ចំណេះដឹងថ្មីៗ

៥ ចំណុច ដែលធ្វើឲ្យ វិថីស្នេហារបស់់អ្នកមានលំនឹង និងសុភមង្គល


បុគ្គល​ពីរនាក់ ដែលសម្រេចចិត្តដើរលើវិថីជីវិតស្នេហារួមគ្នា ពួកគេដាច់ខាត ត្រូវតែមាន ចំណុចទាំង ៥ ខាងក្រោម ដើម្បីឲ្យក្តីស្នេហារបស់ ពួកគេឋិតឋេរ និង មានសុភមង្គល ជានិរន្តតទៅ៖ ​
  1. ចំណេះដឹង​ប្រហាក់​ប្រហែល​គ្នា (សមសីលា រឺ សមបញ្ញា)
  2. ជំនឿ ​ប្រហាក់ប្រហែលគ្នា (សមសទ្ធា)
  3. ការ​លះបង់ និង​ទទួល​ប្រហាក់ប្រហែល​គ្នា (សមចាគា)
  4. ការមានជីវិត​ (វង្សត្រកូល) ប្រហាក់ប្រហែល​គ្នា (សមជីវិតា)
  5. បុគ្គល​ពីរនាក់ កាល​ចាប់ដៃគ្នា​ដើរលើផ្លូវរួម​មួយ ហើយ​ប្រកប​ដោយអង្គ​ទាំង​៤ខាង​លើ គេ​នឹង​អាច​ពុះពារ​រួមគ្នា​ដោយ​ភាព​យោគយល់​ (ចេះស្តាប់គ្នា) និង​ការ​អត់អោន (កែតម្រូវ​បើមានកំហុស)​។
ផ្សេង​ពីនេះ ការ​លះបង់ (Given) និង​ការ​​ព្រម​ទទួល​យក (Accepted) គឺជា​ចំណុចសំខាន់បំផុត​ សម្រាប់​ការ​រស់នៅ​ជាមួយគ្នា​។ អ្នកទាំងពីរ​ត្រូវ​ចោទសួរ​ខ្លួនឯងថា តើ​យើង​គយួរ​លះបង់​អ្វីខ្លះ​ដើម្បី​គេ ហើយ​តើ​យើង​ព្រមទទួលយកអ្វីខ្លះពីគេ​។

ឧទាហរណ៌ងាយយល់បំផុត​គឺ ពេលដេក​ជាមួយ​គ្នា តើ​អ្នក​អាចទ្រាំ​និង​ការដេកស្រមុក​របស់​គេ​បានទេ? ពេលញ៉ាំ​អាហារ តើ​អ្នក​អាច​ទ្រាំ​និង​ភាព​ស្មោគគ្រោក​របស់គេ​បាន​ទេ​? ពេលរួមភេទ តើ​អ្នក​អាច​ទ្រាំ​ និងក្លិន​ រឺ​ភាព​កំរោលចូល​របស់​គេ​បាន​ទេ?

0 comments:

Post a Comment

Powered by Blogger.