ចំណេះដឹងថ្មីៗ

មិត្តនារីៗចង់បានបុរសដែលស័ក្តសមនឹងខ្លួនយើងទេ?


តើមិត្តនារី​ៗ​ចង់​ដឹង​ថា ខ្លួនគួរតែចង់បាន​បុរសបែប​ណា​​ដែល​សក្តិ​ស​ម ​និង​ខ្លួនយើងទេ?​

មាន​នារី​មួយ​ចំនួន​ អាង​ខ្លួនឯង​ស្អាតបន្តិច មាន​គេ​ស្រលាញ់​ច្រើន​បន្តិច ក៏​តាំង​វាយ​ឫក​ដំកើង​ខ្លួន យល់​ថា​ខ្លួន​នេះ​ជា​កំពូល​អស់​ស្រ្តី​ទាំងពួង​។ តាំង​ចិត្ត​មើល​ងាយ​បុរស​ដែល​មានឋានៈ​តូច​ទាប សើចចំអក​នារី​ដែល​មានរូបរាង​អន់​ជាង​ខ្លួន​ ព្រោះ​ខ្លួន​យល់​ថា ខ្លួន​ច្បាស់​ជា​​នឹង​ភព​ប្រសព្វ​ជាមួយ​បុរស​ដែល​សង្ហារ មាន​ទ្រព្យ មាន​បុណ្យុសក្តិ​ ឡូយឆាយ​ ប៉ុន្តែ​ពុំដឹងសោះទេថា ខ្លួន​ឯង​កំពុង​បំផ្លាញ​កំលាំង​បុណ្យ​ពីព្រេង​នាយ​របស់​ខ្លួន​​។

ចូរចាំចុះថា ការ​ដែល​បាន​កើត​មក​មាន​រូបស្អាត​ មាន​គេរាប់រក ស្រលាញ់ច្រើន​នេះ គឺព្រោះតែ​បាន​សាងអំពើល្អ (កុសលកម្ម) ច្រើន​ក្នុងពេលកន្លង​មក (បុព្វជាតិ​) ដូច្នេះ​គួរតែ​ថែរក្សា​វា​អោយ​គង់វង្ស​.. កុំដោយ​សារតែ​ទំនោរ​សង្គម​ ហើយ​បំផ្លាញ​បុណ្យកុសល​ទាំងនេះ​។ ​បើ​នឹង​និយាយពី​បុរស​ៗ​វិញ ​នារី​ៗ​ដែល​មាន​រូប​ស្អាត​ ចូរ​កុំ​យល់ច្រឡំថា​គេ​​ព្រមរៀបការ​នឹងយើង​ព្រោះ​តែ​យើង​មាន​រូបស្អាត​​មួយ​មុខ​អោយ​​សោះ​ណា... ចូរដឹងថា មាន​ស្រីកំណាន់ច្រើនណាស់​​(​ស្រី​កំដរ​ រឺ​ប្រពន្ធ​លួចលាក់​)​ ដែលសុទ្ធសឹង​ជាស្រីស្អាត​ៗ មិនចាញ់​តារា​។

និយាយ​រួម និង​ដោយពិតទៅ រូបសម្ភស្ស​ស្អាត​ សម្រាប់​បុរស​គឺ​គ្រាន់តែជាទ្រនាប់​មួយ​ប៉ុណ្ណោះ​ ព្រោះ​នៅទីបំផុត​គេនៅតែ​ជ្រើសរើស​នារី​ដែល​មានសមត្ថភាព​ ចេះគ្រប់គ្រង មានអត្តចរិត​ថ្លៃថ្នូ មិនមើល​ងាយ​គេ​ឯង និង​គ្រួសារ​គេ​ មក​ធ្វើជា​ប្រពន្ធស្រប​ច្បាប់ បើ​បាន​ជាមាន​អត្តចរិត​ល្អ ថែមទាំងស្អាត​ទៀត​នោះ គឺ​ច្បាស់ជា​ងាប់​ក្រោម​កន្ទុយក្បិន​មិន​ខាន​... នេះ​ជាការពិត​!

ព្រះពុទ្ធ​ជា​ម្ចាស់​ត្រាស់សំដែងថា «សូម​តំកល់​ខ្លួន​អោយ​ស្មើ​តាម​អ្វី​ដែល​អ្នក​មាន» មានន័យថា កុំ​ស្រវ៉ា​ចាប់យក​របស់​ដែល​ខ្លួន​ឯង​គ្មានលទ្ធភាព​នឹងចាប់​យក ព្រោះ​វា​បានវិញ​តែ​ការ​ការ​កើត​ទុក្ខ​ មិន​សុខ​ចិត្ត​​តែប៉ុណ្ណោះ​។ ម្នាល​នារី​ៗ​ស្អាត​ៗ​ទាំងឡាយ បុរស​ល្អ​មិនមែន​សម្រាប់​នារី​ស្អាត​តែ​សំបក​ក្រៅ​ទេ ព្រោះ​បុរស​ល្អ​គឺ​ជា​រតនសម្បត្តិ​សម្រាប់​នារី​ៗ​គ្រប់​រូប​ ដូច្នេះ​បើ​សិន​ជា​ចង់​បាន​បុរស​ល្អ​មក​ជា​របស់​ខ្លួន ចូរ​សួរ​ខ្លួនឯង មើល​ខ្លួន​ឯង​សិនថា តើ​ខ្លួនឯង​ពិតជាសក្តិ​សម​ និង​បុរស​ល្អ​ដែររឺ​ទេ?

ចូរចងចាំពាក្យខ្ញុំចុះ​ រូបសម្ភស្សស្អាត​ទុក​គ្រាន់កំដរ មានអត្តចរិតល្អ​ទុក​ជា​គូគ្រង... បើ​សិន​ជា​ល្អ​ហើយ​ស្អាត​ផង ងាប់​ក្នុង​បង្គង​ល្អ​ងដោយ​ពិត!

0 comments:

Post a Comment

Powered by Blogger.