សូមចំណាយពេល ២នាទី ដើម្បីអានវាបន្តិចបានទេ? បើអ្នកស្រលាញ់នារីម្នាក់ពិតប្រាកដ វាមិនពិបាកធ្វើនោះទេ អានទៅដើម្បីយល់ពីចិត្តនាងខ្លះ ពាក្យថា "ស្រលាញ់" វាងាយស្រួលណាស់ក្នុងការនិយាយ តែអ្នកបានផ្តល់ក្តីស្រលាញ់ឲ្យនាង រឺនៅ?
ការថែរក្សាក្តីស្រលាញ់របស់នាង ងាយដូចការនិយាយពាក្យថា ស្រលាញ់ ចឹង បើអ្នកបានអានប៉ុន្មានចំណុចខាងក្រោមនេះហើយ!!
- -បានទេ? ស្រលាញ់នាងតែម្នាក់ កំុបើកចិត្តឲ្យទូលាយមើលមនុស្សស្រីផ្សេងពីនាង
- -បានទេ? កំុយល់តែអារម្មណ៍ខ្លួនឯង នាងក៏ចេះអន់ចិត្តពេលអ្នកមិនខ្វល់ពីនាង
- -បានទេ? កំុឲ្យអ្នកដទៃមើលមកនាងដូចជាមនុស្សដែលត្រូវគេបោះបង់ចោល
- -បានទេ? កំុបន្ទោសនាងពេលនាងសួរនាំចង់ដឹងពីអ្នក ដែលអ្នកដឹងស្រាប់ថានាងសួរព្រោះបារម្ភ
- -បានទេ? កំុទុកនាងចោលម្នាក់ឯងពេក នាងអាចមានអារម្មណ៍ថាអ្នកឈប់ស្រលាញ់នាង នាងអាចនឹងរករឿងឈ្លោះប្រកែកជាមួយអ្នក
- -បានទេ? ពេលឈ្លោះប្រកែកគ្នា គួរពន្យល់ហេតុផលច្បាស់លាស់ឲ្យនាងបានដឹង នាងឈ្លោះប្រកែកព្រោះចង់ដឹងការពិតពីអ្នកតែប៉ុណ្ណោះ
- -បានទេ? កំុគិតពីអ្នកដទៃជាងនាង នាងក៏ត្រូវការការយកចិត្តទុកដាក់ និង ការបារម្ភពីអ្នក ទោះការបារម្ភនោះមិនច្រើនក៏ដោយ។
- -បានទេ? កំុចាំដល់នាងអាចរស់នៅម្នាក់ឯងបាន ទើបអ្នកត្រលប់មកត្រូវការនាង ព្រោះនាងមិនចង់បានបែបនេះទេ។
- -បានទេ? ស្រលាញ់នាងជានាង ហើយគិតថានាងជាមនុស្សតែម្នាក់ដែលស្រស់ស្អាតសំរាប់អ្នក សាកធ្វើទៅចំពោះមនុស្សស្រីដែលអ្នកស្រលាញ់ នាងមិនត្រូវការលុយ រឺ របស់របរមានតំលៃទេ តែនាងត្រូវការចំណុចទាំងនេះ ។
អ្វីៗគ្រប់យ៉ាងអាចនឹងហួសពេល បើអ្នកបណ្តោយឲ្យអ្វីគ្រប់យ៉ាងកន្លងហួស ដោយការមិនយល់ពីតំលៃនាង
0 comments:
Post a Comment