១. ធ្វើខ្លួនឲ្យល្អ ហើយបន្តការរៀនសូត្របន្ថែម ដើម្បីបំពេញមុខស្វាមី
២. ក្លិនក្រអូបដូចផ្កា មានន័យថា ត្រូវចេះថែរក្សារូបរាងកាយ
៣. រៀនពីសិល្បៈ នៃការយកចិត្តស្វាមី
៤. ស្រឡាញ់ស្មោះស្ម័គ្រ ឥតលាក់លៀមស្វាមី
៥. កុំភ្លេចស្រឡាញ់ខ្លួនឯង ក្រែងគេរកថ្មី ពេលសម្រស់ស្រីបាត់បង់
៦. កុំធ្វើឲ្យប្តីខឹង កុំប្រឹងច្រណែចខ្លាំងពេក
៧. ស្រឡាញ់រាប់អានមិត្តភក្តិ និងបងប្អូនរបស់ស្វាមីអ្នក
៨. រឿងលើគ្រែ ត្រូវតែល្អឥតខ្ចោះ (បើមិនចេះ ត្រូវរៀនបន្ថែម)
៩. តើអ្នកចេះចៀនពងទាអត់? កុំកុហក ថាចេះ ហើយបើមិនចេះទេ ប្រញាប់ទៅសាលារៀនធ្វើម្ហូបភ្លាម
១០. ចេះបង្កើតភាពភ្ញាក់ផ្អើល សម្រាប់ស្វាមី
១១. គោរព និងគាំទ្រប្តី នោះអ្នកបានវាត្រឡប់មកវិញ
១២. កុំនិយាយដើម ឬនិយាយអាក្រក់ ពីម្តាយឪពុក ឬគ្រួសាររបស់ស្វាមី
១៣. កុំបង្រៀន ឬចេះលើប្តីខ្លាំងពេក (ត្រូវលាក់ចំណេះ ឬគំនិតខ្លួនឯងខ្លះផង)
១៤. ត្រូវគិតគ្រួសារជាធំ ពីព្រោះ អ្នកជាដៃគូនឹងគ្នាហើយ
១៥. ផ្តល់ពេលវេលា សម្រាប់ខ្លួនឯងខ្លះផង
១៦. បើគេធ្លាប់មានដៃគូហើយ ត្រូវធ្វើឲ្យល្អ ជាងដៃគូចាស់របស់គេ
១៧. ផ្តល់ពេលឲ្យស្វាមី មានសេចក្តីសុខផ្ទាល់ខ្លួន មិនត្រូវតាមជាប់រហូតឡើយ
១៨. បង្កើនទំនាក់ទំនង និងភាពផ្អែមល្ហែមរាល់ថ្ងៃ
១៩. កុំតាមស្អិតពេក កុំប្រចណ្ឌខ្លាំងពេក កុំស្រឡាញ់ខ្លាំងពេក
២០. ហាត់ប្រាណ និងថែរក្សាសម្រស់ឲ្យគង់
២១. ត្រូវធ្វើជាមនុស្សស្រី ដែលបុរសអត់មិនបាន
២២. អត់ទ្រាំបន្តិច៕
ប្រភពពីអត្ថបទពី៖ ROSE
0 comments:
Post a Comment