ប្រេងល្ហុងខ្ញែរត្រូវបានគេទទួលស្គាល់ថាជាប្រេងមួយប្រភេទដែលមានគុណសម្បត្តិល្អបំផុតសម្រាប់ព្យាបាល ថែរក្សាសុខភាពសក់ និង ស្បែក ហើយក៏ជួយព្យាបាលជំងឺមួយចំនួន ដូចជា ឈឺសន្លាក់ និង ឈឺក្រពះ ជាយូរមកហើយ ។
ប្រេងនេះត្រូវបានគេចម្រាញ់យកមកប្រើតាំងពីសម័យអេសីុបបុរាណឯណោះ ហើយរុក្ខជាតិនេះភាគច្រើនមានដុះនៅក្នុងប្រទេសនានាក្នុងទ្វីបអាហ្វ្រិច និង ទ្វីបអាស៊ី ពិេសសនៅឥណ្ឌា ។ ប្រេងរបស់វាត្រូវបានគ្រូពេទ្យបុរាណខ្លះចម្រាញ់យកមកប្រើក្នុងការព្យាបាលបញ្ហារលាកស្បែក និង សម្លាប់មេរោគបាក់តេរីលើមុខរបួសអស់ជាច្រើនសតវត្សមកហើយ ។ ខាងក្រោមនេះគឺជាគុណសម្បត្តិរបស់ប្រេងល្ហុងខ្ញែរ ៖
១-ព្យាបាលបញ្ហារលាកស្បែកដោយកំដៅថ្ងៃ និង រម៉ាស់ ៖
ប្រេងនេះអាចយកទៅលាបលើមុខរបួស និង ស្បែកដែលរលាក ព្រមទាំងជាំដោយកំដៅថ្ងៃបាន លើសពីនេះវាជួយបំបាត់បញ្ហារមាស់ស្បែក កន្ទួល និង ជួយឱ្យស្បែករលោង ។ វិធីព្យាបាល ដោយគ្រាន់តែយកប្រេងទៅលាបលើក្រណាត់ រួចយកទៅចងរុំត្រង់បរិវេណស្បែក ឬ មុខរបួសទុកចោលរយៈពេល ១ ម៉ោង មុននឹងស្រាយចេញ ។
២ -ព្យាបាលស្បែកជាំ និង ស្នាមជ្រីវជ្រួញ ៖
សារធាតុអាស៊ីដខ្លាញ់ក្នុងប្រេងប្រភេទនេះ ងាយជ្រាបចូលទៅក្នុងស្បែកគ្រប់ស្រទាប់ និង ជួយជម្រុញឱ្យស្បែកមានសភាពទន់ ហាប់ណែន ជួសជុលស្បែកខូច ពន្យារពេលមិនឱ្យស្បែកឆាប់វិវឌ្ឈន៍ទៅសភាពជ្រីវជ្រួញ និង មើលទៅក្មេងជាងវ័យ ។ មនុស្សខ្ ឱ្យឈ្មោះប្រេងនេះថាជាថ្នាំ botox ដែលមានតម្លៃថោកក្នុងការថែរក្សាសម្រស់ស្បែក ។ លើសពីនេះ បើអ្នកមានស្នាមរង្វង់ខ្មៅជុំវិញភ្នែក អ្នកអាចយកវាទៅលាបដើម្បីជួយបំបាត់បញ្ហានេះបាន ។
៣-បំបាត់ស្នាមសន្លាកលើស្បែក ៖
ពិតហើយ ប្រសិនបើស្បែករបស់អ្នកមានសន្លាកដោយប្រការណាមួយ ហើយពិបាកនឹងបាត់ទៅវិញ អស់រយៈពេលច្រើនឆ្នាំក្តី អ្នកអាចសាកល្បងប្រើប្រេងល្ហុងខ្ញែរបាន ដោយយកវាទៅលាបលើបរិវេណស្បែកឱ្យបាន ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ នោះវានឹងឆាប់ជាសះស្បើយ វិលមកសភាពដើមវិញមិនខាន នេះក៏ដោយសារសារធាតុអាស៊ីដខ្លាញ់របស់ប្រេងល្ហុងអាចជ្រាបចូលជ្រៅទៅក្នុងស្បែក ជួយជួសជុលកោសិកាឱ្យវិលមកសភាពដើមវិញ ។
៤-ជួយកម្ចាត់បាក់តេរី ៖
សារធាតុពិសេសក្នុងប្រេងល្ហុងខ្ញែរជួយកម្ចាត់មេរោគបាក់តេរីបាន ដូចជាមេរោគពពួកផ្សិត និង បាក់តេរីដែលមាននៅលើមុខរបួសមួយចំនួនរបស់ស្បែក ហើយប្រសិនបើស្បែកអ្នកមានដំបៅ ឬ រលាកទៀតនោះ អ្នកអាចយកប្រេងមកលាបពីលើនោះបាន ដោយមិនចាំបាច់បារម្ភអ្វីនោះឡើយ ។
៥-ព្យាបាលស្នាមសង្វាស្បែក ៖
ស្ត្រីមេផ្ទះដែលកើតមានបញ្ហាសង្វា និង ស្នាមស្បែកត្រង់បរិវេណណាមួយ ដូចជាត្រង់ពោះ ភ្លៅ និង ដើមដៃ អ្នកអាចយកប្រេងនេះទៅលាបត្រង់នោះ រួចយកក្រណាត់ ឬ ថង់ផ្លាស្ទិចទៅចងរុំទុកចោលមួយសន្ទុះ ពី ៥ ទៅ ១០ នាទីដើម្បីឱ្យប្រេងអាចជ្រាបបានល្អទៅក្នុងស្បែក ។ នេះជាវិធីសាស្ត្រព្យាបាលតាមបែបធម្មជាតិ ។ វិធីនេះគឺប្រើបានចំពោះមនុស្សទូទៅ តែមិនអាចប្រើចំពោះស្ត្រីដែលកំពុងមានផ្ទៃពោះនោះទេ ព្រោះវាអាច ប៉ះពាល់ដល់ចលនាកន្ត្រាក់កូនក្នុងផ្ទៃ ៕
0 comments:
Post a Comment