ហេតុអ្វី​មិនគួរ​រៀបការ​នៅពេល​មាន​អាយុ​តិច?​


ហេតុអ្វី​បានជា​មនុស្ស​យើង​មិនគួរ​រៀបការ​ពេល​អាយុ​នៅ​តិច តើ​លោកអ្នក​ធ្លាប់​នឹក​ឆ្ងល់​ខ្លះ​ទេ​ថា តើ​យើង​គួរ​រៀបការ​នៅពេល​អាយុ​ប៉ុន្មាន? និង​តើ​យើង​រៀបការ​ពេល​នៅ​ក្មេង​ពេក​ទេ​ដឹង?

ចំណុច​អាក្រក់​របស់​ការ​រៀបកា​រ​ពេល​អាយុ​នៅ​តិចពេក គឺមាន​ឱកាស​នឹង​លែងលះគ្នា​ខ្ពស់ "លោកអ្នក​មានអ្វីៗច្រើនយ៉ាង​ប្រែប្រួល ផ្លាស់ប្តូរ​នៅក្នុង​អំឡុង​វ័យ 20 ឆ្នាំ​ឡើងទៅ" លោក​វេជ្ជ​ប​ណ្ឌឹ​ត ជេន ប៊ើ​មែន អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា​នៅក្នុង​មន្ទី​ពេទ្យ បេ​វើ​រី ហ៊ីល បាន​អធិប្បាយ​បន្តថា "បើសិនជា​អ្នក​រង់ចាំ​រហូតដល់​អំឡុង​វ័យ 20 ឆ្នាំ​ក្រាស់ គឺ​លោកអ្នក​បាន​ឆ្លង​ផុតអ្វីៗដែល​មិនល្អ​មក​ច្រើន​ហើយ ដូច្នេះ​វា​ក៏​មិន​ក្លាយជា​បញ្ហា​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ឡើយ ព្រោះ​អ្នកនឹង​ដឹងថា តើ​អ្នកត្រូវការ​អ្វីខ្លះ​ពី​ការ​មានជីវិត​គូ"

"តាមរយៈ​ការ​បាន​ណាត់ជួប​ជា​លើកដំបូង​ជា​ញឹកញាប់​នៅក្នុង​ជីវិត ធ្វើឱ្យ​អ្នក​បាន​រៀន​យល់​ដឹងថា តើ​មនុស្ស​បែបណា​ដែល​នឹង​អាច​ទាញយក​អ្វីដែល​ល្អ​បំផុត​ពី​ខ្លួន​អ្នក​ចេញមក​បាន" លោក​វេជ្ជ​ប​ណ្ឌឹ​ត ប៊ើ​មែន ប្រាប់ "ព្រោះ​ដូច្នេះហើយ លុះ​មកដល់​អំឡុង​អាយុ 20 ឆ្នាំ​ក្រាស់ យើង​នឹង​អាច​ដឹងបាន​ថា អ្វីដែល​យើង​អាច​ទទួលបាន​នៅក្នុង​ជីវិត​គូ ហើយ​និង​អ្វីដែល​យើង​មិន​ចង់​ទទួលយក"

អ្នក​ចង់​លះបង់​ខ្លួនឯង​ចំពោះ​ការងារ​តែ​ម្យ៉ាង​មិន​បានទេ ជាទូទៅ​នោះ មិត្ត​ភ័ក្តិ​នៅ​កន្លែងធ្វើការ​របស់​អ្នកនឹង​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ តែ​គូ​អាពាហ៍ពិពាហ៍​ដែល​ស្ថិតនៅក្នុង​វ័យ​ក​ម្លោះ​ក្រមុំ​វិញ ចាំបាច់​ត្រូវតែ​នឹកគិត​ទៅដល់​តម្រូវការ​របស់​គូជីវិត​របស់ខ្លួន​ផង "ទាំងពីរ​នាក់​ចាំបាច់​ត្រូវតែមាន​ការលះបង់​ខ្លះ​ក្នុង​រឿង​ការងារ ដើម្បី​ថែរក្សា​ជីវិត​គូ"

អ្នក​ឆ្លង​ផុត​ដំណាក់​ការ​នៃ​ភាពសប្បាយ​រីករាយ​អស់ដៃ​ហើយ ហេតុផល​មួយ​ដែល​អ្នកជំនាញការ​ជឿថា អ្នកនឹង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​ក្នុងអំឡុង​វ័យ 20 ឆ្នាំ​ក្រាស់​នោះ គឺ​ដោយសារតែ​អ្នក​បាន​ឆ្លងកាត់​ជីវិត​ដែល​ស្នេហា​ការសប្បាយរីករាយ​មក​ច្រើន​ហើយ​ហ្នឹងឯង។ អ្នកនឹង​សម្លឹង​ឃើញថា ជីវិត​ដែល​នៅ​លីវ​នោះ លែង​សប្បាយ​តទៅទៀត​ហើយ ដូច្នេះ​អ្នកនឹង​ឈាន​ដើរទៅ​ខាងមុខ​ក្នុងការ​មានជីវិត​គូ​បែប​មិនចាំបាច់​បែ​មក​ស្តាយក្រោយ​ឡើយ៕

ប្រភពពី៖ Lareine

0 comments:

Post a Comment

Powered by Blogger.