ចំណេះដឹងថ្មីៗ

ចង់អោយប្តីជួយការងារផ្ទះ ត្រូវធ្វើដូចម្តេច?


ទំនាក់ទំនងរវាងប្តីប្រពន្ធ ពេលខ្លះពិតជាស្មុកស្មាញ។ ពេលខ្លះប្តីឆ្ងល់ថាប្រពន្ធខឹងអត់ហេតុផល ហើយពេលខ្លះប្រពន្ធថាខ្លួនមិនយល់ថាប្តីចង់ធ្វើអ្វីទេ សរុបទៅបានត្រឹមអន់ចិត្តរៀងៗខ្លួន។ ដោយសារតែបញ្ហាមិនយល់ពីគ្នានេះ ទើបការរៀននិយាយ និងរៀនស្តាប់ ជាមធ្យោបាយមួយដ៏ប្រសើរ ក្នុងការយល់ពីគ្នា។

ប្រពន្ធឆ្ងល់ថា ហេតុអ្វីប្តីខ្ចិលម្លេះ មិនចេះបោសសំអាតផ្ទះសោះ ថាថ្ងៃធ្វើការទៅវារវល់ តែថ្ងៃឈប់ក៏មិនធ្វើដែរ តែមិននិយាយត្រង់ដាក់ប្តីទេ បែជាងក់អន់ចិត្ត។ ចំនែកខាងប្តីឃើញអញ្ចឹងចាប់ផ្តើមឆ្ងល់ ថ្ងៃហ្នឹងប្រពន្ធលេបថ្នាំខុសបានជាខឹងអត់មូលហេតុ។
មិនស្រួលទំនាស់ធ្លាយដល់ឪពុកម្តាយសង្ខាង ហើយដៀលគ្នាទៅវិញទៅមក។ ហេតុនេះអ្វីដែលប្រពន្ធគួរធ្វើគឺចេះនិយាយ។ ឧបមាថាចង់ឲ្យប្តីបោសផ្ទះ " អូនពិតជាសប្បាយចិត្តណាស់ដែលបានប្តីអូនល្អលើសគេ មិនត្រឹមតែពូកែធ្វើការទេ សូម្បីតែកិច្ចការផ្ទះក៏ជួយប្រពន្ធទៀត។ ក្រេលេកមើលទៅគ្រួសារគេ អូនមានអារម្មណ៍ថាសសើរបុណ្យសំណាងខ្លួនឯងណាស់ដែលបានបងជាប្តី " ។

មនុស្សភាគច្រើនពិសេសបុរសចង់បានកិត្តិយសណាស់ បើចង់ឲ្យគាត់ធ្វើអ្វីមួយអាចនិយាយសសើរពីក្រោយខ្នងគាត់ប្រាប់មិត្តរបស់គាត់ បងប្អូនគាត់ ឬឪពុកម្តាយគាត់ ពេលនោះពាក្យទាំងហ្នឹងនឹងលឺដល់គាត់ ហើយគាត់នឹងពេញចិត្តនឹងធ្វើវា៕


ប្រភពពី៖ ROSE

0 comments:

Post a Comment

Powered by Blogger.