ជាតួរយ៉ាង បើយើងក្រឡេកទៅមើលព្រះពុទ្ធដិកា ដែលព្រះពុទ្ធបរមគ្រូនៃយើងបានប្រៀនប្រដៅវិញ គឺថាទ្រង់បានដាស់តឿនយើងថា មនុស្ស៨ជំពូកមិនគួររាប់រកស្និទ្ធស្នាលពេលទេ ហើយ មនុស្សទាំង ៨ជំពូកនោះមានដូចខាងក្រោម៖
- បុគ្គលដែលធ្លាប់ធ្វើជាចោរ
- មិត្តភក្តិដែលបែកគ្នាយូរមកហើយ
- ស្តេច(មេ) របស់យើង
- ស្រ្តីដែលមានអំណាច ឬឥទ្ធិពល
- បុគ្គលដែលសាងតែអំពើអាក្រក់
- បុគ្គលដែលនិយាយស្តីមិនបានការ ឡេះឡោះ ឡេមឡឺម ក្រឡិចក្រឡុច
- បុគ្គលដែលមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន
- បុគ្គលដែលមានមារយាទលាក់ពុត ល្បិចច្រើន មិនច្បាស់លាស់ ព្រោះបុគ្គលទាំង៨ជំពូកនេះនឹងនាំផលរំខានដល់ជីវិតរបស់យើង បើសិនជាយើងទាក់ទងស្និទ្ធិស្នាលពេក។
0 comments:
Post a Comment