មិនថាជាបុរស ឬស្ត្រីទេ បើគេស្រឡាញ់នរណាម្នាក់ហើយ គឺគេចង់បានតែស្នេហាពិត ដែលចេញពីចិត្តតែប៉ុណ្ណោះ គឺមនោសញ្ចេតនាបែកស្រឡាញ់ពេញចិត្ត មិនមែនការអាណិតនោះទេ។ វាពិតជាសង្វេគណាស់ ដែលមនុស្សម្នាក់ គេមិនបានស្រឡាញ់យើងពិតប្រាកដ តែគេគ្រាន់តែអាណិតហើយគេបង្ខំចិត្តទទួលយកយើង ដើម្បីតែបំពេញតួនាទី ក្នុងការទទួលខុសត្រូវ តាមបំណងគ្រួសារ ឬដោយសារតែកំហុសឆ្គងមួយគ្រារបស់ខ្លូន។ គ្មាននរណាម្នាក់ ចង់បានស្នេហាដែលគ្រាន់តែអាណិតនោះទេ ព្រោះនៅពេលដែលយើងរស់នៅ ជាមួយនឹងស្នេហាដែលកើតចេញពីការអាណិត សកម្មភាពនៃការខ្វាយខ្វល់យកចិត្តទុកដាក់របស់មនុស្សដែលយើងស្រឡាញ់នោះ គេមិនអាចបំពេញ ឬធ្វើដូចអ្វីដែលយើងប្រាថ្នានោះទេ ពេលខ្លះយើងចង់ឱ្យគេយល់ចិត្ត ចង់ឱ្យគេថ្នាក់ថ្នម ចង់បានភាពផ្អែមល្ហែមពីគេតែជាការពិតវានឹងមិនអាចទទួលបាន១០០% ហើយចេញពីបេះដូងគេនោះទេ ព្រោះគេធ្វើវា គេបំពេញវា ឱ្យយើងគឺដោយសារការអាណិតតែប៉ុណ្ណោះ គ្មានជាប់ជំពាក់ដោយសេចក្តីស្នេហាឡើយ មិនចង់បានស្នេហាបែបនេះទេ បើមិនស្រឡាញ់ មិនចាំបាច់មកអាណិត ហើយបង្ខំចិត្តធ្វើវានោះទេ៕
Home / ចំណេះដឹងថ្មីៗ /
ស្នេហា /
អាពាហ៍ពិពាហ៍
/ កុំស្រឡាញ់ព្រោះតែអាណិត!!! (ប្រយ័ត្នខកចិត្តអស់មួយជីវិត)
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment