ចំណេះដឹងថ្មីៗ

មនុស្ស​​ស្រី​ខឹង​​យ៉ាងណា​​ឱ្យ​តែ​​សង្សារ​​លួង​តែ​ប​ន្តិ​ច ក៏ចិត្ត​​ទ​ន់​អា​ណិត​គេ​​ភ្លាម​!!​! ហេតុអី?



និស្ស័យ​មនុស្ស​ស្រី​ឆាប់​អន់ចិត្ត ឆាប់​ខឹង គិត​ច្រើន​ពេល​សង្សារ​ខ្លួន​ញ៉ែ​ស្រី​ផ្សេង មនុស្ស​ស្រី​គឺ​ បែប​នេះឯង នាង​ចង់ឱ្យ​សង្សារ​នាង​ស្រឡាញ់​នាង​តែ​ម្នាក់​គត់ នាង​មិន​ចង់​ចែក​រំលែក​ក្តី​ស្រឡាញ់​របស់​សង្សារ​នាង​ទៅ​នារីៗ ដែល​មាន​វ័យស្រ​ករនឹង​នាង​ក្នុង​ទំ​នាក់​ទំ​នង​ស្នេហា​នោះ​ទេ​។​

នាង​ឆាប់​ខឹង ឆាប់​អន់ចិត្ត​ព្រងើយកន្តើយ​ដាក់​សង្សារ​នាង​ភ្លាមៗ នោះ​គឺ​នាងមិន​ចង់ឱ្យ​ សង្សារ​នាង​ទា​ក់ទង​នឹង​ស្រី​ផ្សេង នាង​តែង​ស្រងូត​ត្រ​ងា​ត់ម្នាក់ឯង មិនសូវ​មើលមុខ​សង្សារ​នាង​ចំ​ទេនោះ ក៏​ព្រោះតែ​នាង​អន់ចិត្ត ហើយ​នាង​ចូលចិត្ត​នៅ​ម្នាក់ឯង​ ឬ​លួច​បង្ហូរទឹកភ្នែក​ដោយ​ស្ងាត់​ស្ងាត់ៗ នៅពេលដែល​សង្សារ​នាង​សួរ​សួរ នាង​តែង​ឆ្លើយថា​ អត់​អី​ទេ ពាក្យ​ថា​ អត់​អី​ទេ​មួយ​ម៉ាត់​នេះ​បុរសៗ​ត្រៀមខ្លួន​ឱ្យ​ហើយ​ទៅ​ គឺ​នាង​កំ​ពុង​តែ​អន់​ចិត្តនឹង​អ្នកខ្លាំង​ហើយ គឺ​នាង​ចង់ឱ្យ​សង្សារ​នាង​លួងលោម ចង់ឱ្យ​គេ​បកស្រាយ​ការពិត​ប្រាប់​នាង​ហើយ​បើសិនជា​សង្សារ​នាង​ចេះ​ផ្អែមល្ហែ​មនឹង​លួងលោម តាម​អង្វ​រនា​ង សារភាព​កំហុសឆ្គ​ង​តែ​ប​ន្តិ​ចនាង​ក៏​ទ​ន់​ចិត្ត​អាណិត​គេ​ភ្លាម ទោះជា​ខឹង ឬ​អន់ចិត្ត​នឹង​សង្សារ​នាង​ខ្លាំង​យ៉ាងណាក៏ដោយ​។ បេះដូង​មនុស្ស​ស្រី​គឺ​ ឆា​ប់ទ​ន់​ជ្រាយ​ណាស់​ឱ្យ​តែ​លឺ​ពាក្យលួងលោម​សម្តី​ផ្អែម​របស់​មនុស្ស​ប្រុស​ ហេតុ​នេះ​សូម​បុរសៗ​យល់​ដល់​ចិត្ត​សង្សារ​ខ្លះ​ផង បើ​នាង​មិន​ស្រឡាញ់​យើង​ខ្លាំង​នាង​ក៏​មិន​ខឹង មិន​ប្រចណ្ឌ មិន​អន់ចិត្ត​ដាក់​យើង​នោះទេ៕



ប្រភពអត្ថបទពី៖ ROSE

0 comments:

Post a Comment

Powered by Blogger.