួច លាយ​ជា​មួយ​នឹង​ស្លឹកគ្រៃ និងស្លឹក​ក្រូចសើច​ឲ្យសព្វ​បន្តិច
- រួច​ចាក់​ខ្ចៅចូល​គ្រឿង​ដែល​លាយ​នោះ និង​ជ្រាវ​ចូល​គ្នា​ឲ្យ​សព្វគ្រឿង
- ផ្អាប់ទុក​ប្រហែល​ជា ១៥នាទី
- ដួស​ខ្ចៅ​ដាក់​ក្រដាស​អាលុយមីញ៉ូម (ក្រដាស​អាំង​សាច់)
- ខ្ចប់​ឲ្យជិត រួចដាក់អាំងលើភ្លើង (រងើកភ្លើង)
- ត្រូវរង់ចាំដល់ឆ្អិន ប្រហែល​៧ ទៅ ១០នាទី (បើ​ចង់​ដឹង​ច្បាស់​បើក​ក្រដាស អ៊ុត​មើល​ថា​ឆ្អិន​នៅ ពេល​នោះ​ក្លិន​ដ៏​សែន​ឈ្ងុយ​ក៏​ចេញ​មក ឡើង​ស្រក់​ទឹក​មាត់)


0 comments:

Post a Comment

Powered by Blogger.