ចំណេះដឹងថ្មីៗ

គ្មានសេចក្តីស្នេហាណាដែលល្អរាល់ថ្ងៃនោះទេ​


គ្មានសេចក្តីស្នេហាណាដែលល្អរាល់ថ្ងៃនោះទេ...ព្រោះមនុស្សយើងមានភាពខុសប្លែកពីគ្នា អ្នកខ្លះមានចរិតនិស្ស័យខុសប្លែកពីគ្នាដូចមេឃ និងដី តែក៏នៅតែអាចរស់នៅជាមួយគ្នាបានរហូតដល់ទីបញ្ចប់នៃជីវិត នោះគឺដោយសារតែគេយល់ថា គ្រប់គ្នាមានភាពខុសប្លែក និងនៅតែស្រឡាញ់ និងអភ័យទោសឱ្យគ្នាជានិច្ចនៅថ្ងៃដែលមិនយល់ពីគ្នា ឬទាស់ចិត្តគ្នា។

ភាពខុសប្លែក និងភាពខុសឆ្ងាយពីគ្នា នឹងគ្មានផលប៉ះពាល់អ្វីៗជាមួយអ្នកដែលស្រឡាញ់គ្នាពិតប្រាកដនោះទេ តែភាពមិនស្ថិតស្ថេររឹងមាំក្នុងសេចក្តីស្នេហា និងមិនស្ថិតស្ថេររឹងមាំរបស់ដួងចិត្តមនុស្សទៅវិញទេ ដែលជាមូលហេតុចម្បងរបស់ការលែងលះគ្នានោះ ដូច្នេះ ឧបសគ្គដ៏ច្រើនទាំងនោះគ្រាន់តែឈានចូលមកដើម្បីឱ្យមនុស្សពីរនាក់បានពិសោធពីសេចក្តីស្នេហាពិត ឬមិនពិតរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះរឹតតែពេលវេលាកន្លងទៅ រឹតតែស្រឡាញ់គ្នាខ្លាំងឡើង ចូរកុំអស់សង្ឃឹម កុំចុះចាញ់ ព្រោះគ្មានសេចក្តីស្នេហារបស់គូស្នេហ៍មួយគូណាល្អជារៀងរាល់ពេល រៀងរាល់ថ្ងៃនោះទេ វាតែងតែមានសុខខ្លះ ទុក្ខខ្លះជាធម្មតា សុំត្រឹមតែរៀនយល់ដឹងក្នុងការចេះអភ័យទោសឱ្យគ្នាទៅវិញទៅមក រៀនយល់ដឹងក្នុងការត្រជាក់នៅពេលអ្នកម្ខាងទៀតក្តៅ និងរួមគ្នាឆ្លងទុក្ខ ឆ្លងសុខទៅទាំងអស់គ្នាតែប៉ុណ្ណោះ៕


0 comments:

Post a Comment

Powered by Blogger.