អាកាសធាតុកាន់តែក្តៅទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យការប្រែប្រួលនៃស្បែកហាក់មើលឃើញច្បាស់តែម្តង ហើយបើ ប្រហែសតែបន្តិចធានាថា ថាមពលនៃកម្តៅថ្ងៃដ៏ក្តៅហែងនេះនឹងមកបំផ្លាញស្បែករបស់អ្នកជាក់ជាមិនខាន។ ពេលខ្លះអ្នកអាចនឹងគិតថាខ្លួនអ្នកនឹងមិនចេញទៅក្រៅឱ្យត្រូវកម្តៅថ្ងៃរយៈពេលយូរនោះទេ ប៉ុន្តែរឿងពិតជាស្តែងអ្នកណាទៅអាចស្មានបានត្រូវរហូតនោះ ដូច្នេះមានន័យថា ការថែរក្សាស្បែកពីការរលាកដោយកម្តៅថ្ងៃគឺជារឿងដែលត្រូវតែធ្វើ។
រឿងសំខាន់ជាងគេដែលត្រូវធ្វើដើម្បីការពារសភាពស្បែកមុនទទួលរងការបំផ្លាញដោយកម្លៅថ្ងៃត្រឡប់មកវិញនោះគឺការ
ផ្តល់ជាតិទឹកទៅឱ្យស្បែកឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ហើយអ្នកក៏ត្រូវតែចងចាំទុកផងដែរថា ស្បែកអាចទទួលជាតិទឹកបានច្រើនលុះ ត្រាតែវាបានទទួលការសម្អាតយ៉ាងស្អាតល្អ នោះមានន័យថាមុនពេលចាប់ផ្តើមធ្វើការដាក់បញ្ចូលជាតិសំណើមទៅឱ្យស្បែក អ្នកត្រូវសម្អាតស្បែកឱ្យបានស្អាតជាមុនសិន។ ជំហានបន្ទាប់គឺការផ្តល់សំណើម។ តួនាទីនៃការផ្តល់សំណើមនេះ ត្រូវបានប្រគល់ឱ្យទៅប្រទាលកន្ទុយក្រពើ ដើម្បីចាប់ផ្តើមដំណើរការព្យាបាល។ ប្រទាលកន្ទុយប្រពើមានប្រសិទ្ធភាពណាស់ក្នុងការព្យាបាលការរលាកដោយកម្តៅថ្ងៃនេះ។ វាមានសមត្ថភាពក្នុងការការពារ និងព្យាបាលការរលាកនិងជំរុញការលូតលាស់កោសិកាស្បែកជាដើម។ ការអនុវត្តគឺកាន់តែងាយស្រួលបំផុត ដោយគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើ(បើយកទៅដាក់ក្នុងទូទឹកកកឱ្យត្រជាក់កាន់តែល្អ) យកមកដាក់ពីលើកន្លែងដែលរលាក ឬកន្លែងផ្សេងទៀតដែលអ្នកចង់ការពារពីការរលាកទុកចោលប្រហែល10នាទីជាការស្រេច។
ទីបំផុត នៅពេលដែលប្រទាលកន្ទុយក្រពើបានធ្វើការងារជាអ្នកកែខៃបញ្ហារលាករបស់ខ្លួនបានរួចរាល់ហើយនោះ ស្បែករបស់អ្នកនឹងត្រ-ឡប់មករកសភាពដើមវិញជាមិនខាន វាជាពេលវេលាដ៏ល្អបំផុតក្នុងការចាប់ផ្តើមគិតអំពីការផ្តល់សំណើមទៅដល់ស្បែកឱ្យបានជ្រៅមិនថាជាស្បែកមុខ ស្បែកខ្នង ឬស្បែកដៃជើង ដើម្បីការ-ពារកុំឱ្យកើតមានសភាពរលាករោលបែបនេះម្តងទៀត។ ស្បែកស្អាតទន់រលោងស្រស់ស្រាយនឹងធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯងថែមមួយកម្រិតទៀត៕
0 comments:
Post a Comment