ចំណេះដឹងថ្មីៗ

វិធីទប់ស្កាត់ការឈឺពោះពេលមករដូវ


ធម្មជាតិរបស់នារីយើងដែលមិនអាចឃាត់បាននោះគឺ ការមករដូវ។រឿងនេះគឺគ្មានអ្នកណាអាច​មិនអាចឲ្យវាកើតឡើងបាននោះទេ អ្វីដែលត្រូវធ្វើនោះគឺត្រូវរកវិធីទប់ទល់។ វិធីងាយស្រួលនិងសាមញ្ញ​សម្រាប់អ្នកគឺនៅទីនេះហើយ។

១. ញ៉ាំទឹកក្តៅ:
យើងខ្លួនឯងច្បាស់ជាដឹងហើយថានៅថ្ងៃណាដែលត្រូវដល់ពេលវេលានេះមកដល់។ ដូច្នេះ​ហើយកុំឲ្យឈឺពោះវាមកទាន់ អ្នកគប្បីញ៉ាំទឹកក្តៅមុនពេលដែលវាមក សូម្បីតែក្រោយវាមកក៏នៅតែ​បន្តញ៉ាំដែរកុំឈប់។ ធ្វើបែបនេះដើម្បីឲ្យវារលាយឈាមមកបានដោយមិនរអាក់រអួល។ ​

២. ញ៉ាំថ្នាំបំបាត់ការឈឺពោះ:
នៅពេលដែលអ្នកមករដូវគឺគ្មានផាសុកភាពនៅក្នុងខ្លួនរបស់អ្នកនោះទេ។ ដូច្នេះហើយនៅ​ពេលដែលអ្នកទៅសិក្សាឬធ្វើការគឺយល់ល្អសូមលេបថ្នាំឲ្យបានមុនពេលអ្នកចេញដំណើរទៅចុះ។ ធ្វើ​យ៉ាងណាជៀសវាងកុំឲ្យអ្នកបាត់បង់សមាធិក្នុងការធ្វើអ្វីមួយសំខាន់។

៣. ញ៉ាំអាហារដែលសំបូរដោយជាតិដែក:
កាលណាដែលអ្នកជួបប្រទះនឹងរឿងបែបនេះតែងតែមានអារម្មណ៍ថាអស់កម្លាំងនិងល្ហិតល្ហៃ​ក្នុងខ្លួនជាខ្លាំង។ ដូចនេះហើយអ្នកគួរតែទទួលទានអាហារដែលពោរពេញទៅដោយជាតិដែកដូចជា ត្រី សាច់ ស៊ុត សណ្តែក និងបន្លែពណ៌បៃតងផ្សេងៗផងដែរ។ ព្រោះវាអាចជួយកាត់បន្ថយអាការៈឈឺ​ពោះរបស់អ្នកបាន។

លើសពីនេះអ្នកត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីជម្រុញឲ្យសរីរាង្គមានភាពរឹងមាំនិងដើរ​ស្រួលបានផងដែរ។ បើសិនជាអាចអ្នកគួរតែសម្រួលអារម្មណ៍ឲ្យបានល្អនិងស្ងប់សុខព្រោះថាពេលខ្លះ​អារម្មណ៍មានភាពប្រែប្រួលទៀតផង៕

0 comments:

Post a Comment

Powered by Blogger.