ចំណេះដឹងថ្មីៗ

7វិធី​ឈ្លោះ​ជាមួយ​គូស្នេហ៍​ឱ្យ​រឹតតែ​ស្រឡាញ់គ្នា​ខ្លាំង​ឡើង​


កំលោះ​ក្រមុំ​ជាច្រើន​នាក់​ជឿថា ការ​ឈ្លោះ​ជាមួយ​គូស្នេហ៍ គឺ​ការបំផ្លាញ​សម្ពន្ធភាព គឺជា​ភាព​បែកបាក់​របស់​ជីវិត​គូ គឺ​ការ​សាង​ស្នាម​ប្រេះឆា​ឱ្យ​សេចក្តីស្រឡាញ់ តែ​ពួកគេ​មិនបាន​ដឹង​ឡើយ​ថា ការ​ឈ្លោះ​ជាមួយ​គូស្នេហ៍ ការពិត​វិញ​នោះ អាចធ្វើឱ្យ អ្នក​ទាំងពីរ​នាក់​ស្រឡាញ់គ្នា​កាន់តែខ្លាំង​ឡើងទៅ​វិញ​ទេ និង​ក្លាយជា​គូស្នេហ៍ Healthy Relationship ទៀតផង គ្រាន់តែ​ដឹង​ពី​វិធី​ក្នុង​ការឈ្លោះគ្នា​ដូចខាងក្រោម​នេះ​ប៉ុណ្ណោះ។

1.រិះរក​វិធី​ក្នុង​ការកែ​បញ្ហា​រឿងដដែលៗយ៉ាង​មាន​របៀប

បើ​អ្នក​ទាំងពីរ​ធុញទ្រាន់​នឹង​ការដែល​ត្រូវ​និយាយ​តែ​រឿង ដដែលៗរហូត​រួយមាត់​ហើយ​នោះ បើ​អ្នក​ដឹងថា បញ្ហា​នេះ​ត្រូវតែ​មកជួប​រូបអ្នក​យ៉ាង​ប្រាកដ​នោះ អ្នក​ទាំងពីរ​ត្រូវតែ​ជួយ​គ្នា​គិត​កែប​ញ្ហា​នោះ​ឱ្យបាន​យ៉ាង​មាន​របៀប ដើម្បី​ការពារ​កុំឱ្យ​បញ្ហា​នោះ​កើតឡើងដដែលៗម្តងទៀត។

2.រកមើល​ថា តើ​អំឡុង​ពេលណា​ដែល​ឈ្លោះ​គ្នា​ញឹកញាប់​បំផុត និង​រិះរក​វិធី​កែខៃ

បន្ទាប់​ពីថ្ងៃ​ដែល​ស្រវឹង​រឡិករឡាក់ បន្ទាប់ពី​អំឡុងពេល​មាន​វដ្ត​រដូវ​របស់​ម​នុស្ស​ស្រី បន្ទាប់​ពីថ្ងៃ​ដែល​សែន​នឿយហត់​ពី​ការងារ ចូរ​ធ្វើការ​ងឿងឆ្ងល់​អំពី​វា​ថា ដោយសារតែ​ហេតុ​អី​ទើប​អ្នក​ឈ្លោះ​គ្នា​ច្រើនជាង​អំឡុងពេល​ប្រក្រតី និង​ចៀសវាង​ពី​ការ​ប៉ះ​សម្ដី​គ្នា​ក្នុងអំឡុង​ពេលនោះ ឬ​បើ​នឹង​ឈ្លោះ​គ្នា​ក៏​ប្រាប់​នាង(ឬ​គេ)ផង​ទៅ​ថា វា​ដោយសារតែ​មូលហេតុ​នេះ​ណា៎។

3.ចាំ​ទុក​ជាប់​ជានិច្ច​ថា ការឈ្លោះគ្នា មិនមែនជា​ការបំផ្លាញ​សម្ពន្ធភាព​នោះទេ

កុំទៅ​បាក់ចិត្ត​គិតថា ឈ្លោះ​គ្នា​ពេលណា​ក៏​ចង់តែ​លែងលះគ្នា គ្រប់​តែ​ពេលនោះ សម្លឹងមើល​ការឈ្លោះគ្នា​ឱ្យក្លាយ​ជា​រឿង “សាង​ភាព​យល់ដឹង​រវាង​គ្នា” បែងចែក​ឱ្យដាច់​ថា តើ​វា​គឺជា​ការឈ្លោះគ្នា​បែប​ធ្វើបាប​គ្នា ឬ​សាង​ភាព​យល់ដឹង​ដល់​គ្នា?

4.ឈ្លោះ​គ្នា​បាន តែ​ហាម​មើលងាយ និង​ស្តីបន្ទោស​គ្នា

នៅពេល​អ្នក​ទាំងពីរ​សុទ្ធ​តែមាន​អារម្មណ៍​ខឹង​មួម៉ៅ វា​ជា​រឿង​ងាយ​ខ្លាំងណាស់​ដែល​អ្នកនឹង​យក​រឿងរ៉ាវ​គ្រប់យ៉ាង​មក​បូករួម​លាយឡំ ដើម្បី​ធ្វើជា​ពាក្យសម្ដី​ធ្ងន់ធ្ងរ​វាយប្រហារ​គ្នា ដូចជា “អូន (បង)ឯង​មិនដែល...” “បង(អូន)ឯង​ធ្វើ​តែ... អី​ុ​ចឹ​ងរ​ហូត” ទាំង​ដែល​បញ្ហា​នៃ​ការឈ្លោះគ្នា​នោះ​គ្រាន់តែ​ជា​រឿង​តូច​មួយ​ប៉ុណ្ណោះ។ ដូច្នេះ​សូមឱ្យ​ផ្តោត​តែ​លើ​ចំណុច​ដែល​ឈ្លោះ​គ្នា និង​ប្រាប់​ពី​តម្រូវការ​ទៅ​គូស្នេហ៍​របស់​អ្នក និយាយ​គ្នា​ឱ្យ​យល់ លើក​ឧទាហរណ៍​ដូចជា “តើ​បង(ឬ​អូន)ត្រូវ​នៅចាំ​តែ​បោសសម្អាត​គ្រប់យ៉ាង​នៅក្នុង​ជីវិត​អូន(ឬ​បង)អី​ុ​ចឹ​ង​ឬ?” អាច​ប្តូរ​ទៅជា “បន្ទប់​អង្គុយលេង​មើលទៅ​កខ្វក់​ណាស់ ប្រហែលជា​ល្អ​មែនទែន បើ​អូន(បង)ឯង​ជួយ​បង(អូន)សម្អាត​រៀបចំ​វា​នោះ” ត្រឹមតែ​ប៉ុណ្ណឹង​អ្នក​ទាំងពីរ​នាក់​ក៏​នឹង​ឈប់​ឈ្លោះ​គ្នា​បាត់ទៅហើយ។

5.សុំ​ពេល​សម្រាក​សម្រាប់​ខ្លួនឯង​ខ្លះ​ផង

ដូចគ្នា​នឹង​កីឡាបាល់ទាត់​ដូច្នោះ​ដែរ វា​ត្រូវតែមាន​ពេល​សម្រាក​ខ្លះ​សម្រាប់​រឿង​ដែល​សែន​ឈឺក្បាល​វិលមុខ​ទាំងឡាយ ហើយ​ការ​សម្រាក​ពី​សម្ពន្ធភាព​ស្នេហ៍​នេះ មិនមែន​ជាការ​ធ្វើបាប​រូបអ្នក​ទាំងពីរ​នោះឡើយ វា​គ្រាន់តែ​ជាការ​ផ្តល់​ពេលវេលា​ឱ្យ​យើង​បានគិត បាន​រំឭក​អំពី​រឿងរ៉ាវ​ដែល​កន្លងមក មិន​ប្រាកដ​ដែរ ពេលវេលា​ថ្ងៃខែ ដែល​ផ្លាស់ប្តូរ​ទៅនោះ អាច​នឹង​ធ្វើឱ្យ​រូបអ្នក​ទាំងពីរ​គិត​អ្វី​បាន​ច្រើនជាង​មុន និង​ត្រិះរិះអ្វីៗបាន​កាន់តែ​ល្អ​ជាង​មុន​ឡើង​ក៏​អាច​ថា​បានដែរ។

6.រៀន​យល់ដឹង​ពី​ភាពមិន​យល់​ពីគ្នា​ទៅវិញទៅមក

គ្មាន​នរណាម្នាក់​ឥតខ្ចោះ​នោះទេ ហើយក៏​ប្រហែលជា​គ្មាន​គូ-ស្នេហ៍​មួយគូ​ណា​ដែល​យល់ចិត្ត​គ្នា​រហូត​នោះដែរ តែ​វា​ស្ថិត​នៅត្រង់ថា អ្នក​ទាំងពីរ​ត្រូវ​ព្យាយាម​យល់​អំពី​រឿង​ទាំងនោះ​ច្រើន ឬ​តិច​ប៉ុនណា​ខ្លាំង​ជាង ដូច្នេះ​ចូរ​រៀន​យល់ដឹង កែសម្រួល និង​ដោះស្រាយ​ឱ្យបាន​ជាប់​ជានិច្ច។

7.ធ្វើ​រឿងល្អៗចំពោះ​សេចក្តីស្នេហា​លើក​នេះ​ឱ្យបាន “រាល់ថ្ងៃ”

ផ្តល់នូវ​ការគោរព ផ្តល់នូវ​ភាពស្មោះត្រង់ ផ្តល់នូវ​សេចក្តីស្រឡាញ់​និង​ផ្តល់នូវ​ការយកចិត្តទុកដាក់​ចំពោះ​សេចក្តីស្នេហា​ឱ្យបាន​រៀង រាល់ថ្ងៃ ដូចជា ទូរស័ព្ទ​រក ធ្វើ​ម្ហូប​ឱ្យ​ញ៉ាំ ទិញ​នំ​មក​ផ្ញើ តែ​ប៉ុណ្ណឹង​រឿង ល្អៗក្នុង​សេចក្តីស្នេហា​របស់​អ្នក ក៏​នឹង​ហុច​ផល​ឱ្យ​អនាគត​ជួបប្រទះ​តែ​រឿងល្អៗបាន​បាត់ទៅហើយ៕

ប្រភពពី៖ Lareine

0 comments:

Post a Comment

Powered by Blogger.