ចំណេះដឹងថ្មីៗ

ធ្លាប់ដឹងទេថា ការគេងមិនគ្រប់គ្រាន់នាំមកនូវបញ្ហាអ្វីខ្លះដល់ខ្លួនអ្នក?




គេងមិន​គ្រប់គ្រាន់អាចប្រឈម​ និង បញ្ហា​ដូចខាងក្រោម៖

​ធ្វើឲ្យឆាប់​ខឹង​៖​ការ​ឆាប់​ខឹង​ត្រូវបាន​គេ​រកឃើញ​ថា ក៏​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​គេង​មិន​ឆ្អែត​ផងដែរ​។ ​សកម្មភាព​នេះ​កើត​មាន​ដូចជា​នៅពេល​ដែល​កំពុង​ធ្វើការ ឬ ការនិយាយ​ពាក្យ​គំរោះគំរើយ​ទៅ​មនុស្ស​ជុំវិញខ្លួន​ជាដើម​។​

​១.​ ឈឺក្បាល​៖​
នេះ​ជា​រឿង​មួយ​ដែល​អ្នក​មិន​អាច​បដិសេធន៍ ព្រោះ​ថា​អា​ការៈឈឺ​ក្បាល​នឹង​កើតមាន​នៅពេល​ដែល អ្នក​គេង​មិន​គ្រប់គ្រាន់​។ លើសពីនេះ​ទៅ​ទៀត​វា​អាច​ធ្វើឲ្យ​អ្នក​វិលមុខ អាច​ក្អួតចង្អោរ និង ទទួលទាន​អាហារ​មិន​បាន​ទៀត​ផង​។​

​២. អសមត្ថភាព​ក្នុង​ការរៀនសូត្រ​៖
​តាម​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា និស្សិត​ដែល​បាន​គេង​មិន​គ្រប់គ្រាន់​សមត្ថភាព​ខាង​ការសិក្សា​លើ​មុខវិជ្ជា​មួយចំនួន​ដូចជា គណិតវិទ្យា និង ការ​អាន​បាន​ធ្លាក់ចុះ​ពី​១ ទៅ​២% ជាប្រចាំ​។ ក្រៅពីនេះ វា​ក៏​ធ្វើឲ្យ​ការចងចាំ​របស់​និស្សិត​ធ្លាក់​ចុះដូចគ្នានេះដែរ​។​



​៣. ឡើង​ទម្ងន់​៖
​មនុស្ស​មួយចំនួន​បាន​ព្យាយាម​តម​អាហារ​ដើម្បី​សម្រក​ទម្ងន់ ឬ កាត់បន្ថយ​ការ​ទទួលទានដំណេក​ជាដើម​។ ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​ភ្លេច​គិតថា ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​ក៏​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ផងដែរ​។ យ៉ាងណាមិញ ការ​ឆាប់​ក្រោក​នេះ​មិន​អាច​ដុត​ជាតិ​កាឡូរី​ដែល​មនុស្ស​យើង​ត្រូវការ​មក​បំពេញ​សារពាង្គកាយ​នៅពេល​នឿយហត់​បាន​នោះឡើយ​។​

៤. កើត​ជំងឺ​បេះដូង​៖
​អ្នកវិទ្យាសាស្ត្រ​បាន​ពិសោធន៍​ឲ្យ​មនុស្ស​ជាច្រើ​ន​មិន​ចូល​គេង​អស់​រយៈពេល ៨៨​ម៉ោង ទីបំផុត​បាន​រកឃើញ​ថា សំពាធ​ឈាម​កាន់តែ​កើនឡើង​ខុស​ប្រក្រតី​តែម្ដង ហើយ​នោះ​គឺ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​ជំងឺ​បេះដូង​។

៥. មានសកម្មភាព​យឺតយ៉ាវ​ច្រើន​៖
​សកម្មភាព​មួយ​របស់​អ្នក​គេង​មិន​ឆ្អែត គឺ​ថា​ធ្វើការ​អ្វី​មិន​សូវ​សកម្មភាព យឺតយ៉ាវ​ច្រើន ឬ មិនសូវ​ស្ទុះស្ទា​ដូច​អ្នក​ដែល​គេង​ឆ្អែត​នោះឡើយ​។ អ្វី​ដែល​គេ​រកឃើញ​ទន្ទឹម​នឹង​នេះ​ទៀត​នោះ​គឺថា អ្នក​ដែល​គេង​មិន​ឆ្អែត​គិត​ស្ទក់ៗ មិនសូវ​រហ័ស ហើយ​អ្នក​ដែល​គេង​ឆ្អែត​គិត​បាន​លឿន​ជាង​អ្នក​មិន​គេង​ឆ្អែត​ចំនួន​២ ដង​។​

​៦. នោម​ញាប់​ជាង​ប្រក្រតី​៖
​នៅពេល​ដែល​អ្នក​គេង​លក់ ការផលិត​ទឹកនោម​បាន​ថយចុះ ហើយ​លោក​អ្នក​អាច​នោម​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ពី​៥ ទៅ ៦​ម៉ោង​។ ប៉ុន្តែ​បើ​អ្នក​គេង​មិន​លក់​វិញ​នោះ​អ្នកនឹង​នោម​ញាប់​ជាង​ប្រក្រតី ព្រោះថា​សមត្ថភាព​ផលិត​ទឹកនោម​នឹង​ធ្វើការ​ច្រើន​នៅពេល​គេង​មិន​ឆ្អែត​។​

​៧. បាត់បង់​ការយកចិត្ត​ទុកដាក់​៖
​ការយកចិត្តទុកដាក់​ដូចជា ស្ដាប់​ការពន្យល់​របស់​អ្នកណាម្នាក់ ធ្វើ​កិច្ចការ​ផ្សេងៗ នឹង​បាត់បង់​បន្តិច​ម្តងៗ​។ វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ភ្លឹកៗ ឬ អារម្មណ៍​មិន​មូល​គិត​ផ្ដេសផ្ដាស​មិន​ច្បាស់​ការ​។ 



​៨. ឧស្សាហ​មាន​ជំងឺ​ផ្ដាសាយ​ច្រើន​៖
​ការស្រាវជ្រាវ​បាន​ធ្វើ​ពិសោធន៍​លើ​មនុស្ស ១៥៣ នាក់​ដែល​មិន​អនុញ្ញាតឲ្យ​គេង​គ្រប់គ្រាន់​។ ក្រោយមក​គេ​រកឃើញ​ថា អ្នក​ទាំងនេះ​បាន​ជួប​បញ្ហា​ជំងឺ​ផ្ដាសាយ​ជាង​អ្នក​ដែល​គេង​គ្រប់គ្រាន់​ចាប់ពី​៧ ម៉ោង​ឡើងទៅ​។ បញ្ហា​នេះ​កើត​នៅ​ពេល​មាន​អាកាសធាតុ​ប្រែប្រួល​ញឹកញាប់​។​

​៩. មាន​បញ្ហា​ជំងឺ​ក្រពះ​ពោះវៀន​៖
​គេ​បាន​រកឃើញថា ប្រជាជន​អាមេរិក​ពី ១០ ទៅ ១៥% ដែល​បាន​ជួប​បញ្ហា​ជំងឺ​ក្រពះ និង ពោះវៀន​បណ្ដាលមកពី​ការ​ទទួលទាន​មិន​ឆ្អែត​។​

​១០. សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ​៖
​អ័រម៉ូន​ភេទ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ការបន្ត ពូជ​ទាំង​បុរស និង ស្ត្រី​។ ការ​គេង​គ្រប់គ្រាន់​ធ្វើឲ្យ​ការផលិត​អ័រម៉ូន​ភេទកើនឡើង​។ យ៉ាងណាមិញ អ័រម៉ូន​ភេទ​នឹង​ថយចុះ ដូចជា​ការផលិត​ទឹកកាម​ជាដើម និង បាត់បង់​សមត្ថភាព​ផ្លូវភេទ​នៅ​ពេល​អ្នក​គេង​មិន​គ្រប់គ្រាន់​។​

​១១. ឈឺ​ចុក​រោយ​ច្រើន​៖
​តាម​ការស្រាវជ្រាវ​មុនៗ​បានបង្ហាញ​ថា អា​ការៈចុ​ករោយ​អាច​បណ្ដាល​មកពី​បញ្ហា​ទទួលទាន​អាហារ​ខ្វះ​ជីវជាតិ ឬ កង្វះ​ការ​ហាត់ប្រាណ​ជាដើម​។ តែ​ការស្រាវជ្រាវ​ចុងក្រោយ​បាន​បញ្ជាក់ថា អា​ការៈចុក ក៏​បណ្ដាលមកពី​គេង​មិន​គ្រប់គ្រាន់​ដែរ​។ បញ្ហា​នៅត្រង់ថា ពួកគេ​មិន​បាន​ដាក់​ទម្រេត​ខ្នង ឬ រាងកាយ​របស់​ពួកគេ​ឲ្យបាន​សម្រាក​គ្រប់គ្រាន់​។​

​១២. កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​៖
​ការ​ឆាប់​ក្រោក​នៅពេល​ដែល​រាងកាយ​កំពុង​ត្រូវការ​សម្រាក​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរកា​រខុស​ប្រក្រតី ជា​ពិសេស​ប្រព័ន្ធ​គ្រប់គ្រង​ទឹកនោម​ដំណើរការ​មិន​ទៀងទាត់ នាំឲ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​

​១៣. សមត្ថភាព​ចងចាំ​ធ្លាក់ចុះ​៖
​មនុស្ស​ត្រូវការ​គេង​ដើម្បី​កម្ចាត់​ចោល​រាល់​សមាសធាតុ​ផ្សេងៗ​ដែល​មាន​នៅក្នុង​ខ្លួន ហើយ​ជំនួស​មកវិញ​នូវ​សមាសធាតុ​ថ្មី​ឡើងវិញ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​គេង​មិន​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​អសកម្ម​ដល់​សកម្មភាព​ប្រព័ន្ធ​ខួរក្បាល​ដំណើរការ​មិន​បាន​ល្អ ហើយ​នៅពេល​នោះ​អង្គ​ចង់ចាំ​នៅ​ក្នុង​ខួរក្បាល​គឺ​ធ្លាក់ចុះ​នេះឯង​។​

១៤. ធ្វើឲ្យ​ស្ត្រេ​ស និង ទុក្ខ ព្រួយ​ច្រើន​៖
​នេះ​ជា​ចំណុច​មួយ​ដែល​អ្នក​មិន​អាច​ប្រកែក​បាន ព្រោះថា អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់​មិន​ត្រឹម​តែ​ខឹង​ច្រើន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មនុស្ស​ដែល​មានទុក្ខ ព្រួយ​ច្រើន និង មាន​អារម្មណ៍​តានតឹង​ច្រើន​ទៀតផង​។ គេ​បាន​រកឃើញថា ប្រាក់​ចំណូល​គឺជា​ឃាតក​ទី​១ ខណៈ​ដែល​គេង​មិន​ឆ្អែត​គឺ​ជា​ឃាតក​ទី​២ នាំឲ្យមាន​បញ្ហា​តានតឹងដ​ល់​ផ្លូវ​ចិត្តរ​បស់​មនុស្ស​។ 



​១៥. ធ្វើឲ្យឆាប់​ស្លាប់​៖​ជាទូទៅ​អ្នក​ត្រូវ​គេង​ឲ្យបាន​ពី ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។ យ៉ាងណាមិញ ការ​គេង​មិន​គ្រប់គ្រាន់​ច្បាស់លាស់​ថា នឹង​ធ្វើឲ្យ​បុគ្គល​ម្នាក់​ឆាប់​ស្លាប់​យ៉ាង​ហោច​ណាស់​ក៏ ១០ ឆ្នាំ​ឡើង​ទៅ​ដែរ​៕

0 comments:

Post a Comment

Powered by Blogger.