សម្រស់ជាសម្បត្តិខាងក្រៅមួយ ដែលមិនមែនមនុស្សទាំងអស់សុទ្ធតែទទួលបានវាមកពីកំណើតគ្រប់ៗគ្នានោះទេ។ មានមនុស្សច្រើនណាស់ ដែលមិនបានពេញចិត្តទៅនឹងរូបរាងកាយរបស់ខ្លួន។ អ្នកខ្លះទៀត ក៏ពេញចិត្តនូវអ្វីដែលខ្លួនមាន។ សម្រស់ដ៏ផូរផង់, សាច់ម៉ដ្ឋរលោង, កម្ពស់សមនឹងដងខ្លួន...។ នេះជាអ្វីដែលធ្វើឲ្យទាក់ទាញចិត្តបុរសទាំងឡាយ។
តើអ្នកត្រូវតែជ្រើសរើសនារីដែលមានរូបរាងស្អាតមកធ្វើជាភរិយាមែនទេ?
បុរសជាច្រើនបានស្រឡាញ់ពេញចិត្តចំពោះនារីទាំងឡាយដែលមានរូបសម្បត្តិស្អាត។ ទន្ទឹមនឹងភាពស្អាតនេះ អ្នកទាំងអស់គ្នាគួរតែសង្កេតទៅលើចំណុចមួយចំនួនដូចខាងក្រោមនេះ ទើបមិនធ្វើឲ្យខកចិត្ត។
១. ចំណេះដឹង ឬការអប់រំ ៖ នៅពេលមនុស្សមានចំណេះដឹង និងការអប់រំ នោះសកម្មភាពរស់នៅប្រចាំថ្ងៃក៏មានលក្ខណៈល្អប្រសើរ ច្រើនជាងអ្នកដែលមិនធ្លាប់ទទួលការអប់រំ ឬមិនធ្លាប់ចូលសាលារៀនដែរ។ គេចេះរៀបចំផ្ទះសំបែង, ចេះរស់នៅក្នុងសហគមន៍មួយប្រកបដោយសន្តិភាព និងចេះស្វែងរករបរសុចរិតសម្រាប់ចិញ្ចឹមជីវិត។
២. មានឪពុកម្ដាយ, អាណាព្យាបាលពិតប្រាកដ ៖ យើងជឿជាក់យ៉ាងច្បាស់ថា ប្រសិនបើអ្នកនាំនារីណាម្នាក់ ដែលគ្មានទីលំនៅច្បាស់លាស់, គ្មានអាណាព្យាបាលពិតប្រាកដ ទៅផ្ទះអ្នក នោះឪពុកម្ដាយ របស់អ្នកនឹងមិនអាចទទួលយកបានឡើយ។ ដូច្នេះវាក៏ជាចំណុចដែលត្រូវពិចារណាដែរ។
៣. មានចិត្ត ៖ សង្កេតទៅលើនារីម្នាក់នោះ។ នេះជាអ្វីដែលបុរសទាំងឡាយមិនអាចរំលងបានឡើយ។ មើលទៅថា តើនាងស្រឡាញ់អ្នកគ្រាន់តែចង់ចម្លងខ្លួននាង ឬគ្រាន់តែសម្លឹងមើលអ្នកដោយសារទ្រព្យសម្បត្តិ? បើដោយសារតែទ្រព្យសម្បត្តិនោះ ឆាប់បោះបង់នាងចោលទៅ។
៤. ឥរិយាបថល្អ ៖ ពាក្យចាស់មួយឃ្លាតែងប្រដៅកូនចៅជំនាន់ក្រោយថា "នារីល្អដោយចរិយា បុរសសង្ហារសារដោយវិជ្ជា"។ មានន័យថា នារីម្នាក់ ត្រូវតែមានឥរិយាបថល្អ ថ្លៃថ្នូរ សមជានារីខ្មែរដែលគោរពប្រពៃណី និងទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ។
៥. ការងារផ្ទះ ៖ នាងត្រូវតែចេះធ្វើកិច្ចការងារផ្ទះបាយ។ នេះមិនមែនមានន័យថា នាងត្រូវតែនៅបម្រើអ្នកគ្រប់ពេលនោះទេ គឺនារីដែលល្អម្នាក់ត្រូវចេះធ្វើម្ហូបអាហារសម្រាប់ស្វាមី សម្រាប់កូន និងចេះសម្អាតផ្ទះសំបែងទៀតផង៕
ប្រភពអត្ថបទពី៖ ROSE
0 comments:
Post a Comment