ភរិយា គួររៀបចំខ្លួនក្នុងការប្រព្រឹត្តចំពោះស្វាមីឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកសុភមង្គលគ្រួសារ។ តើភរិយាមានតួនាទីអ្វីខ្លះចំពោះស្វាមី?
១) សុសំវិហិតកម្មន្តា៖ ចាត់ចែងការងារនៅក្នុងផ្ទះឲ្យបានរៀបរយ
២) សុសំវិហិតបរិជនៈ៖ សង្គ្រោះជាតិទាំងសងខាងឲ្យសមរម្យ ដោយមិនត្រូវមានគអតិនោះទេ
៣) អនតិចារិនី ៖ មិនប្រព្រឹត្តកន្លងចិត្តស្វាមី ទៅលួចមានសាហាយស្មន់
៤) សម្ផតានុរក្ខនា ៖ ចេះថែរក្សាទ្រព្យសម្បត្តិ ដែលប្តីខំប្រឹករក
៥) ទក្ខានលសា ៖ ប្រឹងប្រែខិតខំធ្វើការងារមិនខ្ជិលច្រអូស
តើមានមនុស្សស្រីប៉ុន្មាននាក់ អាចធ្វើបានទាំង ៥ ចំនុច ខាងលើនេះ?
បើមនុស្សស្រីធ្វើបាន ទាំង ៥ យ៉ាង ខាងលើនេះ ហើយ តើមានការធានាចំពោះនាងទេ ថា នាងនឹងត្រូវ បានស្វាមីស្រលាញ់ នាង ១០០% មិនផិតក្បត់នាង មិនប្រព្រឹត្តអំពើអាក្រក់ៗ ផ្សេងៗ ដែលនាងស្អប់នោះ ?
មនុស្សស្រីលើលោក សុទ្ធតែចេះ សុទ្ធតែមានសមត្ថភាពមិនចាញ់គ្នា ប៉ុន្មានទេ គ្រាន់តែពេល ខ្លះ បរិយាកាស និងបរិស្ថាន ជុំវិញនាង មិនអំណោយផលដល់នាង ជាហេតុនាំឲ្យនាង បាត់បង់នូវលក្ខណៈពិសេស តាំងពីកំណើត របស់នាង ។
Copyrighted: Moha Sneha
0 comments:
Post a Comment