ចំណេះដឹងថ្មីៗ

ប្តី​ល្អ មិន​រករឿង​ប្រពន្ធ (​ជីវិត​ពិត របស់​បុរស​ម្នាក់)


ពីមុន មនុស្ស​ស្រី​មាន​ភាព​អត់ធ្មត់ និង​សុភាពរាបសា​រណាស់ ប៉ុន្តែ នារី​សម័យថ្មី​នេះ​វិញ គឺថា ប៉ះ​មិន​បាន​ទេ គឺ​ដូច​កប៉ាល់ភ្លើង​អញ្ចឹង ឲ្យតែ​លូក គឺ​ច្បាស់​ជា​រលាក​ហើយ​។​

​បច្ចុប្បន្ន មាន​តែ​បុរស​ទេ ដែល​ត្រូវ​ទុក​មុខមាត់ ឲ្យ​មនុស្ស​ស្រី​ជា​ទី​ស្រឡាញ់​របស់ខ្លួន ហើយ​ត្រូវ​អត់ធ្មត់​គ្រប់បែបយ៉ាង ពីព្រោះ​នារី​សម័យថ្មី​នេះ មិនមែន​ចេះតែ​នៅផ្ទះ ហើយ​ដាំបាយ និង​មើល​កូន​នោះ​ទេ​។​ ​ពិតណាស់ ទោះបីជា​ភរិយា​ខ្ញុំ ត្រូវ​រវល់​ធ្វើ​ការងារ នៅក្នុង​ក្រុមហ៊ុន​យ៉ាង​ក្តី ក៏​គាត់​មិន​ដែល​ភ្លេច​តួនាទី ជា​ឧត្តម​ភរិយា​របស់​ខ្ញុំ​ដែរ​។ គាត់​នៅ​តែ​ឆ្លៀត​ពេល​ធ្វើ​ម្ហូប បោក​ខោ​អាវ បោស​ជូត​ផ្ទះ និង​មើលថែ​ខ្ញុំ​ជាដើម​។​

ពេលខ្លះ ការងារ​ទាំងអស់​នេះ ធ្វើឲ្យ​គាត់​មួ​រ​ម៉ៅ និង​ស្រេ្តស​ម្តងម្កាល​ដែរ រហូត​ដល់​ស្រែក​គំ​ហ៊​ក​ដាក់​ខ្ញុំ​ទៀតផង តែ​ខ្ញុំ​មិន​ប្រកាន់​ខឹង​ទេ ពី​ព្រោះ​ខ្ញុំ​យល់ ពី​អារម្មណ៍​ដែល​គាត់​កំពុងមាន​។ ការ​ឈ្លោះ ឬ​តមាត់​ជាមួយ​នាង បាន​ផល​ប្រយោជន៍​អ្វី​មក​វិញ​? ចុះ​បើ​យើង​សម្រួល​អារម្មណ៍ រួច​ពិភាក្សាគ្នា​វិញ មិន​ល្អ​ទេ​ឬ​? នេះ​ទើប​ហៅថា សោភ័ណភាព​នៃ​ទំនាក់ទំនង គឺ​យើង​ត្រូវធ្វើ​យ៉ាងណា ស្តារ​បញ្ហា​តិចតួច ឲ្យក្លាយ​ជាល្អ​វិញ​។​

​ប្តី​ល្អ មិនគួរ​ឈ្លោះ​ជាមួយ​ប្រពន្ធ​
​នាង​រឹតតែ​ខឹង ពេល​យើង​តមាត់​
​នាង​នឹង​មិន​គិត​រក​ហេតុផល​នោះ​ទេ ពេល​នាង​ខឹង​! អញ្ចឹង បើ​ខ្ញុំ​តវ៉ា​រក​ខុស​ត្រូវ ឬ​ជជែក​យកឈ្នះ នោះ​បញ្ហា​នឹង​រឹតតែ​ធំ​ឡើងៗ​។ ផ្ទុយទៅវិញ ខ្ញុំ​តែងតែ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​រង់ចាំ​ដល់​នាង​បាត់​ខឹង​ខ្លះ ទើប​ពន្យល់​ហេតុផល​ជា​ក្រោយ​។​

​វា​ធ្វើឲ្យ​យើង​ចាស់​គំនិត​
​ខ្ញុំ​មិនមែន​ជា​ក្មេងប្រុស​ទៀត​ទេ អ្នក​គឺ​ជា​ប្តី​របស់​នារី​ម្នាក់ ហើយក៏​ជា​កូន​ពីរ​នាក់​ទៀត​ផង​ដែរ ដូច្នេះ ខ្ញុំ​គិតថា ខ្ញុំ​គួរតែ​មាន​គំនិត និង​គិត​ឲ្យបាន​ជ្រៅ​បន្តិច​។ ម្យ៉ាងទៀត ការឈ្លោះគ្នា មិនមែន​ជា​ច​រឹត​របស់​អ្នកចេះដឹង​នោះទេ ដូច្នេះ ខ្ញុំ​ត្រូវ​ព្យាយាម និង​អត់ធ្មត់​ច្រើន ពេល​ប្រពន្ធ​ខឹង​។ ធ្វើ​បែប​នេះ​យូរ​ទៅ ឥឡូវនេះ ប្រពន្ធ​ខ្ញុំ​លែង​សូវ​រករឿង ហើយ​កោតខ្លាច និង​គោរព​ខ្ញុំ​លើស​ដើម​។​

​ការ​តមាត់ ការ​រក​ខុស​ត្រូវ គ្មាន​បាន​ប្រយោជន៍​អ្វី​នោះទេ​
​តើ​បាន​អ្វី​មក​វិញ ពេល​ដឹង​ខុស​ត្រូវ​នោះ ខណៈពេល​ដែល​យើង​ទាំង​ពីរ​ជិត​លែង​គ្នា​? ការ​ទាស់សម្តី​គ្នា គឺជា​និមិត្តរូប​នៃ​ការបែកបាក់ ដូច្នេះ ជឿ​យើង​ទៅ ពេល​យើង​ធ្វើ​ចាញ់ ប៉ុន្តែ យើង​នឹង​ឈ្នះ​ចិត្ត​របស់​នាង​ជា​រៀងរហូត​។​

​ខ្ញុំ​ស្រឡាញ់​នាង​ទេ​?
​ខ្លីៗ ! បើ​មែន ឈប់​តមាត់​! បើ​មិន​មែន ស្រែក​បន្ទរ​ដាក់​គ្នា​ទៀត​ទៅ​៕

ប្រភពអត្ថបទពី៖ ROSE

0 comments:

Post a Comment

Powered by Blogger.