ចំណេះដឹងថ្មីៗ

រឿងខ្លី៖ អានអត្ថបទ​នេះរួច កុំភ្លេច​បន្ថែម​ការ​ស្រ​លាញ់ អោយ​ប្រពន្ធ​របស់​អ្នក


យប់ថ្ងៃមួយមានប្តីប្រពន្ធមួយគូបានមើលទូរទស្សន៍ជុំគ្នា។ ប្រពន្ធក្រឡែកមើលម៉ោងហាក់ដូចជាយប់ណាស់ទៅហើយ នាងក៏បាននិយាយទៅកាន់ប្តីរបស់គាត់ថា, «អូនអស់កំលាំងខ្លាំងណាស់ ហើយនេះក៏យប់ណាស់ដែរ។ អូនគិតថាអូនចូលគេងមុនហើយណាបង»។

ប្តីងក់ក្បាល....!

នាងបានដើរទៅផ្ទះបាយ ដើម្បីធ្វើសាំងវ៉ិចសំរាប់អាហារថ្ងៃត្រង់ស្អែក។ ប្រមូលចានលាង, រៀបចំបន្លែសំរាប់ចំអិនព្រឹកស្អែក, ចាក់ស្ករចូលទៅក្នុងប្រអប់, ដាក់ស្លាប់ព្រា និងចាននៅលើតុ ហើយចាប់ផ្តើមឆុងកាហ្វេដាក់ក្នុងប៉ាន់សំរាប់ព្រឹកស្អែក។

បន្ទាប់មកនាងអ៊ុតសំលៀកបំពាក់ និង ដេរឡេវដែលរលុងៗ។ នាងប្រមូលរបស់លេងដែលនៅរប៉ាតរប៉ាយលើតុដាក់តាមកន្លែង និងរៀបចំរបស់របរដែលរញ៉េរញ៉ៃដាក់អោយមានរបៀបរៀបរយ។

នាងប្រមូលសំរាមយកទៅបោះចោល ហើយកន្សែងដែលសើមដាក់ហាល។

នាងស្ងាប់មាត់យ៉ាងធំ និងតម្រង់ចង្កេះរបស់នាង ហើយបំរុងដើរទៅបន្ទប់គេង។

ប្តីរបស់នាងបានស្រែកសួរនាង,

«អូនចូលមិនទាន់ចូលគេងទេ? បងស្មានតែអូនគេងលក់បាត់ហើយ»។

នាងឆ្លើយតបវិញថា, «ខ្ញុំកំពុងដើរទៅគេង»។

នាងដើរទៅពិនិត្យទ្វារថាតើបានចាក់សោរជាប់ហើយរឺនៅ?

បន្ទាប់មកនាងដើរទៅមើលនៅក្នុងបន្ទប់កូនរបស់នាង។ នាងដើរទៅបិទភ្លើង និង ទាញភួយដណ្តប់អោយកូនៗរបស់នាង។ បន្ទាប់មកនាងងាកមកនិយាយជាមួយកូនរបស់នាងម្នាក់ ដែលមិនទាន់ចូលគេង ព្រោះធ្វើ Homework មិនទាន់រួច។

ចុងក្រោយនាងដើរទៅបន្ទប់គេងរបស់នាង​ ហើយរៀបចំសម្លៀកបំពាក់អោយប្តីរបស់នាង និង នាងដើម្បីទៅធ្វើការនៅព្រឹកស្អែក។

ប្តីរបស់នាងបិទទូរទស្សន៍ ហើយនិយាយតែម្នាក់ឯងថា, «ងងុយគេងណាស់ ទៅគេងហើយ!!!»

គាត់ដើរទៅដល់បន្ទប់គេង បន្ទាប់មកទំលាក់ខ្លួនគេងនៅលើគ្រែ ហើយគេងលក់យ៉ាងលឿន, ស្របពេលដែលប្រពន្ធរបស់គាត់កំពុងតែ រៀបចំខោអាវអោយគាត់សំរាប់ព្រឹកស្អែក។

តើអ្នកយល់ថាប្រពន្ធរបស់អ្នក​ ជាមនុស្សស្រីដ៏អស្ចារ្យដែរទេ?

0 comments:

Post a Comment

Powered by Blogger.