- * មិនអនុញ្ញាតឲ្យស្រ្តី ដែលកំពុងតែពពោះកាន់ ឬយួររបស់ធ្ងន់ៗទេ ព្រោះតែធ្វើឲ្យកូន នៅក្នុងផ្ទៃ ប្រឈមនឹងហានិភ័យ “រលូត” ខ្ពស់។
- * ត្រូវតែបញ្ឈប់ការពាក់ស្បែកជើងកែងចោទខ្ពស់ៗ ក៏ព្រោះតែស្រ្តីមានគក៌ អាចមានបញ្ហាដើរដួល ដែលបង្កជាលទ្ធភាពរលូតកូនខ្ពស់។ ដើម្បីចៀសវាង គួរពាក់ស្បែកជើងរាបវិញ។
- * មិនត្រូវស្លៀកសម្លៀកបំពាក់ តឹងឬចង្អៀតពេកទេ។ គេជឿថា ធ្វើឲ្យកូន ក៏រងភាពចង្អៀតក្នុងផ្ទៃដែរ។ ហេតុនេះគួរជ្រើសរើស សម្លៀកបំពាក់រលុងៗ ឬរ៉ូប ក៏កាន់តែប្រសើរ។
- * មិនត្រូវដើរបោះជំហានវែងៗជាដាច់ខាត ព្រោះតែអាចធ្វើឲ្យរលូតកូនបាន ជាពិសេស នៅអំឡុងពេលទើបតែ ពពោះដំបូង ព្រោះទារកនៅជាអំប្រ៊ីយ៉ុងនៅឡើយ។
- * មិនត្រូវឈោងដៃលើកយករបស់ខ្ពស់ៗទេ ព្រោះតែចាស់ៗ និងសាស្រា្តចារ្យ គេជឿថា វាអាចធ្វើឲ្យរបូតទងសុកបាន។
- * មិនអនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះ អង្គុយមាត់ជណ្តើរ ឬមាត់ទ្វារឡើយ។ ចាស់ៗជឿថា វាធ្វើឲ្យកូនពិបាកកើត។ បើចេញ ត្រូវចេញឲ្យផុត បើចូល ត្រូវចូលឲ្យផុត។
- * មិនត្រូវឲ្យបរិភោគអាហារដើរ ឬដេកទេ ព្រោះគេជឿថា ធ្វើឲ្យពេលឆ្លងទន្លេ កូនក្រកើត។
- * មិនត្រូវឲ្យ ញ៉ាំចំនីចិបចុបទេ ព្រោះចាស់ៗជឿថា ពេលជិតគ្រប់ខែ ប្រាកដជាម្តងឈឺ ម្តងបាត់ ដូចយើងទៅញ៉ាំម្ហូបចិបចុប ចឹងដែរ។
- * ត្រូវចៀសវាងបរិភោគអាហារដែលមានរសជាតិហិល និងគ្រឿងស្រវឹង ព្រោះតែវាអាចបង្កបញ្ហា ដល់ទាំងកូនក្នុងផ្ទៃ និងម្តាយផងដែរ។ សម្រាប់ម្តាយ អាចនឹងធ្វើឲ្យខូចសុខភាព និងសម្រាប់កូន ធ្វើឲ្យក្រហល់ក្រហាយ។
- * មិនគួរបរិភោគ ខ្ចៅខ្ចងទេ ព្រោះខ្លាចកូនកើតមកហៀរតែទឹកមាត់។
- * មិនត្រូវបរិភោគបបរទេ ព្រោះតែខ្លាច កូនកើតមកមិនស្អាត ប្រតេកប្រតាក ដូចជាជាប់បបរមកយ៉ាងអីចឹង។
- * មិនគួរញ៉ាំ ក្តាម ឬកន្តេះឡង់ទេ ព្រោះកូនកើតមកនឹងរពឹស នៅមិនស្ងៀម ជាមិនខានឡើយ។
- * ជំនឿដ៏ពេញនិយមមួយទៀត សម្រាប់ពេលណាដែលមាន ច័ន្ទគ្រាស ឬសូរ្យគ្រាស គេមិនអនុញ្ញាតឲ្យស្រ្តីមានគក៌ចេញទៅក្រៅផ្ទះឡើយ ប៉ុន្តែប្រសិនបើចង់ចេញក្រៅ ឬចង់ទៅមើល ត្រូវដកកូនសោរ មកពាក់ជាប់ក តែក៏មានចាស់ៗមួយចំនូនខ្លះទៀតថា អាចយកមេសោរមកដាក់ក្នុងថ្នក់សំពត់ក៏បាន។ ទាំងនេះ សុទ្ធតែជាវិធីការពារ ខ្លាចកូនគ្រាសកន្លង នាំឲ្យកូនទន់អវៈយវៈបាន។
- * មិនត្រូវងូតទឹកពេលយប់ឡើយ ព្រោះប្រាកដជាធ្វើឲ្យ កូនថ្លោស ជាមិនខាន (ជាហេតុបណ្តាលឲ្យពិបាកកើត)។
- * មិនត្រូវឲ្យដេកដំអក់ទេ ត្រូវភ្ញាក់មុនប្តី ព្រោះគេជឿថា អាចឲ្យកូនកើតបានរហ័ស។
- * គួរចេះដើរក្រឡងជើងប្តី ដែលចាស់បុរាណជឿថា ធ្វើបែបនេះ ដើម្បីឲ្យប្តី ជួយចាញ់កូនជំនួស ផងដែរ។
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment