គតិបណ្ឌិត

មនុស្សល្អ​សំដៅ​លើចិត្ត​ មិនមែន​សម្តីល្អ​នោះ​ទេ!!


សម្ដី​របស់​មនុស្ស ប្រហែល​ជា​ពិបាក​នឹង​ជឿ​ទុក​ចិត្ត​ណាស់។ ពេល​ខ្លះ សូម្បី​តែ​ខ្លួន​ឯង​និយាយ​ ខ្លួន​ឯង ក៏​នៅ​តែ​អាច​ក្លាយ​ជា​ពាក្យ​កុហក​ដែរ។ យើង​អាច​នឹង​សន្យា​ថា ធ្វើ​នេះ ធ្វើ​នោះ ខំ​រៀន ឬ... ជា​ដើម។ តែ​អ្វី​ទាំង​អស់​នេះ មិន​ត្រូវ​បាន​ធ្វើ​ឡើយ។

ហេតុ​ផល​ទាំង​អស់​នេះ​ហើយ ទើប​ខ្ញុំ​ណែនាំ​អ្នក​ទាំង​អស់​គ្នា ទាក់​ទង​នឹង​សម្ដី​ដែល​និយាយ​ផ្អែម​ល្ហែម, ល្អ, ទន់​ភ្លន់ គួរ​ឲ្យ​ចង់​ស្ដាប់ និង​ជា​ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា​របស់​ត្រចៀក តែ​លោក​អ្នក​គួរ​ចាប់​អារម្មណ៍​ឲ្យ​មែនទែន។ មនុស្ស​បោក​ប្រាស់ តែង​ប្រើ​ភាសា​ទន់​ភ្លន់ ដើម្បី​បញ្ចុះ​បញ្ចូល​មនុស្ស​ទាំង​ឡាយ​ឲ្យ​ជឿ​ទុក​ចិត្ត។ ម្ចាស់​ផលិត​ផល តែង​អួត​ផលិត​ផល​របស់​ខ្លួន ចំពោះ​មុខ​អតិថិជន។ ទាំង​នេះ គឺ​ជា​វិធី​ពិសេស​របស់​គេ។

ខ្ញុំ​ហ៊ាន​និយាយ​ថា មនុស្ស​ល្អ មិន​មែន​ជា​មនុស្ស​ដែល​មាន​សម្ដី​ល្អ សម្លេង​ពិរោះ​នោះ​ទេ តែ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ។ ការ​និយាយ​ល្អ​តែ​មួយ​មុខ មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ។ មនុស្ស​យើង​ត្រូវ​តែ​មាន​ចិត្ត​ល្អ ចេះ​ជួយ​អ្នក​ដទៃ​ដែល​នៅ​ជុំ​វិញ​ខ្លួន ចេះ​អត់​ឱន​អធ្យាស្រ័យ​ចំពោះ​គ្នា និង​គ្នា។ល។ សរុប​មក សម្ដី​ល្អ មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ត្រូវ​ការ​នោះ​ទេ តែ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​អ្នក​ដែល​មាន​ចិត្ត​ល្អ​ផង​ដែរ៕


0 comments:

Post a Comment

Powered by Blogger.