#សក់ស្អាតរលោង៖ សក់មានរបៀបរៀបរយ មិនរញ៉េរញ៉ៃ ស្អាតរលោងដែលមើលទៅគួរឲ្យចង់ប៉ះ។
#ថ្ពាល់ខួចឡើងក្រហមតិចៗ៖ ថ្ពាល់ទន់រលោង មានខួច ហើយក្រហមតិចៗដែលធ្វើមនុស្សប្រុសណាក៏បាក់ចិត្តស្រឡាញ់ដែរ។
#ម្រាមដៃស្រលូន ទន់រលោង៖ ម្រាមដៃតូចហើយវែង ដូចបន្លាក្រូច ហើយទន់រលោងគូរឲ្យចង់កាន់។
#បបូរមាត់ក្រហមប្រឿងៗមើលទៅគួរឲ្យចង់ខាំ៖ បបូរមាត់មិនខ្មៅ ហើយមិនធំពេក ដែលមើលទៅមានពណ៌ក្រហមតិចៗ ទន់រលោងគួរឲ្យចង់ខាំ។
#រាងកាយមានអនាម័យ៖ ចេះរៀបចំខ្លួនឲ្យស្អាតបាត មិនរញ៉េរញ៉ៃ មានក្លិនក្រអូប ស្រស់ស្អាត ដែលមើលទៅមានរបៀបរៀបរយ។
#ដើមទ្រូងមូលក្លំ៖ វាជាចំណុចសំខាន់មួយសម្រាប់ស្ត្រី ដើមទ្រូងមិនតូចពេក ហើយក៏មិនធំពេក គឺសមល្មមជាមួយដងខ្លួន ព្រោះពេលដែលមានដើមទ្រូងស្អាត អ្នកស្លៀកពាក់អីក៏សមដែរ។
#មានចរិតរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ៖ មានចរិតរួសរាយ មិនសូវចេះប្រកាន់ច្រើន ហើយតែងនាំភាពរីករាយដល់មនុស្សជុំវិញខ្លួន។
#ទឹកមុខមានស្នាមញញឹម៖ ជាមនុស្សស្រីដែលចូលចិត្តញញឹម រីករាយ ហើយមិនចូលចិត្តធ្វើមុខក្រញូវ ព្រោះវាមិនស្អាត។
#មានទឹកចិត្តល្អ៖ មានទឹកចិត្តចេះជួយអ្នកដទៃ ចេះអាណិតអាសូរ ហើយតែងរីករាយពេលដែលឃើញអ្នកដទៃរីករាយ
មានតែសម្រស់ក៏មិនប្រាកដថាល្អក្នុងភ្នែកមនុស្សប្រុសដែរ ប៉ុន្តែអ្នកក៏ត្រូវមានចរិត និងទឹកចិត្តល្អស្អាតដូចគ្នា។
ប្រភពអត្ថបទពី ៖ Kanha.sabay.com.kh and Sexual Life Magazine
អត្ថបទ ៖ ផេង ផលធិតា
0 comments:
Post a Comment