១.ជាសុបិនកាលពីនៅតូចៗ៖ កាលនៅពីក្មេង ពេលបានឃើញគេរៀបការស្រីៗតែងមានក្ដីស្រមៃចង់រៀបការ និងបានស្លៀកសំលៀកបំពាក់រៀបការស្អាតៗដូចទេពអប្សរដូចគេដែរ។
២.សន្តិសុខផ្លូវចិត្ត៖ ពេលបានរៀបការជាមួយបុរសដែលខ្លួនស្រលាញ់ គឺអាចជួយឲ្យផ្លូវចិត្តរបស់យើងស្ងប់ និងអាចជួយការពារសុវត្ថិភាពយើងគ្រប់ពេលវេលាបាន។
៣.បំពេញមុខឪពុកម្ដាយ៖ អ្នកមានគុណទាំងពីរ តែងចង់ឃើញកូនស្រីខ្លួនរៀបការជាមួយបុរសណាម្នាក់បានពេញមុខពេញមាត់។
៤.មិនឲ្យសង្គមរើសអើង៖ នៅក្នុងស្រុកភូម ប្រសិនបើមាននារីណាមានស្វាមី តែមិនបានរៀបការ គេតែងនាំគ្នានិយាយដើម។ ដូចនេះហើយបានជាស្រីៗចង់រៀបការឲ្យបានអធិកអធម ដើម្បីឲ្យញាតិជិតខាងបានដឹងឮផង។
៥.ជាក្ដីប្រកាស៖ មង្គលការជាសេចក្ដីប្រកាសប្រាប់ដល់ពិភពលោកទាំងមូលថាយើងមិនមែនជាមនុស្សទំនេរទៀតទេ ហើយបើមានបុរសណាលួចស្រលាញ់ក៏ត្រូវដកចិត្តត្រឹមនេះដែរ ព្រោះយើងមានស្វាមីហើយ។
៦.ដើម្បីកូន៖ ពេលកូនៗបានឃើញរូបថតអនុស្សាវរីយនាថ្ងៃពិសេសយើង ពួកគេពិតជាមានមោទនភាពលើឪពុកម្ដាយ៕
0 comments:
Post a Comment