ពិភពលោកគឺជាភូមិមួយ (កំណត់ហេតុគ្រួសារខ្ញុំ)
កាលពីជាង៧០០០ឆ្នាំមុន មនុស្សមិនដឹងថាពិភពលោកនេះមានវិសាលភាពប៉ុណ្ណាទេ ដូច្នេះពួកគេបានបង្កើតទ្រឹស្តីសម្រាប់តែកន្លែងដែលខ្លួនបាន ទៅដល់ បង្កើតការទំនាក់ទំនងសម្រាប់តែក្នុងតំបន់ខ្លួន។ ប៉ុន្តែអ្វីដែលពួកគេកំណត់ និងបង្កើត គឺផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងបរិយាកាសជុំវិញខ្លួន ព្រោះពួកគេយល់ថា ធម្មជាតិគឺជាអ្នកបង្កើតពួកគេ តែជាង២០០០ឆ្នាំក្រោយ មនុស្សចាប់ផ្តើមងាកចេញពីធម្មជាតិ បន្ទាប់ពីរបគគំហើញថ្មីអំពីផែនដី។ គេដឹងថាផែនដីនេះធំណាស់ មានកន្លែងច្រើនណាស់ដែលគេមិនបានដឹង ហេតុនេះគេត្រូវតែរុករកកន្លែងថ្មី បង្កើតតំបន់ថ្មី ក៏បានជួបនឹងមនុស្សថ្មី ទើបធ្វើអោយគេភ្ញាក់ខ្លួនភ្លាមថា អាទិទេពមិនមែនបង្កើតតែពួក រឺក្រុមរបស់គេទេ នៅមានអ្នកផ្សេងទៀត តើអាទិទេពចង់មានន័យថាម៉េច?
មនុស្សចាប់ផ្តើមសំលឹងរកគ្នា បែងចែកផលប្រយោជន៌ពីគ្នា ក៏ចាប់ផ្តើមមានល្បិចកល លួចលាក់ កេងបន្លំ ឈានដល់ការប្រយុទ្ធដើម្បីដណ្តើម ហើយនៅទីបំផុតមនុស្សចាប់ផ្តើមបែកចែកតំបន់កាន់កាប់។ រហូតមក៥ពាន់ឆ្នាំមុន មនុស្សចាប់ផ្តើមរស់នៅតាមក្រុមបក្សរៀងៗខ្លួន បង្កើតទំនាក់ទំនងភាសា និងការបង្កាត់ពូជន៌ ហើយក៏បង្កើតអោយមានមេដឹកនាំ គ្រប់គ្រងដោយអំណាចនិងច្បាប់ និងឈានដល់ការធ្វើសង្គ្រាមខ្នាតធំ ដើម្បីដណ្តើមទឹកដី។
ដោយសារតែការបែកចែកមិនស្មើភាគគ្នា ទើបធ្វើអោយក្រុមមនុស្សមួយចំនួនយល់ថាមិនសម ទើបកាលពី១០២ឆ្នាំមុន (១៩១៤) មនុស្សបានបង្ករសង្គ្រាមយ៉ាងធំមួយគឺសង្គ្រាមលោកលើកទី១ ដែលសង្គ្រាមនេះស្ទើតែសម្លាប់មនុស្សអស់មួយផែនដី ដោយសារតែមនុស្សមួយក្រុមបក្សចង់បែងចែកទឹកដីសារជាថ្មី ចង់កាន់កាប់ពិភពលោកទាំងមូលតែម្នាក់ឯង ដែលខុសស្រលះពីគោលបំណងរបស់អាទិទេព បង្កើតមនុស្សដើម្បីការពារផែនដី។ ក្រោយពេលវិនាសស្ទើអស់ ទើបមនុស្សដឹងថា ធ្វើនេះមិនត្រឹមត្រូវទេ ត្រូវតែបញ្ឈប់ជាបន្ទាន់។
ប៉ុន្តែមិនបានប៉ុន្មានឆ្នាំផង មហិច្ឆិតារបស់មនុស្សមួយក្រុមនៅតែមាន។ កាលពី ៧៧ ឆ្នាំមុន (ឆ្នាំ ១៩៣៩) មនុស្សក៏បង្ករសង្គ្រាមធំមួយទៀត ដែលមានកំលាំងខ្លាំងក្លាជាងសង្គ្រាមលើកទី១ ធ្វើអោយមនុស្សស្លាប់ស្ទើអស់ពីផែនដី ធ្វើអោយសមិទ្ធឹផលផែនដីស្ទើតែរលាយ។ បើសំលឹងមើលពីលើ គេនឹងឃើញផែនដីនេះមានពណ៌ប្រផេះដោយសារតែសំណង់នៃផ្សែងសង្គ្រាម និងអាគារបាក់បែក និងភាយក្លិចឆ្អាបនៃឈាមមនុស្ស។ តើដោយសារហេតុអ្វី?
គួរអោយសង្វេគណាស់ ទំរាំឆ្លងកាត់មកដល់សព្វថ្ងៃនេះ ផែនដីពណ៌បៃតង ស្រស់បំព្រងរបស់យើង ស្ទើតែបាត់បង់ម្តងម្កាល និងបាននឹងកំពុងរងនូវការជិះជាន់ទាញយកប្រយោជន៌ពីមនុស្សជារៀងរាល់ថ្ងៃ។ វិនាសកម្មទាំងឡាយ មានវិនាសកម្មកើតពីកំហឹងធម្មជាតិផង វិនាសកម្មកើតពីកំហឹងនៃមេឃាផង វិនាសកម្មកើតពីកំហឹងនៃពសុធាផង ជាពិសេសវិនាសសកម្មកើតពីការបំផ្លិតបំផ្លាញរបស់មនុស្សផង តើអោយផែនដីនេះទ្រង់ទ្រង់ខ្លួនឯងបានយូរប៉ុណ្ណា? ទោះបីពេលខ្លះ (ដូចជាបច្ចុប្បន្ន) មនុស្សបានដើរលើផ្លូវនៃការគោរពគ្នាទៅវិញទៅមក ប៉ុន្តែមនុស្សមិនបានបញ្ឈប់ការបំផ្លិចបំផ្លាញផ្ទះរបស់ខ្លួនឯង ភូមិរបស់ខ្លួនឯងនោះទេ ហើយនៅទីបំផុតមនុស្សគឺជាអ្នកស្លាប់ខ្លួនឯង តាមរយៈការបំផ្លាញប្រព័ន្ធការពារខ្លួនដែលផែនដីបានបំរុងទុកមក។ តើដោយសារហេតុអ្វី?
ជាការពិត វិនាសសកម្មរបស់មនុស្សទាំងពីរលើក(សង្គ្រាមលោកលើកទី១ និងទី២)បានធ្វើអោយមនុស្សងាកមករកវិធីដោះស្រាយតាម បែបសន្តិវិធី បើទោះជាពួកគេនៅតែសំលេងមើលគ្នាដោយក្រសែភ្នែកក្រេវក្រោធក៏ដោយ។ គេបានបង្កើតទំនាក់ទំនងរវាងមនុស្សនិងមនុស្សនៅលើផែនដី ធ្វើអោយមនុស្ស មិនថានៅកន្លែងណា អាចនិយាយគ្នាបាន អាចធ្វើទំនាក់ទំនង មុនពេលឈានទៅរកការវាយប្រហារណាមួយដោយគ្មានដំណឹង។ នៅទីបំផុត មនុស្សបានយល់ច្បាស់ពីទំហំរបស់ផែនដី ហើយថា ផែនដីនេះមិនធំណាស់ណាទេ តែបានបង្កប់ដោយធនធានជាច្រើន ដូច្នេះគេចាប់ផ្តើមបែងចែកតំបន់ដែលមនុស្សលើពិភពលោកអាចនិយាយរក គ្នា ដោះរដូរទំនិញ ដោះដូរវប្បធម៌ ចែករំលែកការកំសាន្ត ដើម្បីបញ្ជៀសការធ្វើសង្គ្រាម។
ប្រទេសមួយគឺជាផ្ទះមួយដែលមានការអភិវឌ្ឃន៌ល្អបប្រសើ គឺជាផ្តះដ៏ស្កឹមស្កៃមួយ ឯប្រទេសតូចមានការអភិវឌ្ឃន៌តិច គឺជាផ្ទះតូចមួយដែលត្រូវមានគេជួយជ្រៀមជ្រែង។ មនុស្សម្នាអាចដើរស្វែងរក ចូលលេង តាមផ្ទះនិមួយៗបានដោយស្រួល ហើយអ្នកមានផ្ទះធំ ក៏ជួយទំនុកបំរុងអ្នកផ្ទះតូច អ្នកមានសមាជិកគ្រួសារច្រើនក៏ជួយធ្វើការអ្នកមានសមាជិកគ្រួសារតិច បើទោះជាក្នុងនោះ នៅតែមានការកេងចំនេញផ្នែកផលប្រយោជន៌នានា ក៏ទុកថា ភូមិធំមួយនេះ មានសមាជិកគ្រួសារជាច្រើនដែលត្រូវតែចេះជួយគ្នា។
ចុះឯណាគ្រួសារខ្ញុំ? តើគ្រួសារខ្ញុំមានអ្វីខ្លះដែលត្រូវនិយាយ ត្រូវលើកឡើង ក្នុងនាមជាសមាជិកក្នុងភូមិធំមួយនេះ?
0 comments:
Post a Comment