- ចូលចិត្តរអ៊ូរឿងរូបរាងរបស់ខ្លួនឯង (ឮញឹកញាប់ទៅ អ្នកណាក៏គេធុញទ្រាន់ដូចគ្នា)
- មិនដែលនៅផ្ទះ ថ្ងៃនេះទៅមើលកុនជាមួយរំសាយ ស្អែកនេះទៅញ៉ាំបាយជាមួយស៊ីនិត ដល់ថ្ងៃអាទិត្យទៅផ្ទះប៉ាម៉ាក់ បែបហ្នឹងគ្មានបុរសណាគេទ្រាំបានទេ បើភរិយារបស់គេគិតតែយកពេលទំនេរទៅឱ្យអ្នកផ្សេងអស់ដោយមិនយកចិត្តទុកដាក់រូបគេនោះ។
- ចូលចិត្តសួរសំណួរដដែលៗ ដូចជា "បងនៅតែស្រឡាញ់ខ្ញុំអត់?" "បងឃើញស្រីដទៃមានមន្តស្នេហ៍ខ្លាំងជាងខ្ញុំមែនទេ?" "សង្សារចាស់បងយ៉ាងម៉េចហើយ?"។
- បុរសមិនចូលចិត្តស្ត្រីដែលចូលចិត្តតាមដានខ្វេះខ្វាយរឿងតូចតាចកំប៉ិកកំប៉ុក ធ្វើរឿងតូចឱ្យក្លាយជារឿងធំ ពួកគេមានអារម្មណ៍ថា នាងជាក្មេងដែលមិនចេះធំ ពិតជាស្ត្រីដែលមិនគួរឱ្យចាប់អារម្មណ៍ទាល់តែសោះ។
- រឿងច្រើន រើសច្រើន ធ្វើឱ្យបុរសធុញទ្រាន់ ដូចជា "ខ្ញុំមិនចូលចិត្តអាមួយនេះទេ" ខ្ញុំមិនចូលចិត្តរឿងហ្នឹងសោះ
"ខ្ញុំមិនចង់..."។
- មហាស្អាត ត្រង់នេះក៏ត្រូវតែជូត ត្រង់នោះក៏ត្រូវតែលាង គិតតែពីជូតលាងសម្អាតទាំងថ្ងៃទាំងយប់ ថែមទាំងរអ៊ូអត់ឈប់ទៀតពេលស្វាមីធ្វើស្អីកំពប់លើឥដ្ឋបន្តិច។
- មនុស្សប្រុសមិនចូលចិត្តមនុស្សស្រីលេងល្ខោនបន្លំភ្នែកគេទេ។
- ទូរស័ព្ទដៃរោទ៍ឡើងខណៈពេលកំពុងប្រតិបត្តិការលើគ្រែជាមួយគ្នា ហើយនាងក៏ប្រញាប់លើកទូរស័ព្ទនិយាយជាមួយមិត្តភ័ក្តិ និយាយផងសើចផងដោយការប្រាប់បែបបញ្ឆិតបញ្ឆៀងថា ពេលនេះកំពុងតែ...(សម្រាប់មនុស្សប្រុស ការនិយាយបែបនោះ គឺជារឿងគួរឱ្យអៀនខ្មាស់បំផុត)។
- មនុស្សប្រុសមិនចូលចិត្តមនុស្សស្រីដែលរឹងកំព្រឹសដូចគល់ឈើ ខណៈពេលគេកំពុងស្ទាបអង្អែលនាង ព្រោះវាធ្វើឱ្យគេ មិនប្រាកដក្នុងចិត្តលើសមត្ថភាពរបស់ខ្លួនឯង៕
0 comments:
Post a Comment